- 2020-12-15 10:50:00
- ព័ត៌មាន
នៅផ្ទះទំនេរដៃ! រៀនធ្វើទឹកក្រឡុកធម្មជាតិជូនគ្រួសារ និងកូនៗ បានទាំងឆ្ងាញ់ និងសុខភាព
- 2020-12-15 10:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅផ្ទះទំនេរដៃ! រៀនធ្វើទឹកក្រឡុកធម្មជាតិជូនគ្រួសារ និងកូនៗ បានទាំងឆ្ងាញ់ និងសុខភាព
ចន្លោះមិនឃើញ
មានអ្វីទៅពិបាក អ្នកម៉ាក់នៅផ្ទះ គួរសាកល្បងរៀនធ្វើទឹកក្រឡុកធម្មជាតិដោយខ្លួនឯង ឆ្ងាញ់ៗ ហើយ មានគុណសម្បត្តិសម្បើមដល់សុខភាពទាំងខ្លួនឯង កូនៗ ព្រមទាំងគ្រួសារទៀតផង។ ចាំអង្កាល់? បើចង់បានទឹកក្រឡុកឆ្ងាញ់ពិសារហើយល្អចំពោះសុខភាព មិនអាចខ្វះបានឡើយនោះគឺទឹកដោះគោស្រស់ និងយ៉ាអួ ព្រោះវាសម្បូរដោយជាតិវីតាមីន និងប្រូតេអ៊ីនខ្ពស់ ជួយទ្រទ្រង់សុខភាពរាងកាយកាន់តែប្រសើរ មិនតែប៉ុណ្ណោះ ជួយប្រព័ន្ធភាពស៊ាំរឹងមាំ មិនងាយឆ្លងជំងឺផ្សេងៗទៀតផង។
បើអ្នកកំពុងស្វែងរកផលិតផលទឹកដោះគោ និងយ៉ាអួ ហើយមិនច្បាស់ថាផលិតផលអ្វីដែលជាផលិតផលសុទ្ធ អ្នកគួរជ្រើសរើសប្រភេទទឹកដោះគោសុទ្ធ និងយ៉ាអួរសុទ្ធ ១០០% ដែលគ្មានបន្ថែមសារជាតិរក្សាគុណភាពទុកឲ្យបានយូរ នោះគឺ ផលិតផលរបស់កសិដ្ឋាន គិរីសួគ៌។
ទឹកដោះគោសុទ្ធ និងយ៉ាអួរបស់កសិដ្ឋានគិរីសួគ៌ ជាកសិដ្ឋានដំបូងគេដែលផលិតចេញពីទឹកដោះគោសុទ្ធ ១០០% សិ្ថតនៅលើទំហំដីជិត ៣០០ ហិចតា នៅក្បែរភ្នំតាម៉ៅ ខេត្តតាកែវ តាមបច្ចេកវិទ្យាទំនើបស្តង់ដារអន្តរជាតិ។ ផលិតផលនេះកំពុងដាក់លក់លើទីផ្សារជាច្រើន ដែលមានដូចជា ៖ ផ្សារម៉ាក្រូ, ផ្សារទំនើបឡាក់គី, ផ្សារ Fair Plus, ផ្សារ បាយ័ន, ផ្សារទំនើបស៊ូភើស្ត័រភ្នំពេញថ្មី, ផ្សារទំនើបអារ៉ូណា, ផ្សារ NC, ផ្សារការ៉ុត, ផ្សារភ្នំពេញស៊ូភើស្ត័រ និង ផ្សារទំនើប ជីប ម៉ុងគ្រប់សាខា។ ដើម្បីស្វែងយល់បន្ថែមពីទឹកដោះគោសុទ្ធគិរីសួគ៌ និងព័ត៌មានប្រូម៉ូសិនថ្មីៗ សូមចុច Like ទំព័រហ្វេសប៊ុក Kirisu Farm។
តោះ! មករៀនរបៀបធ្វើភេសជ្ជជំនួយសុខភាពងាយៗនៅផ្ទះ ទាំង ៤មុខ ខាងក្រោម ៖
១. ទៀបក្រឡុក
លោកអ្នកអាចរកទិញផ្លែទៀបធម្មជាតិបានចាប់ពីខែ កក្ដដារហូតដល់ខែកញ្ញា។ សាច់ទៀបមានរសជាតិផ្អែមឆ្ងាញ់ ក្លិនក្រអូបឈ្ងុយ សំខាន់អាចប្រើជាថ្នាំបញ្ចុះទឹកនោម និងជួយបង្កើនថាមពល។
គ្រឿងផ្សំ ៖ សាច់ទៀប មួយពែងកន្លះ, ទឹកស៊ីរ៉ូប៍ ៣ស្លាបព្រាបាយ, ទឹកដោះគោស្រស់ កន្លះពែង, ទឹកក្រូចឆ្មា ១ស្លាបព្រាបាយ, អំបិលម៉ដ្ឋ កន្លះស្លាបព្រាកាហ្វេ, ទឹកកកពីរពែង។
របៀបធ្វើ ៖ គ្រាន់តែដាក់គ្រឿងផ្សំខាងលើក្រឡុកចូលគ្នាឲ្យម៉ដ្ឋជាកាស្រេច។ បញ្ជាក់គ្រឿងផ្សំនេះ អាចក្រឡុកបានពីកែវ។
២. ប័រក្រឡុក Avocado
ផ្លែប័រ (Avocado) សាច់វាពណ៌លឿងខ្ចីរហូតដល់លឿងចាស់ សាច់ម៉ដ្ឋស្អិតល្មួត។ ក្នុងការទិញផ្លែប័រគួរជ្រើសរើសផ្លែទុំ សាច់ទន់ល្មម ពេលអង្រួនមានឮសំឡេងគ្រាប់នៅខាងក្នុង។
គ្រឿងផ្សំ៖ ផ្លែប័រទុំ (ផ្លែមួយ ១៨០ក្រាម) ដាក់មួយផ្លែកន្លះ បកសំបកហាន់ជាចំណិត, ទឹកដោះគោស្រស់ មួយភាគបួនពែង, ទឹកស៊ីរ៉ូប៍ ពីរស្លាបព្រាបាយ, យ៉ាអួ ពីរស្លាបព្រាបាយ, ទឹកកក ពីរពែង។
របៀបធ្វើ៖ ដាក់គ្រឿងផ្សំខាងលើក្រឡុងចូលគ្នាឲ្យម៉ដ្ឋ រួចចាក់ដាក់កែវជាការស្រេច។
៣.ស្លឹកទឹកត្រចៀកក្រាញ់
ស្លឹកត្រចៀកក្រាញ់ មានឈ្មោះវិទ្យាសាស្ត្រហៅថា Centella asiatica មានរសជាតិល្វីងតិចៗ ក្លិនក្រអូបប្រហើរ។ លោកអ្នកគួរជ្រើសរើសស្លឹកដែលមិនចាស់ពេក និងមិនខ្ចីពេក ដើម្បីពូតយកទឹក ណាមួយស្លឹកប្រភេទនេះ មានរសជាតិល្អ និងមិនមានក្លិនខ្លាំងពេក។ នៅក្នុងស្លឹកត្រចៀកក្រាញ់មាន បេតាខែរ៉ូទីនខ្ពស់ដល់ទៅ ១,២៤៣ I.U មានវីតាមីន A, C បន្ថែមពីនេះមានជាតិអំបិលខនិកផ្សេងៗដូចជា៖ កាល់ស្យូម ផូស្វ័រ និងជាតិដែក លើសពីនេះជួយបញ្ចុះទឹកនោម បំបាត់គ្រុនក្ដៅ កាត់បន្ថយការស្រេកទឹក និងបញ្ចុះកម្ដៅ។
គ្រឿងផ្សំ៖ ទឹកស្លឹកត្រចៀកក្រាញ់ មួយពែង, យ៉ាអួ កន្លះពែង, ទឹកដោះគោស្រស់ និងទឹកស៊ីរ៉ូប៍ មួយភាគបួននៃពែង។
របៀបធ្វើ៖ កិនក្រឡុកគ្រឿងផ្សំទាំងអស់ឲ្យសព្វចូលគ្នា ចាក់ដាក់កែវដើម្បីទទួលទានជាការស្រេច។
៤. ត្រាវក្រឡុក
ត្រាវមានជាតិ វីតាមីន B1, B2, និងសារធាតុខនិក ជួយកាត់ស្លេស៍្ម បំប៉នតម្រងនោម បណ្ដេញសារធាតុពុកក្នុងក្រពះ និងជួយបណ្ដេញសារធាតុពុលក្នុងប្រហោងពោះ។
គ្រឿងផ្សំ៖ សាច់ត្រាវចំហុយឲ្យឆ្អិនហាន់ជាដុំតូចៗ មួយពែង, ចេកអំបូងហាន់ជាដុំ (១ផ្លែ ១២០ក្រាម) កន្លះផ្លែ, ទឹកដោះគោស្រស់ មួយពែង, ទឹកស៊ីរ៉ូប៍ បីស្លាបព្រាបាយ, ទឹកដាំឆ្អិនទុក ឲ្យជាក់ កន្លះពែង និងត្រួយជីអង្កាមស្រស់សម្រាប់តុបតែង តែបើគ្មានក៏មិនអី។
របៀបធ្វើ៖ ក្រឡុកគ្រឿងផ្សំទាំងអស់បញ្ចូលគ្នាឲ្យម៉ដ្ឋ បន្ទាប់មកផ្ទេរដាក់កែវ រួចលម្អជាមួយជីអង្កាម អាចផឹកបានភ្លាមៗ ឬក្លាសេឲ្យត្រជាក់សិនក៏បាន។
ប្រភពដកស្រង់ និងកែសម្រួល៖ SPP សៀវភៅសុខភាព