• 2020-12-01 03:04:53
  • ព័ត៌មាន

កាន់តែច្រើនឡើង! រកឃើញអ្នកភ្នំពេញ ជាង២ពាន់នាក់ ជាប់ពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា

  • 2020-12-01 03:04:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតត្រឹមថ្ងៃ ទី៣០ វិច្ឆិកា ឆ្នាំ ២០២០នេះ ក្រសួងសុខាភិបាល បានធ្វើតេស្ត អ្នកប៉ះពាល់សរុប ចំនួន ២,៦២១នាក់ (ក្នុងនោះ អ្នកភ្នំពេញ ២,១៣១នាក់)។

រូបតំណាង

ក្រសួង បានបញ្ជាក់ថា ចំនួនអ្នកដែលឆ្លងកូវីដ១៩ ថ្មី មានចំនួន ១៧នាក់ (អ្នកដែលពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា) គិតត្រឹម ថ្ងៃទី៣០ វិច្ឆិកានេះ។

គួរបញ្ជាក់ថា ចំនួនអ្នកដែលបានធ្វើតេស្តសរុបទាំងអស់ មានចំនួន ៤,៨៦៩នាក់ គិតពីថ្ងៃទី២៩ មកដល់ថ្ងៃនេះ ដែលក្នុងនោះ អវិជ្ជមានកូវីដ១៩ គឺ ៤,៨៥២នាក់។

មកដល់ពេលនេះ ចំនួនអ្នកដែលឆ្លងកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ដែលជាការឆ្លងនៅក្នុងសហគមន៍ ដំបូងនៅក្នុងប្រទេសកម្ពុជា បានកំពុងមានការរីកសុះសាយ គួរអោយបារម្ភ។ បញ្ជាក់ម្តងទៀតដែរ កន្លែងមួយចំនួន ដែលជាប់ពាក់ព័ន្ធ ក្នុងព្រឹត្តិការណ៍ នៃការឆ្លងចូលជាសហគមន៍ ក្នុងទីក្រុងភ្នំពេញ មានដូចជា ផ្សារទំនើប អ៊ីអន១, បុរីប៉េងហួត ផ្លូវ៦០ម៉ែត, ខណ្ឌ ច្បារអំពៅ, ខណ្ឌ ចំការមន, តំបន់ កោះពេជ្រ ... ។

Sabay នឹងផ្តល់ព័ត៌មានបន្ថែម សម្រាប់ការ Update ផ្សេងៗ ៕

ប្រភព  ៖ ក្រសួងសុខាភិបាល

អត្ថបទ៖​ Art

មតិយោបល់