• 2020-12-12 01:00:00
  • ព័ត៌មាន

រូបថតបាតុភូតធម្មជាតិ និងអាកាសធាតុទាំង១៣ស្អាតបំផុតនៅលើពិភពលោកឆ្នាំ២០២០

  • 2020-12-12 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្តុំរូបភាព១៣សន្លឹកល្អបំផុតក្នុងចំណោមរូបទាំង៧៧០០សន្លឹកក្នុងកម្មវិធីពាន់រង្វាន់អ្នកថតរូបអាកាសធាតុប្រចាំឆ្នាំរបស់សមាគមឧតុនិយម Royal meteorological society (RMetS) នៅទីក្រុងឡុងដ៍ អង់គ្លេស ដែលបង្ហាញពីការប្រែប្រួលរបស់អាកាសធាតុ​ និងបាតុភូតធម្មជាតិរបស់ប្រទេសមួយចំនួននៅលើពិភពលោក ក្នុងនោះមាន​ប្រទេសវៀតណាម សហរដ្ឋអាមេរិក រុស្សី អាល្លឺម៉ង់ អង់គ្លេស បង់ក្លាដេស អាហ្សង់ទីន ក្រូអាត។

រូបភាពទេសភាពភ្នំតែ (Tea Hills) នៅខេត្តភូថូ ប្រទេសវៀតណាម របស់អ្នកថតរូប Vu trung huan របស់អ្នកថតរូបជនជាតិរៀតណាមបានជាប់ចំណាត់ថ្នាក់លេខ២ បន្ទាប់ពីអ្នកថតរូបជនជាតិស្លូវ៉ាគីលោក Rudolf Sulgan​​ ដែលជាប់ជ័យលាភីលេខ១ ក្នុងកម្មវីធីនេះ។

ខាងក្រោមនេះជារូបថតបាតុភូតធម្មជាតិ និងអាកាសធាតុទាំង១២ស្អាតបំផុតនៅលើពិភពលោកឆ្នាំ២០២០ទាំង១៣សន្លឹក៖

រូបថតការធ្លាប់ព្រិលទឹកកកនៅស្ពាន Brooklyn ទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក របស់អ្នកថតរូប Rudolf Sulgan ជាប់ចំណាត់ថ្នាក់លេខ១
រូបថតទេសភាពពេលចុះអ័ព្ននាពេលព្រឹកព្រលឹមនៅភ្នំតែ Tea Hills ប្រទេសវៀតណាម របស់អ្នកថតរូបជនជាតិវៀតណាម លោក Vu Trung Huan ជាប់ជ័យលាភីលេខ២
រូបថតបាតុភូតធម្មជាតិនៅតំបន់ Umag ប្រទេសក្រូអាត របស់អ្នកថតរូប Maja Kraljik ជាប់ជ័យលាភីលេខ៣
រូបថតទឹកកកនៅប្រទេសរុស្សីរបស់អ្នកថតរូបវ័យ១៧ឆ្នាំ Kolesnik Stephanie Sergeevna ជារូបថតជាប់ចំណាត់ថ្នាក់ Young Weather Photographer of the Year 2020 Winner
រូបថតបឹង Baikal នៅប្រទេសរុស្សីកក របស់អ្នកថតរូប Alexey Trofimov ជាប់ជ័យលាភី Public Favourite
រូបថតរន្ទះនៅទីប្រជុំជនមួយនៅរដ្ឋតិចសាស់ របស់អ្នកថតរូប Lori Grace Bailey
រូបថតគ្រោះរាំងស្ងួតនៅប្រទេសបង់ក្លាដេសថតដោយដ្រូនរបស់អ្នកថតរូប Abdul Momin
រូបថតមនុស្សដើរលើស្ពានជិតទឹកធ្លាក់នៃទំនប់ដែលមានកម្ពស់២១ម៉ែត្រនៅភាគពាយព្យប្រទេសអងគ្លេសរបស់អ្នកថតរូប Andrew McCaren
អ័ព្ទជាប់ដើមឈើនៅរដ្ឋខូឡូរ៉ាដូ របស់អ្នកថតរូប Preston Stoll
រូបថតបាតុភូតធម្មជាតិនៅប្រទេសអាហ្សង់ទីនរបស់អ្នកថតរូប Francisco
បាតុភូតធម្មជាតិនៅប្រទេសអាល្លឺម៉ង់ របស់អ្នកថតរូប Boris Jordan
ព្យុះកំបុតត្បូងនៅរដ្ឋខូឡូរ៉ាដូ របស់អ្នកថតរូប Tori Jane Ostberg
រូបថតអ័ព្ទជាប់នឹងសត្វ frosty bison នៅឧទ្យានជាតិ Yellowstone សហរដ្ឋអាមេរិក របស់អ្នកថតរូប Laura Hedien

ប្រភព៖ theguardian និង9news.com

មតិយោបល់