• 2020-12-22 11:28:41
  • ព័ត៌មាន

ចង់ចាប់អាជីពចុងភៅ? វគ្គសិក្សាថ្មី អនុវត្តផ្ទាល់ជាមួយមេចុងភៅល្បីៗ និងបានសញ្ញាបត្រទទួលស្គាល់ជាអន្តរជាតិ

  • 2020-12-22 11:28:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការសិក្សាត្រូវតែមានគោលដៅ ចាប់យកជំនាញមួយដែលច្បាស់លាស់ ទោះមានផលវិបាកតិចតួចមែន តែបើធ្វើតាមបេះដូងដែលស្រលាញ់ពេញចិត្ត ទោះដួលប៉ុន្មានដងក៏អ្នកអាចក្រោកឡើង បង្កើតវាជាថ្មី។

ជាក់ស្ដែង សម្រាប់អ្នកដែលស្រលាញ់ចូលចិត្តជំនាញចម្អិនម្ហូបអាហារ មានចំណាប់អារម្មណ៍ចង់ចាប់យកអាជីពចុងភៅដែលជំនាញច្បាស់លាស់គួរតែសម្រេចចិត្តសិក្សានៅសាលាណា ដែលផ្ដល់គុណភាព អត្ថប្រយោជន៍ ក្រមសីលធម៌ និងជំនាញច្បាស់លាស់ដល់និស្សិត។

តោះ មកទស្សនាវីដេអូសកម្មភាពនៃការសិក្សា និងការចម្អិនម្ហូបអាហារនៅវិទ្យាស្ថានម្ហូបអាហារនៅកម្ពុជា (ACAC) ដើម្បីស្វែងយល់បន្ថែម ទាំងអស់គ្នា៖

សិក្សាផ្នែកចម្អិនម្ហូបអាហារ ជាជំនាញល្អបំផុតសម្រាប់ទីផ្សារការងារនៅកម្ពុជា ដែលយុវជនមិនគួរមើលរំលង។ តួយ៉ាង សិក្សានៅវិទ្យាស្ថានម្ហូបអាហារនៅកម្ពុជា (ACAC) លោកអ្នកនឹងទទួលបាននូវបទពិសោធន៍ជាច្រើនដូចជា ៖

  • បទពិសោធន៍នៃសិល្បៈចម្អិនអាហារដែលមានតែមួយគត់នៅប្រទេសកម្ពុជា
  • ចំណេះដឹងបទដ្ឋានអន្តរជាតិ នឹងត្រូវបានផ្ដល់ជូននៅក្នុងបរិយាកាសសិក្សាដែលប្រកបដោយគុណភាពខ្ពស់
  • កម្មសិក្សាដែលមានទាំងការអនុវត្តផ្ទាល់ ទ្រឹស្ដី និងការសិក្សាតាមប្រពន្ធ័អេឡិចត្រូនិច
  • ទទួលបានសញ្ញាបត្រពីរក្នុងពេលតែមួយ ដែលទទួលស្គាល់ជាផ្លូវការពីអាស៊ាន និង មហាវិទ្យាល័យ Swiss Hotel Management School Lucerne (SHL) មកពីប្រទេសស្វីសផ្នែកគ្រប់គ្រងសណ្ឋាគារ
  • កសាងគ្រឹះសមត្ថភាពខាងផ្នែកចម្អិនម្ហូបអាហាររបស់អ្នក ជាមួយនឹងក្រុមចុងភៅជំនាញៗមកពីក្រៅ និងក្នុងស្រុក
  • គ្រឿងបរិក្ខារសម្រាប់សិក្សាមានគុណភាពខ្ពស់ ស្របតាមស្ដង់ដារអន្តរជាតិ
  • បទពិសោធន៍ចុះកម្មសិក្សា (Internship) នៅក្នុង និងក្រៅប្រទេស
  • ជាអាជីពដែលទទួលស្គាល់ទូទាំងពិភពលោក។

ប្រញាប់ឡើង! ចុះឈ្មោះឥលូវនេះ ព្រោះថាចំនួន គឺមានកំណត់។

សម្រាប់ព័ត៌មានបន្ថែមតាមរយៈលេខទូសព្ទ័៖ ០១១ ២៣៤ ០៨៨/០១៥ ២២៧ ០៨៨ ឬអាចចូលទៅកាន់៖

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់