• 2020-12-08 10:14:10
  • ព័ត៌មាន

ព្រៃអភិរក្សភ្នំគូលេន ជម្រកការពារនិងផ្តល់អាហារសម្រាប់សត្វដំរីជាច្រើន

  • 2020-12-08 10:14:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រៃអភិរក្សភ្នំគូលេន បានបង្កើតឡើងនៅខែធ្នូ ឆ្នាំ២០១៩ ដើម្បីការពារនិងផ្តល់អាហារសម្រាប់សត្វដំរីជាច្រើន ក៏ដូចជា ដើម្បីជំរុញពួកវាឱ្យបន្តពូជ ដោយសារចំនួនដំរីនៅសល់តិចជាង៦០០ ក្បាលប៉ុណ្ណោះ។

ព្រៃនេះ គឺជាប្រៀបដូចជាឋានសួគ៌សម្រាប់ដំរីចំណាស់ៗ និងទាក់ទាញទាំងភ្ញៀវជាតិនិងអន្តរជាតិបានទៀតផង ប៉ុន្តែដោយសារកូវីដ-១៩ បានធ្វើឲ្យទីនោះខ្វះខាតជំនួយនិងធ្លាក់ចុះនៃភ្ញៀវទេសចរ។

ព្រៃអភិរក្សភ្នំគូលេន ត្រូវបានបិទទ្វារ នៅចុងឆ្នាំ២០២០។ ភ្នំគូលេន ស្ថិតនៅក្នុងព្រៃបូសធំ ខេត្តសៀមរាប ដែលមានដំរីសរុបទាំងអស់ ១៣ក្បាល។ អ្នកគ្រប់គ្រងជម្រក Leanne Wallace បាននិយាយថា ប្រជាជននិងភ្ញៀវទេសចរ និយមទស្សនាដំរីរស់នៅបែបធម្មជាតិជាជាង ការជិះកម្សាន្តក្នុងទីក្រុង។ គាត់បាននិយាយបន្ថែមទៀតថា អ្នកភូមិស្រុកបានអនុញ្ញាត​ឱ្យដំរីចូលទៅក្នុងចំការរបស់ពួកគេ។

ដំរីមកពីព្រៃគូលេន បានហៅអង្គវត្តថាជាផ្ទះរបស់ពួកគេ អស់រយៈពេល២០ឆ្នាំរួចមកហើយ នោះគឺជាកន្លែងដែលពួកគេបានផ្តល់ជាយានជំនិះដល់សាធារណៈជន និងភ្ញៀវទេសចរ អស់រយៈពេល២០ឆ្នាំ តែម្ចាស់របស់ពួកគេតែងតែមានទស្សនៈវិស័យ ក្នុងការបើកជម្រកនិងបានព្យាយាមធ្វើវាតាំងពីដើមឆ្នាំ២០០០ មកម្លេះ​ ដើម្បីបញ្ឃប់ដំរីពីការជិះកម្សាន្ត​។

តែជាអកុសល នៅដើមឆ្នាំ២០០០ ទីជម្រកនោះមិនសសូវទទួលបានការចាប់អារម្មណ៍និងថែមទាំងឆ្ងាយ ពិបាកក្នុងការធ្វើដំណើរទៅដល់និងទស្សនាដំរី ដូច្នេះហើយក៏បរាជ័យ ហើយពួកគេក៏បន្តការជិះដំរីនៅតំបន់អង្គវត្តទៀត។

រយៈពេល៥ឆ្នាំបន្ទាប់ ពួកគេសម្រេចចិត្តថា ពេលនេះគឺជាពេលដែលត្រឹមត្រូវក្នុងការព្យាយាមបើកទីជម្រកម្តងទៀត។ ទំនោរទេចរណ៍ បានផ្លាស់ប្តូរច្រើនខ្លាំង ហើយប្រជាជន មានទំនោរក្នុងការទស្សនាដំរីរស់នៅតាមបែបធម្មជាតិ មិនមែននៅតាមប្រាសាទ​ឫក៏ទីក្រុងដូចមុនទៀត។ រយៈពេល៤ឆ្នាំ ក្រោយមក ម្ចាស់ដំរីក៏ចាប់ផ្តើមស្វែងរកដីធ្លីដែលសាកសមសម្រាប់ដំរី ហើយពួកគេក៏ប្រទះឃើញ សហគមន៍ព្រៃបូសធំ ដែលជាទីជម្រកដល់ដំរីរហូតសព្វថ្ងៃនេះ។

ហេតុផលចំបងគឺ សង្កត់ធ្ងន់និងយកចិត្តទុកដាក់កាន់តែខ្លាំងជាងមុនទៅលើការអភិរក្សសត្វដំរី។ ចំនួនរបស់ពួកវា​ កាន់តែហិនហោចទៅៗ ដោយមាននៅសេសសល់ប្រមាណជា ៧០ក្បាលនៅទីកន្លែងបែបនេះតែប៉ុណ្ណោះ ហើយនៅក្នុងព្រៃវិញ មានតិចជាង៦០០ ក្បាល។ បច្ចុបន្បនេះ ពួកគេចង់យកចិត្តទុកដាក់ទៅលើអ្វីដែលដ៏បំផុតសម្រាប់សត្វដំរី ក្នុងលក្ខខណ្ឌ សារជាតិចិញ្ចឹមត្រឹមត្រូវ ដែលពួកគេអាចទទួលបានពីទីជម្រក និងត្រូវបានប្រលែងដើរដោយសេរីកាន់តែច្រើនជាងមុន និងយកចិត្តទុកដាក់ ដោយព្យាយាមអភិរក្សពួកវាជាពូជមួយ។

ទីជម្រកត្រូវបានបើកនៅខែធ្នូ ឆ្នាំ២០១៩ ហើយពួកយើងបានបើកវាយ៉ាងលំបាករយៈពេល៣ខែមុនកូវីដ-១៩ បានប៉ះពាល់យ៉ាងខ្លាំងដល់ពួកយើង។ ពួកយើងក៏បានឃើញនូវផលប៉ះពាល់របស់វានៅដើមខែកុម្ភះ ដោយចំនួនភ្ញៀវទេសចរមានការធ្លាក់ចុះខ្លាំង ហើយនៅចុងខែមីនា អាកាសយានដ្ឋានទាំងអស់នៅកម្អុជាត្រូវបានបិទ​ នោះមានន័យថា គ្មានភ្ញៀវទេសចរទៀតទេ។

ពួកយើងបានសម្រេចចិត្តបិទបណ្ណោះអាសន្នរយៈពេលពីរទៅបីខែសិន​ រងចាំមើលស្ថានការណ៍ និងដើម្បីធានាថាគ្រប់គ្នាមានសុវត្ថិភាព និងមិនឆ្លងមេរោគ។ បន្ទាប់មក ក្នុងខែឧសភា ដើមខែមិថុនា ពួកយើងក៏បានចាប់ផ្តើម បើកវិញបន្ទាប់ពីទទួលបានការសាកសួរជាច្រើន។ ពួកយើងបានបញ្ចុះតម្លៃកញ្ចប់ទស្សនារហូតទៅដល់៥០% សម្រាប់ប្រជាជននៅទីនេះ និងបានផ្លាស់ប្តូរកាលវិភាគសម្រាប់ដំរី ដូចនេះពួកវាអាចមានពេលច្រើនដើម្បីសម្រាកនិងចំណាយពេលតិចទៅលើ TOUR។

ដំរីត្រូវការអាហារលើសពី៣ តោនក្នុង១ថ្ងៃ ដែលវាគឺជាថ្ងៃចំណាយធំជាងគេរបស់យើង រហូងដល់១០០០០ ដុល្លា ក្នុងមួយខែ គ្រាន់តែលើចំណីអាហាររបស់ដំរី។ ដូចនេះ នៅពេលដែលកូវីដ ផ្ទុះឡើង យើងត្រូវរកវិធីដែលល្អបំផុតដើម្បីសន្សំលុយ ដោយសំណាងបំផុតដែលអ្នកភូមិបាន អនុញ្ញាតឱ្យដំរីទាំងអស់នោះ ចូលទៅក្នុងដីចំការរបស់ពួកគេ ហើយបើក្នុងករណីដែលមានទស្សនៈកិច្ចរយៈពេលខ្លី យើងគ្រាន់តែជ្រើសយកដំរីពីរបីមក ហើយដំរីផ្សេងៗអាចសម្រាកបាន។

រស់នៅក្នុងតំបន់នេះ បានហ៊ុំព័ទ្ធទៅដោយបន្លែធម្មជាតិ យើងពិតជាសំណាង ដែលអាចបន្តផ្តល់ចំណីអាហារដល់ដំរីទាំងអស់ដោយបណ្តោយឱ្យពួកវា​ស៊ីដោយសេរីតាមបែបធម្មជាតិ។ ពួកយើងទទួលបានការឧបត្ថម្ភយ៉ាងកុះករ និងប្រាក់នៅសន្សំពីម្ចាស់ជម្រក សម្រាប់ប្រើប្រាស់ក្នុងពេលបច្ចុប្បន្ន។​ យើងអាចនឹងទប់ទល់បាន នៅក្នុង២ឆ្នាំបន្ទាប់ ខណៈដែលគ្មានភ្ញៀវទេសចរបែបនេះ។

ប្រាក់សន្សំដែលមាន យើងនឹងយកទៅប្រើប្រាស់ក្នុងការអភិវឌ្ឍជម្រក ដោយបង្កើតមន្ទីរពេទ្យ និងក្រោលដាច់ដោយឡែកសម្រាប់ដំរីនៅពេលយ​ប់។ គម្រោងនេះត្រូវបានផ្អាកព្រោះបញ្ហាថវិការ ប្រាក់ដែលមានគឺសម្រាប់ធានាការថែទាំដំរីនិងសម្រាប់ទ្រមាក់ដំរីឱ្យមានចំណូលទៀងទាត់តែប៉ុណ្ណោះ៕

https://media.sabay.com/media/sabay-news/Social-/Video-Social/(2021)/December-2020/5fcf1d78ebda6_1607409000.mp4?fbclid=IwAR0iC_DWLxd6Zl3VQdpSlnAKXhku_wEGgg2MD5TvhsFdfHBI-b-UvfnfPSQ

ប្រែសម្រួល៖ សៀនហួរ

មតិយោបល់