• 2020-11-21 09:42:51
  • ព័ត៌មាន

ប្រាង្គ​ចេតិយ​ពណ៌​មាស​ រួម​ទាំង​​ដើម​ត្នោត​ជា​ច្រើន​ដើម​នឹង​ត្រូវ​​ធ្វើ​ និង​ដាំ​នៅ​អគារ​រដ្ឋសភា​ថ្មី​របស់​ថៃ​

  • 2020-11-21 09:42:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​គ្មាន​ការ​ប្រែប្រួល​ ថៃ​នឹង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​រដ្ឋសភា​ជាតិ​ថ្មី​របស់​ខ្លួន​ដ៏​ប្រណិត​ និង​ធំជាង​មុន​នៅ​ចុង​ឆ្នាំ​២០២០​នេះ​ ក្រោយ​ដំណើរ​ការ​សាងសង់​អស់​រយៈ​ពេល​ជា​ច្រើន​ថ្មី​។​

អគារ​រដ្ឋសភា​ជាតិ​ថ្មី​នេះ​មាន​ទំហំ​ជាង​ស្រប​ទៅ​នឹង​ទន្លេ​ចៅ​ផ្រៈ​យ៉ា​ នា​ទីក្រុង​បាងកក​ត្រូវ​បាន​សាងសង់​ឡើង​ដោយ​យក​តាម​និមិត្ត​រូប​ប្រាសាទ​ភ្នំ​មាន​ច្រើន​ថ្នាក់​ និង​នៅ​ទី​កំពូល​មាន​ស្ថាបនា​ប្រាង្គ​ចេតិយ​លាប​ពណ៌​មាស​ ជា​តំណាង​ឲ្យ​ពុទ្ធសាសនា​ និង​ស្ថាបត្យកម្ម​បុរាណ។​

មែនទែន​ទៅ​អគារ​សភា​ថ្មី​បាន​បើក​ការ​សាងសង់​តាំង​ពី​ដើម​ឆ្នាំ​២០១៣​មក​ម្ល៉េះ​ប៉ុន្តែ​ត្រូវ​បាន​ពន្យារ​ពេល​ដោយ​សារ​បញ្ហា​ជា​បន្ត​បន្ទាប់​ ពិសេស​គឺ​វិបត្តិ​នយោបាយ​ក្នុង​ប្រទេស​ថៃ។​ សភា​ថ្មី​បាន​ចំណាយ​ប្រាក់​សាងសង់​អស់​តាម​ការ​ប៉ាន់ស្មាន​ពី​១៣​ ទៅ​២៣​ពាន់​លាន​បាត​ ឬ​ជាង​៧០០​លាន​ដុល្លារ​អាមេរិក​។​

ក្រៅ​ពី​ការ​រួម​បញ្ចូល​រចនាបថ​បុរាណ​ និង​ទំនើប​ ថៃ​គ្រោង​ដាំ​ដើម​ត្នោត​ជា​ច្រើន​ដើម​​នៅ​បរិវេណ​នោះ​ រួម​ជាមួយ​រុក្ខជាតិ​ផ្សេង​ៗ​ទៀត​ដែល​មាន​ក្នុង​ប្រទេស​ខ្លួន​៕

អត្ថបទ៖ សៀនហួរ

មតិយោបល់