• 2020-12-01 02:15:00
  • ព័ត៌មាន

ផ្ទុះ​ការ​សង្ស័យ​ ពី​វត្តមាន​មនុស្ស​ភព​ផ្កាយ​ ក្រោយ​សសរ​ដែក​មួយ​លេច​ឡើង​កណ្ដាល​វាលខ្សាច់​

  • 2020-12-01 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សរសេរ​ដែក​ដ៏​ចម្លែក​មួយ​បាន​បង្ហាញ​ខ្លួន​នៅ​កណ្ដាល​វាល​ខ្សាច់​ក្នុង​រដ្ឋ​ Utah នៅ​ភាគ​ខាង​លិច​សហរដ្ឋ​អាមេរិក​​ដែល​នាំ​ឲ្យ​មាន​ដាក់​ការ​សង្ស័យ​ថា​តើ​នរណា​យក​វា​មក​ដោត​ចោល​នៅ​ទីនោះ។​

ខណៈ​មាន​ក្រុម​មួយ​ចំនួន​យល់​វា​ សសរ​នោះ​ជា​របស់​មនុស្ស​ភព​ផ្កាយ​ ស្រាប់​តែ​ពេល​នេះ​វា​បាន​បាត់​ទៅ​វិញ​ដោយ​មិន​ដឹង​មូល​ហេតុ​ ធ្វើ​ឲ្យ​សាធារណជន​ ពិសេស​អ្នក​លេង​បណ្ដាញ​សង្គម​ជឿជាក់​យ៉ាង​ខ្លាំង​ថា​វា​ប្រហែល​ជា​របស់​មនុស្ស​ភព​ផ្កាយ​មែនទែន​ហើយ។​

វត្ថុ​ចម្លែក​នេះ​បាន​លេចឡើង​នៅ​កណ្ដាល​វាល​ខ្សាច់​រដ្ឋ​ Utah កាល​ពី​​ថ្ងៃទី​១៨​ វិច្ឆិកា បន្ទាប់​ពី​មន្ត្រី​រដ្ឋ​ជិះ​ឧទ្ធម្ភាគចក្រ​​ឃើញ។​ ​យ៉ាង​ណា​មន្ត្រី​នៅ​មិន​ទាន់​ជឿ​លើ​រឿង​មនុស្ស​ភព​ផ្កាយ​នេះ​នៅ​ឡើយ​ទេ​ ហើយ​ពួកគេ​កំពុង​បើក​ការ​ស៊ើប​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​បាត់​សសរ​ដែក​នេះ៕​

ប្រភព៖ CNBC ប្រែសម្រួល៖ សៀនហួរ

មតិយោបល់