• 2020-12-11 03:14:55
  • ព័ត៌មាន

ឥលូវនេះ ជនពិការក៏អាចប្រឡង យកបណ្ណបើកបរបានដែរ

  • 2020-12-11 03:14:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីប្រកាស ស្តីពីលក្ខខណ្ឌ នៃការចេញបណ្តបើកបរ សម្រាប់ជន មានពិការភាព ក្នុងកម្រិត ទាំង៣ ខាងក្រោមនេះ។

  • កម្រិតទី១ ជនមានពិការភាពកម្រិតធ្ងន់ធ្ងរ ជាទូទៅគ្មានសមត្ថភាព ប្រឡងយកបណ្តបើកបរយានយន្ត ឡើយ ប៉ុន្តែលើកលែងករណីមួយចំនួនប៉ុណ្ណោះ ដែលត្រូវការ ការបណ្តុះបណ្តាល ហ្វឹកហ្វឺន ថែទាំ ចិត្តសង្គម និងស្តារកាយសម្បទាជាមុន ទើបអាចមានសមត្ថភាពប្រឡង យកបណ្តបើកបរ កែច្នៃបាន។

  • កម្រិតទី២ ជនមានពិការភាព កម្រិតមធ្យម ដែលមានសមត្ថភាពប្រឡងយកបណ្តបើកបរ និងអនុញ្ញាតិអោយបើកបរ ដោយតម្រូវអោយកែច្នៃផ្នែកនៃយានយន្ត។

  • កម្រិតទី៣ ជនមានពិការភាព កម្រិតស្រាល ដែលមានសមត្ថភាពប្រឡងយកបណ្តបើកបរ និងអនុញ្ញាតិ អោយបើកបរ ដោយមិនចាំបាច់កែច្នៃយានយន្ត។

ការដាក់ពាក្យ ប្រឡងសុំបណ្តបើកបរ សម្រាប់ជនពិការភាព ត្រូវធ្វើតាមប្រព័ន្ធស្វ័យប្រវត្តកម្មផ្តល់បណ្តបើកបរយានយន្ត តាមរយៈគេហទំព័រ https://driverlicense.mpwt.gov.kh ឬនៅទីតាំងផ្តល់សេវាសាធារណៈ ដែលកំណត់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន ៕

មតិយោបល់