• 2020-11-26 09:09:48
  • ព័ត៌មាន

ចូលរួមទាំងអស់គ្នា! អ្នកប្រើប្រាស់ អ៉ីម៉ាន់នី អាចបរិច្ចាគទឹកប្រាក់តាមទូរសព្ទ ដើម្បីជួយកុមារកម្ពុជា

  • 2020-11-26 09:09:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចេកវិទ្យាកាន់តែទំនើប តម្រូវការទីផ្សារកាន់តែច្រើន ជាពិសេសទៅលើផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ សម្រាប់មនុស្សក្នុងសតវត្សរ៍ទី២១។ ការអប់រំតាមប្រព័ន្ធ STEM កំពុងតែមានឥទ្ធិពល យ៉ាងខ្លាំងនៅក្នុងការសិក្សានាសតវត្សរ៍ថ្មីនេះ ជាពិសេសនៅក្នុងអង្គការមួយ ដែលមានកុមារកម្ពុជាមិនតិចនាក់ ដែលកំពុងតែសិក្សា នៅទីនោះ។

ស្របជាមួយគ្នានេះដែរ ដោយមើលឃើញពីតម្រូវការកាន់តែច្រើន ក្នុងអង្កការមូលនិធិកុមារកម្ពុជា CCF នៅសម័យបច្ចេកវិទ្យានេះ ក្រុមហ៊ុនហិរញ្ញវត្ថុតាមទូរសព្ទចល័តឈានមុខគេ អ៉ីម៉ាន់នី (eMoney) បានផ្តល់ភាពកាន់តែងាយស្រួលដល់ប្រជាជនកម្ពុជា តាមរយៈកម្មវិធី eMoney និងតាមបណ្តាញភ្នាក់ងារ eMoney នៅទូទាំងប្រទេស ជាង 8,000កន្លែង ក្នុងការបរិច្ចាគទឹកប្រាក់ ទៅកាន់មូលនិធិកុមារកម្ពុជា CCF។

នៅក្នុងថ្ងៃនេះដែរ អង្គការមូលនិធិកុមារកម្ពុជា CCF និងក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងស្រុក eMoney ក៏បានចុះហត្ថលេខាលើអនុស្សរណៈ ប្រកាសភាពជាដៃគូរ និងការអនុវត្តយុទ្ធនាការ ប្រមូលមូលនិធិ រយៈពេល៦ខែ ដើម្បីជួយដល់មូលនិធិកុមារកម្ពុជា CCF តាមរយៈទម្រង់បច្ចេកវិទ្យាហិរញ្ញវត្ថុរបស់ក្រុមហ៊ុន eMoney នៅក្នុងប្រទេសកម្ពុជា។ ការចុះហត្ថលេខា ប្រកាសភាពជាដៃគូរនេះ មានការចូលរួមពី លោក Pham Doan Cuong អគ្គនាយកក្រុមហ៊ុន eMoney និងស្ថាបនិកអង្កការមូលនិធិដើម្បីកុមារកម្ពុជា “បុរសស្នាមញញឹមកុមារស្ទឹងមានជ័យ” លោក Scott Neeson រួមជាមួយអ្នកពាក់ព័ន្ធជាច្រើននាក់ផងដែរ។

លោក Pham Doan Cuong អគ្គនាយកក្រុមហ៊ុន eMoney បានលើកឡើងនៅក្នុងកម្មវិធីថា "យើងបង្កើតភាពងាយស្រួលដល់អ្នកប្រើប្រាស់ eMoney ទាំងអស់ ដែលមានបំណង ក្នុងការបរិច្ចាគទឹកប្រាក់ ទៅកាន់មូលនិធិកុមារកម្ពុជា តាមរយៈកម្មវិធី eMoney នៅក្នុងទូរស័ព្ទដៃ និងតាមបណ្តាញភ្នាក់ងារ eMoney ដែលមានទីតាំងជាង 8,000កន្លែង ដើម្បីជាផ្នែកមួយនៃការអភិវឌ្ឍប្រទេសកម្ពុជា នាពេលអនាគត។" ក្នុងនោះដែរ លោក Scott Neeson ក៏បានបង្ហាញពីអារម្មណ៍រីករាយរបស់លោក តាមរយៈភាពជាដៃគូរមួយនេះ ព្រោះទាំងអស់នេះ គឺសុទ្ធសឹងតែសម្រាប់កុមារកម្ពុជា។ លោកបន្ថែមថា អង្កការមូលនិធិកុមារកម្ពុជា CCF បានបង្កើតកន្លែងអប់រំតាមប្រព័ន្ធ STEM យ៉ាងរឹងមាំ ក្នុងតំបន់ស្ទឹងមានជ័យ សម្រាប់បង្រៀនដល់កុមារក្រីក្របំផុត នៅក្នុងតំបន់នោះ។

លោកសង្ឃឹមថា ភាពជាដៃគូរមួយនេះ នឹងជួយបង្កើនការអប់រំដល់សិស្សានុសិស្ស ទាំងអស់នោះ។

តើក្រុមហ៊ុន eMoney គឺជាអ្នកណា?

  • ក្រុមហ៊ុន eMoney អ្នកផ្តល់សេវាហិរញ្ញវត្ថុ តាមទូរស័ព្ទចល័តឈានមុខគេ កាន់តែលឿន មានភាពងាយស្រួល និងមានសុវត្ថិភាពជូនដល់ប្រជាជនកម្ពុជា។

ចុះ តើ មូលនិធិកុមារកម្ពុជា CCF គឺជាអ្នកណា?

  • អង្កការ CCF ជាអង្កការក្រៅរដ្ឋាភិបាល ក្នុងតំបន់ស្ទឹងមានជ័យ ដែលបានផ្លាស់ប្តូរជីវិតរបស់កុមារកំព្រា ក្រីក្រ បាត់ឱកាសក្នុងការសិក្សា និងត្រូវបានមើលរំលង នៅក្នុងប្រទេសកម្ពុជា តាមរយៈការអប់រំដែលមានគុណភាពខ្ពស់ ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងកម្មវិធីជយយគាំទ្រដោយផ្ទាល់ផ្សេងៗ។

ការចុះអនុស្សរណៈត្រូវបានបញ្ចប់យ៉ាងរលូន ក្នុងភាពជាដៃគូរ ដើម្បីកុមារកម្ពុជា និងការអភិវឌ្ឍន៍ធនធានសម្រាប់ប្រទេសកម្ពុជា៕

អត្ថបទ ៖ Art

មតិយោបល់