• 2020-12-14 07:20:22
  • ព័ត៌មាន

ថ្មីចែស! នារីៗស្ត្រេសខ្លាំង អាចជួលសេវាកម្ម ប្រុសស្អាតជូតទឹកភ្នែកឲ្យដល់កន្លែង

  • 2020-12-14 07:20:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេវាកម្មថ្មីមួយនៅក្នុងប្រទេសជប៉ុន មានឈ្មោះថា "Ikemeso” ត្រូវបានបង្កើតឡើងដើម្បីជួយដល់ស្ត្រីដែលរវល់ខ្លាំងនឹងការងារ ហើយកំពុងជួបបញ្ហាស្ត្រេសនៅក្នុងជីវិតរស់នៅ។ សេវាកម្មតម្លៃ ៧ ៩០០យ៉េន (៦៥ដុល្លារ) នេះ អាចឲ្យពួកគេជួល Ikemeso (ប្រុសស្អាត) ជូនទឹកភ្នែករបស់ពួកគេបាន។

នេះជាដំណើរការរបស់វា៖ អ្នកទូរសព្ទទៅក្រុមហ៊ុន ហើយជ្រើសរើស Ikemeso មួយក្នុងចំណោម ៧នាក់ ហើយគេនឹងទៅដល់កន្លែងធ្វើការរបស់អ្នក ដើម្បីជួយអ្នកបំបាត់ស្ត្រេស តាមរយៈការយំ។ ប្រសិនបើអ្នកកំពុងយំ ឬយំរួចទៅហើយ គេនឹងជួយជូតទឹកភ្នែករបស់អ្នក ហើយនិយាយលួងលោមអ្នកដោយពាក្យសម្តីដ៏ផ្អែមល្ហែម។ ប៉ុន្តែប្រសិនបើអ្នកមិនទាន់យំចេញទេ Ikemeso នឹងចាក់រឿងកម្សត់ៗឲ្យអ្នកមើលដើម្បីជំរុញឲ្យអ្នកយំ។ បន្ទាប់ពីវីដេអូចប់ គេនឹងជូតទឹកភ្នែកឲ្យអ្នកតែម្តង។

ក្នុងចំណោម Ikemeso នោះ គឺមានប្រភេទខុសៗគ្នា អាស្រ័យតាមចំណង់ចំណូលចិត្តរបស់អ្នក ដូចជា ប្រុសក្មេង, អ្នករៀនសូត្រ, អ្នកលេង និង បុរសចាស់តែសង្ហា ជាដើម។

លោក Hiroki Terai អ្នកបង្កើតសេវាកម្ម Ikemeso នេះ បាននិយាយថា "ស្ត្រីជប៉ុនភាគច្រើនកំពុងជួបបញ្ហាស្ត្រេសខ្លាំងនៅកន្លែងធ្វើការ ក្នុងទីក្រុងតូក្យូនេះ រហូតធ្វើឲ្យពួកគេស្រក់ទឹកភ្នែកទៀតផង។ សេវាកម្មរបស់យើងគឺផ្តល់នូវពាក្យលួងលោមល្អៗ និងជូតទឹកភ្នែកឲ្យពួកគេ”៕

អត្ថបទ៖ សេង ឡុង

មតិយោបល់