- 2020-12-08 10:19:13
- ព័ត៌មាន
ដល់ខែធ្លាក់ខ្យល់! កូនតូចងាយផ្ដាសាយ ម៉ាក់ៗគួរផ្លាល់ប្ដូរទម្លាប់រស់នៅ និងការហូបចុក
- 2020-12-08 10:19:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដល់ខែធ្លាក់ខ្យល់! កូនតូចងាយផ្ដាសាយ ម៉ាក់ៗគួរផ្លាល់ប្ដូរទម្លាប់រស់នៅ និងការហូបចុក
ចន្លោះមិនឃើញ
អាកាសធាតុប្រែប្រួល ព្រឹកឡើងធ្លាក់ខ្យល់ត្រជាក់ ថ្ងៃឡើងមិនទាន់ទេ មេឃចាប់ផ្ដើមក្ដៅ ដែលធ្វើឲ្យក្មេងងាយកើតជំងឺផ្ដាសាយ និងប្រព័ន្ធការពាររាងកាយចុះអន់ថយ បើមិនការពារត្រឹមត្រូវ។ ណាមួយបច្ចុប្បន្ននេះ វីរុសកូវីដ១៩ កំពុងតែវាយលុកផង ម៉ាក់ៗគួរតែផ្លាស់ប្ដូរទម្លាប់រស់នៅ ព្រមទាំងការហូបចុកដូចខាងក្រោមនេះ ៖
១. កំណត់ ឬកម្រិតជាតិស្ករដែលកូនទទួលទាន ៖ ជាធម្មតាក្មេងស្ទើរតែគ្រប់គ្នាទៅហើយចូលចិត្តញ៉ាំរបស់ផ្អែម ដូចជា ស្ករគ្រាប់ គ្រឿងកំប៉ុង និងនំ ដូច្នេះគួរកំណត់កុំឲ្យញ៉ាំច្រើនពេក។ មួយវិញទៀត ការបរិភោគស្ករច្រើនពេក គឺធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ម៉្យាងក្មេងដែលញ៉ាំជាតិស្ករច្រើន ងាយនឹងកើតជំងឺផ្ដាសាយ។ ហេតុនេះអ្នកម្ដាយ គួរកម្រិតនៃការទទួលទានរបស់កូន ក្នុងសមាមាត្រសមល្មម ដើម្បីការពារប្រព័ន្ធភាពស៊ាំរបស់ពួកគេ។
២. ផឹកទឹកឲ្យច្រើន ៖ ទឹកមិនត្រឹមតែជាសារធាតុចិញ្ចឹមកោសិកាប៉ុណ្ណោះទេ តែវាថែមទាំងបណ្ដេញជាតិពុលចេញពីរាងកាយផងដែរ។ ដូច្នេះការខ្វះជាតិទឹកបង្កើនហានិភ័យដល់កុមារ ងាយឈឺ និងងាយឆ្លងជំងឺ។
៣. គេងឲ្យបានគ្រប់គ្រាន់ ៖ ការគេងគឺ ចាំបាច់សម្រាប់ប្រព័ន្ធភាពស៊ាំរឹងមាំ ធ្វើឲ្យមានសុខភាពល្អ និងជួលជុលកោសិការឲ្យជាសះស្បើយ។ ប្រសិនបើអ្នកមិនប្រាកដថា កូនរបស់អ្នកត្រូវការគេងប៉ុន្មានម៉ោងនោះទេ លោកអ្នកគួរពិនិត្យឡើងវិញ ៖
៤. ឧស្សាហ៍ផ្លាស់ប្ដូរសម្ភារៈប្រើប្រាស់ (ច្រាស់ដុះធ្មេញ, កន្សែង, ស្រោមពូក និងខ្នើយ) ៖ ជារឿយៗ មេរោគលាក់ខ្លួននៅក្នុងសម្ភារៈប្រើប្រាស់នាំឱ្យមានការឆ្លងជំងឺ។ ដូចនេះ អ្នកម្ដាយគួរទិញច្រាស់ដុសធ្មេញថ្មីឲ្យកូនផ្លាស់ប្ដូរញឹកញាប់បន្តិច។ បន្ថែមពីនេះទៀត គួរឧស្សាហ៍ផ្លាល់ប្ដូរស្រោមពូក ខ្នើយ កន្សែង និងសម្ភារៈផ្សេងៗទៀតដែលកូនប្រើប្រាស់រាស់ថ្ងៃ។
៥. សម្អាតខ្លួនប្រាណឲ្យស្អាត និងលាងដៃឲ្យបានញឹកញាប់ ៖ ខ្លួនប្រាណក៏ជាប្រភពនៃមេរោគខ្លាំងដែរ ព្រោះក្មេងរត់លេងច្រើន អាចប៉ះពាល់មេរោគផ្សេងៗដែលមើលមិនឃើញ ណាមួយបច្ចុប្បន្ននេះត្រូវការពារវីរុសកូវីដ១៩ ផង គួរបង្រៀនកូនៗឲ្យលាងសម្អាតដៃឲ្យបានត្រឹមត្រូវ ព្រោះដៃងាយចម្លងមេរោគដល់រាងកាយលឿនបំផុត។
៦. ញ៉ាំអាហារសម្បូរវីតាមីន និងប្រូតេអ៉ីន
អាហារដែលអ្នកគួរធ្វើ និងបង្រៀនឲ្យកូនៗញ៉ាំមានដូចជា ៖
បើអ្នកកំពុងស្វែងរកផលិតផលទឹកដោះគោ ហើយមិនច្បាស់ថាផលិតផលអ្វីដែលជាផលិតផលសុទ្ធ អ្នកអាចជ្រើសរើសប្រភេទទឹកដោះគោសុទ្ធ និងយ៉ាអួរសុទ្ធ ១០០% ដែលគ្មានបន្ថែមសារជាតិរក្សាគុណភាពទុកអោយបានយូរ នោះគឺ ផលិតផលរបស់កសិដ្ឋាន គិរីសួគ៌។
ទឹកដោះគោសុទ្ធ និងយ៉ាអួររបស់កសិដ្ឋានគិរីសួគ៌ ជាកសិដ្ឋានដំបូងគេដែលផលិតចេញពីទឹកដោះគោសុទ្ធ ១០០% សិ្ថតនៅលើទំហំដីជិត ៣០០ ហិចតា នៅក្បែរភ្នំតាម៉ៅ ខេត្តតាកែវ តាមបច្ចេកវិទ្យាទំនើបស្តង់ដារអន្តរជាតិ។
ផលិតផលនេះកំពុងដាក់លក់លើទីផ្សារជាច្រើន ដែលមានដូចជា ៖ ផ្សារម៉ាក្រូ, ផ្សារទំនើបឡាក់គី, ផ្សារ Fair Plus, ផ្សារ បាយ័ន, ផ្សារទំនើបស៊ូភើស្ត័រភ្នំពេញថ្មី, ផ្សារទំនើបអារ៉ូណា, ផ្សារ NC, ផ្សារការ៉ុត, ផ្សារភ្នំពេញស៊ូភើស្ត័រ និង ផ្សារទំនើប ជីប ម៉ុងគ្រប់សាខា។ បច្ចុប្បន្ននេះ គិរីសួគ៌ ក៏កំពុងមានប្រូម៉ូសិនពិសេសជូនផងដែរ គឺ រាល់ការទិញទឹកដោះគោសុទ្ធ នឹងមានបន្ថែមជាយ៉ាអួ នៅតាមផ្សារទំនើបដូចបានរៀបរាប់ខាងលើ ។
ដើម្បីស្វែងយល់បន្ថែមពីទឹកដោះគោសុទ្ធគិរីសួគ៌ និងព័ត៌មានប្រូម៉ូសិនថ្មីៗ សូមចុច Like ទំព័រហ្វេសប៊ុក Kirisu Farm៕
ប្រភពដកស្រង់ និងកែសម្រួល៖ kidscountryinc