- 2020-12-02 02:34:19
- ព័ត៌មាន
ទប់ទល់ជំងឺឆ្លង! របបអាហារត្រឹមត្រូវ ៨មុខមិនគួររំលង ជួយប្រព័ន្ធភាពសុំារាងកាយឲ្យរឹងមាំ
- 2020-12-02 02:34:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទប់ទល់ជំងឺឆ្លង! របបអាហារត្រឹមត្រូវ ៨មុខមិនគួររំលង ជួយប្រព័ន្ធភាពសុំារាងកាយឲ្យរឹងមាំ
ចន្លោះមិនឃើញ
សុខភាពរាងកាយរឹងមាំ គឺជាការមានប្រព័ន្ធភាពសុំា ឬ ប្រព័ន្ធការពាររាងកាយខ្លាំង ដែលកើតចេញពីការមានរបបអាហារដែលល្អចំពោះសុខភាព និងទម្លាប់រស់នៅល្អ។ ការចុះខ្សោយនៃប្រព័ន្ធភាពស៊ាំរាងកាយ អាចធ្វើឲ្យអ្នកងាយធ្លាក់ខ្លួនឈឺ និងមិនអាចទប់ទល់បាន កុំថាឡើយការឆ្លងមេរោគកាចសាហាវ សូម្បីតែជំងឺធម្មតាក៏អាចធ្វើទៅជាធ្ងន់ធ្ងរដែរ។
ដូច្នេះហើយដើម្បីទប់ទល់ជំងឺឆ្លង និងពង្រឹងប្រព័ន្ធភាពស៊ាំឲ្យបានរឹងមាំ លោកអ្នកគួរញ៉ាំអាហារទាំង ៨មុខខាងក្រោមនេះ៖
១. ពពួកអាហារ និងផ្លែឈើដែលមានជាតិវីតាមីន C
វីតាមីន C មិនសំដៅទៅលើតែផ្លែឈើនោះទេ តែបន្លែមួយចំនួនក៏មានជាតិវីតាមីន C នៅក្នុងនោះដែរ។ វីតាមីន C គឺបង្កើតកូឡាជេន ប្រូតេអ៉ីន និងជាតិដែក ដើម្បីជួយព្យាបាលរបួសឲ្យឆាប់ជាសះស្បើយ និងជួយពង្រឹងប្រព័ន្ធភាពស៊ាំយកឈ្នះការឆ្លងមេរោគផ្សេងៗ ។
២. ទឹកដោះគោស្រស់
ទឹកដោះគោស្រស់ មានផ្ទុកសារធាតុចិញ្ចឹម រួមទាំងកាល់ស្យូម និងប្រូតេអ៉ីនច្រើនសន្ធឹកសន្ធាប់។ គុណប្រយោជន៍នៃទឹកដោះគោស្រស់ នៅពេលដែលអ្នកបានផឹកគឺ៖ ធ្វើឱ្យឆ្អឹងរឹងមាំល្អ, សុខភាពបេះដូងល្អ, និងមានរសជាតិមិនផ្អែមខ្លាំង ដែលអ្នកជំងឺទឹកនោមផ្អែមក៏អាចផឹកបាន។
អ្នកក៏ត្រូវចេះជ្រើសរើសប្រភេទទឹកដោះគោស្រស់ សុទ្ធ បែប ធម្មជាតិពិត (គ្មានសារជាតិរក្សាគុណភាព) តួយ៉ាងដូចជា ទឹកដោះគោសុទ្ធ គិរីសួគ៌ ជាដើម។
ទឹកដោះគោសុទ្ធ គិរីសួគ៌ គឺជាទឹកដោះគោសុទ្ធ 100% ដំបូងគេ ដែលផលិតចេញពីកសិដ្ឋាន ខ្មែរ ជិត ៣០០ ហិចតា នៅភ្នំតាម៉ៅ ខេត្តតាកែវ តាមបច្ចេកវិទ្យាទំនើបរបស់អ៉ីស្រាអែល ស្តង់ដាអន្តរជាតិ។ ដើម្បីស្វែងយល់បន្ថែមពីទឹកដោះគោសុទ្ធគិរីសួគ៌ និងព័ត៌មានប្រូម៉ូសិនថ្មីៗ សូមចុច Like ទំព័រហ្វេសប៊ុក Kirisu Farm។
៣. សាច់ត្រី និង សាច់មាន់
ប្រភេទសាច់ទាំងពីរនេះមានអត្ថរប្រយោជន៍ល្អរៀងៗខ្លួន ដូចជា៖
សាច់មាន់ ៖ សម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន ដែលជាអាហារបំប៉នដ៏ល្អសម្រាប់សុខភាព។ ដោយសារតែមាន់មានកាឡូរីទាប ប៉ុន្តែមានប្រូតេអ៉ីនខ្ពស់ វាមានអត្ថប្រយោជន៍ជាពិសេសសម្រាប់ការសម្រកទម្ងន់ គួរញ៉ាំតែមាន់ស្ងោរ និងមាន់ចំហុយទើបល្អ។
សាច់ត្រី ៖ មានសារធាតុចិញ្ចឹមដូចជា ប្រូតេអ៉ីន សារធាតុអ៉ីយ៉ូត វីតាមីនចាំបាច់មួយចំនួន និងសារធាតុរ៉ែ។ មិនតែប៉ុណ្ណោះគឺជួយសុខភាព បេះដូង, ការលូតលាស់, ខួរក្បាល, និងភ្នែកផងដែរ។
៤. បន្លែពណ៌បៃតង
បន្លែផ្លែឈើបៃតងដូចជា៖ ត្រសក់ ផ្លែប៉ោម (ពណ៌បៃតង) ផ្លែគីវី ផ្លែប៊ឺរ សណ្ដែកបារាំង (Peas) ស្ពៃខ្មៅ (Spinach) ផ្កាខាត់ណាខៀវ។ល។ បន្លែទាំងនេះជួយដល់សុខភាពដូចជា៖ គ្រប់គ្រងសម្ពាធឈាម, កាត់បន្ថយហានិភ័យជំងឺមហារីក និងទឹកនោមផ្អែម ការពារជំងឺបេះដូង ជួយឲ្យឆ្អឹងរឹងមាំ មានវីតាមីន A ផ្ដល់ជាតិទឹកដល់រាងកាយ ជួយសម្រកទម្ងន់ បង្កើនប្រព័ន្ធភាពស៊ាំ និងព្យាបាលការទល់លាមក។
៥. ខ្ញី ម្ទេស ឬម្រេច ខ្ទឹមស និងពពួកខ្ទឹមបារាំង រមៀត
៦. គ្រាប់ធញ្ញជាតិ
មានជាតិសរសៃខ្ពស់ កាត់បន្ថយហានិភ័យនៃជំងឺបេះដូង ទឹកនោមផ្អែម រលាករ៉ាំរ៉ៃ មហារីក និងដាច់សរសៃឈាម រក្សាទម្ងន់ និងជួយរំលាយអាហារ។
៧. ស៊ុត
មានកូឡេស្ដេរ៉ុលខ្ពស់ តែមិនមានផលអាក្រក់លើកូលេស្តេរ៉ុលក្នុងឈាមទេ។ បន្ថែមពីនេះមាន សារធាតុប្រឆាំងអុកស៊ីតកម្ម អូមេហ្គា ៣ និងជួយសម្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាព៕
ប្រភពដកស្រង់ និងកែសម្រួលចេញពី៖