• 2020-11-22 01:10:24
  • ព័ត៌មាន

ព្រឹកនេះកម្ពុជារកឃើញ ១នាក់ទៀតហើយទើបមកពីជប៉ុន ផ្ទុកកូវីដ ១៩ ស្រុកកំណើតនៅព្រៃវែង

  • 2020-11-22 01:10:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រហូតដល់ម៉ោង​ ០៧:៣០​ ព្រឹក​ ថ្ងៃទី ២២ វិច្ឆិកា​ ២០២០​ កម្ពុជាបានរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​ ១នាក់​ (ករណីនាំចូល​ ជនជាតិខ្មែរធ្វេីដំណេីរមកពីប្រទេសជប៉ុន​ និង រកឃេីញកូវីដ-១៩​ក្នកំឡុងពេលធ្វេីចត្តាឡីស័ក)​ ។ បុរដែលផ្ទុកកូវីដ ១៩ រូបនេះមានអាសយដ្ឋាននៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

រូបតំណាង

ក្នុងនោះដែរ មិនមានជាសះស្បេីយ​ទេ​​ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ៣០៦នាក់​​​ ចំនួនសម្រាកព្យាបាលនៅពេទ្យ​កេីន ១១នាក់​​ ​ និងចំនួនជាសះស្បេីយសរុបចំនួន ២៩៥​ ដដែល​​ និង ស្លាប់គ្មាន​ ។

ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ៕

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់