- 2020-12-06 12:30:27
- ព័ត៌មាន
មកដឹង ពីរោគសញ្ញាពិតប្រាកដ ជំងឺកូវីដ១៩ និងវិធីការពារ
- 2020-12-06 12:30:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹង ពីរោគសញ្ញាពិតប្រាកដ ជំងឺកូវីដ១៩ និងវិធីការពារ
ចន្លោះមិនឃើញ
កូវីដ-១៩ ជាវីរុសដែលឆ្លងតាមតំណក់ទឹកតូចៗ នៅពេលដែលអ្នកផ្ទុកវីរុស កូវីដ១៩ ក្អក ឬកណ្តាស់ ហើយវា ក៏ជាជំងឺ ដែលឆ្លងតាមរយៈការប៉ះពាល់ ដោយផ្ទាល់ ជាមួយអ្នកដែលផ្ទុកវីរុសនេះ ផងដែរ។
យោងតាមប្រភពផ្លូវការ របស់ក្រសួងសុខាភិបាល បានអោយដឹងថា អ្នកដែលកើត ជំងឺកូវីដ ១៩ នឹងលេចចេញ នូវរោគសញ្ញា យ៉ាងតិច១ ក្នុងចំណោម រោគសញ្ញាខាងក្រោមនេះ។
ទី១. ឡើងកំដៅ ក្នុងខ្លួន ( កំដៅ យ៉ាងតិច ៣៧,៥ អង្សាសេ)
ទី២. ក្អក និង មានហៀរសំបោរ
ទី៣. មានឈឺបំពង់ក
ទី៤. ពិបាកដកដង្ហើម
ករណីសង្ស័យ ថាមានពាក់ព័ន្ធ ជំងឺ កូវីដ១៩ ផ្សេងទៀត មាន ៖
វិធីព្យាបាល ដែលមានប្រសិទ្ធភាព គឺការធ្វើតេស្ត ទៅលើសំណាក (ពិនិត្យដោយ វិទ្យាស្ថានជាតិ ប៉ាស្ទ័រ) និងទទួលការព្យាបាល ពីគ្រូពេទ្យ ដែលមានជំនាញ។
វិធីបង្ការ ដែលមានប្រសិទ្ធភាព គឺការធ្វើអនាម័យ (លាងដៃ ជាប្រចាំ ក្រោយការប៉ះពាល់ផ្សេងៗ) ពាក់ម៉ាស់ រាល់ពេលចេញទៅខាងក្រៅ។
រាល់ករណី សង្ស័យ សូមធ្វើការទំនាក់ទំនង ទៅកាន់លេខ ១១៥ អំពីការសាកសួរ ពីជំងឺកូវីដ១៩ ៕