- 2020-12-17 07:58:34
- ព័ត៌មាន
ឧកញ៉ា ដួង ឆាយ បង្ហោះសារចាក់ដោត ក្នុងថ្ងៃខួបកំណើតរបស់ខ្លួន ក្រោយល្បីដំណឹងលែងលះ
- 2020-12-17 07:58:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឧកញ៉ា ដួង ឆាយ បង្ហោះសារចាក់ដោត ក្នុងថ្ងៃខួបកំណើតរបស់ខ្លួន ក្រោយល្បីដំណឹងលែងលះ
ចន្លោះមិនឃើញ
លោក ឧកញ៉ា ដួង ឆាយ បានបង្ហោះសារបង្កប់អត្ថន័យចាក់ដោតនៅក្នុងថ្ងៃខួបកំណើតរបស់ខ្លួន ដោយចង់បានការជូនពរពីអ្នកគាំទ្រផង និងសារមួយទៀត បង្ហាញពីអារម្មណ៍ នៃការអត់ធ្មត់ ហាក់កំពុងឆ្លើយតបទៅនឹងអ្វីមួយ។
នៅលើគណនីរបស់លោកឧកញ៉ា បានសរសេរថា «រីករាយថ្ងៃខួបកំណើតរបស់ខ្ញុំ, ពូមីងបងប្អូនមានពាក្យជូនពរខ្ញុំទេបាទ? សូមអរគុណពូមីងបងប្អូនទាំងអស់គ្នាចំពោះការស្រលាញ់រាប់អានកន្លងរហូតមកណា Happy Birthday To Me ។ ហើយលោកក៏បានបន្ថែមពាក្យមួយឃ្លា យ៉ាងចាក់ដោត ទៀតថា «ពេលវេលានឹងបកស្រាយអ្វីៗគ្រប់យ៉ាង ភាពអំណត់អត់ធ្មត់ស្ងប់ស្ងាត់គឺល្អបំផុត» ។
គេនៅចាំបានថា កាលពីពេលថ្មីៗនេះ មហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយទំព័រហ្វេសប៊ុក និងគណនី Instagram ផ្លូវការរបស់លោកជំទាវ ដេត ម៉ាលីណា ដែលជាភរិយារបស់ឧកញ៉ា ឌួង ឆាយ បានប្រកាសចែកផ្លូវគ្នា ជាមួយស្វាមី បញ្ចប់ពាក្យជាប្ដីប្រពន្ធចាប់ពីថ្ងៃទី ១៣ ធ្នូ ២០២០ នេះតទៅ។ ដំណឹងនៃការលែងលះនេះ បានធ្វើឱ្យមហាជនមួយចំនួនធំស្ទើរមិនជឿនោះទេ ថាជាការពិត ព្រោះអីអ្នកទាំងពីរឃើញផ្អែមល្ហែមនឹងគ្នាណាស់ ម្យ៉ាងវិញទៀតការប្រកាសលែងលះនេះហាក់ដូចជាលឿនពេកហើយ ។
យ៉ាងណាមិញជុំវិញរឿងខាងលើនេះ នៅមិនទាន់មានការឆ្លើយតបច្បាស់ៗ ពីលោកឧកញ៉ា ដួង ឆាយនៅឡើយ ហើយនៅក្នុងថ្ងៃខួបកំណើត លោកឧកញ៉ា នៅថ្ងៃនេះ អ្នកគាំទ្រ បានជូនពរ លោកឧកញ៉ាដួង ឆាយ និងក្រុមគ្រួសារឲ្យមានសុភមង្គល និងទទួលពុទ្ធពរទាំង៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕