- 2020-12-15 10:12:57
- ព័ត៌មាន
ស្មានមិនដល់! ទាំងក្លិន និងការឌីហ្សាញដបទឹកអប់ពីប្រេន Versace បង្កប់អត្ថន័យខ្លាំងដល់ម្ល៉ឹង
- 2020-12-15 10:12:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្មានមិនដល់! ទាំងក្លិន និងការឌីហ្សាញដបទឹកអប់ពីប្រេន Versace បង្កប់អត្ថន័យខ្លាំងដល់ម្ល៉ឹង
ចន្លោះមិនឃើញ
Eros Eau de Parfum ជាទឹកអប់បុរសរបស់ប្រេនអន្តរជាតិដ៏ធំ និងល្បីឈ្មោះលំដាប់ពិភពលោក Versace ចេញលក់ក្នុងឆ្នាំ ២០២០នេះ ដែលបានក្លាយជាកាដូដ៏មានន័យសម្រាប់សុភាពបុរសៗ ទូទាំងពិភពលោក។ ភាពលេចធ្លោដាច់គេរបស់ Eros Eau de Parfum ទាំងក្លិន និង ការឌីហ្សាញដប ត្រូវបានសម្រិតសម្រាំងយ៉ាងប្រណិត និង បង្កប់នូវអត្ថន័យដ៏ពិសេសបំផុត ដូចជា ៖
អត្ថន័យនៃរូបរាងដបដ៏ទាក់ទាញរបស់ VERSACE Eros Eau de Parfum ៖
ដបទឹកអប់ Versace ប្រៀបបាននឹងបុរសមាឌធំ រឹងមាំ ឆ្លាតវៃ ប្រកបដោយភាពជឿជាក់ និងជោគជ័យ នេះជាអារម្មណ៍ដែលអ្នកទទួលបានពេល ឃើញដបទឹកអប់ ជាលើកដំបូង។ តួដបទឹកអប់ពណ៌ខៀវដិត ហាយឡាយពណ៌ទឹកមាសតិចៗ តំណាងឲ្យ ថាមពល និងភាពរឹងមាំបានធ្វើឲ្យរូបរាងទឹកអប់កាន់តែមានភាពទាក់ទាញ។ ការរចនាមានឥទ្ធិពលមកពីសមុទ្រមេឌីទែរ៉ាណេ បន្ថែមជាមួយសិល្បៈ និងវប្បធម៌រ៉ូម៉ាំង។
រូបរបស់ Medusa ស្ថិតនៅចំកណ្ដាលដបទឹកអប់ ព័ទ្ធដោយការរចនារបស់ Greek key បានផ្តល់ ថាមពលទៅ Eros ឲ្យកាន់តែប្រណិត និង លេចធ្លោពោរពេញដោយភាពថ្លៃថ្នូរ និងអំណាច ។
លក្ខណៈពិសេសដាច់គេរបស់ក្លិន VERSACE Eros Eau de Parfum ៖
ក្លិនរបស់ទឹកអប់ Eros Eau de Parfum ពោរពេញដោយលក្ខណៈពិសេស ក្រអូបខុសប្លែកពីក្លិនដទៃដែលអ្នកធ្លាប់ស្គាល់ ដែលឆ្លុះបញ្ចាំង ពីភាពអង់អាចក្លាហាន ស្រស់សង្ហារបស់បុរស ផ្ដល់ទំនុកចិត្ត ហើយមិនខ្លាចរអា ក្នុងការបញ្ចេញឲ្យគេបានស្គាល់ពីលក្ខណៈសម្បត្តិរបស់ខ្លួន។
ក្លិនទឹកអប់ដ៏ប្រណិតមួយនេះ បានផ្សំឡើងពី ដើមឈើស៊ីដា, ស្មៅ Vetiver, ស្លឹក Patchouli, ដែលបានហាលឲ្យក្រៀមស្ងួតដោយពន្លឺព្រះអាទិត្យ ដែលជាពន្លឺដែលមានថាមពលបំផុត។ នៅក្នុងទឹកអប់មួយនេះក៏មាន ការរួមបញ្ចូលគ្នារវាងក្រូចអ៊ីតាលី និងក្រូចខ្វិច, ក្លិនស្ករគ្រាប់ផ្លែប៉ោម, និងក្លិនវ៉ានីឡាបានលាយឡំបញ្ចូលគ្នា ដែលបង្ហាញអំពីចរិតលក្ខណៈថ្លៃថ្នូរ, ភាពរស់រវើក និងជំនឿចិត្ត របស់អ្នកប្រើប្រាស់។
ចង់ស្គាល់ភាពប្រណិត នៃក្លិនរបស់ Versace Eros Eau de Perfum លោកអ្នកអាចអញ្ជើញទៅសាកនៅហាងដោយផ្ទាល់។ Versace មានទីតាំងស្ថិត នៅផ្សារទំនើបអ៉ីអនម៉ល សែនសុខ ជាន់ផ្ទាល់ដី និង ផ្សារទំនើបអ៉ីអនម៉លភ្នំពេញ ជាន់ទី១។
សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់គេហទំព័រហ្វេសប៊ុកផេក ៖ Loving Perfume Cambodia៕