• 2020-12-22 03:44:28
  • សេដ្ឋកិច្ច

ចូលចិត្តផ្សងព្រេង គេងជំរុំ ជុំមិត្តភក្តិ និយាយរឿងក្នុងចិត្ត ជ្រើសកន្លែងនេះ ដឹងត្រូវចិត្តហ្មង !

  • 2020-12-22 03:44:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូលចិត្តដំណើរកម្សាន្តបែបផ្សងព្រេង ហើយបោះតង់លើឆ្នេរខ្សាច់សក្បុស និងហែលទឹកលែងមើលធនធានធម្មជាតិ ក្នុងបាតសមុទ្រអត់? កោះមួយកន្លែងនេះ ជួយបានណា!

កោះរ៉ុង ជាកោះមួយស្ថិតនៅចម្ងាយប្រមាណ ៤០គីឡូម៉ែតពីឆ្នេរសមុទ្រក្រុងព្រះសីហនុ ប្រទេសកម្ពុជា និងជាកោះ ដែលកំពុងមានប្រជាប្រិយភាព សម្រាប់អ្នកដែលចូលចិត្តលំហែកាយ តាមកោះ។

កោះនេះ គឺជាកោះដ៏ស្រស់ស្អាតបំផុតនៃតំបន់សមុទ្រនៅក្នុងព្រះរាជាណាក្រកម្ពុជាដែលជាកន្លែងដ៏ល្អមួយសម្រាប់ភ្ញៀវទេសចរអាចមកស្នាក់នៅដើម្បីកាត់ស្រេ្តស ដើរផ្សងព្រេង បោះជំរុំ និងហែលទឹកលេង ពីព្រោះកោះនេះសំបូរទៅដោយធនធម្មជាតិ។

ក្រៅពីនេះទៀត កោះរ៉ុង គឺជាកន្លែងអភិរក្សសត្វសមុទ្រដ៏ល្អមួយ ហើយនៅរមណីយដ្ឋានកោះរ៉ុង ក៏ជាកន្លែងកម្សាន្តដ៏ល្បីល្បាញសម្រាប់ភ្ញៀវទេសចរមុជទឹកមើលផ្កាថ្ម ប្រព័ន្ធជីវចម្រុះ និងមើលសត្វសមុទ្រនៅបាតសមុទ្រជាដើម។ ការធ្វើដំណើរទៅកោះរ៉ុងត្រូវចំណាយរយៈពេលប្រមាណ ៤៥នាទីពីដីគោកក្នុងនៃក្រុង៕

ប្រភព៖ ក្រសួងទេសចរណ៍ អត្ថបទ៖​ Art

មតិយោបល់