• 2020-12-30 04:52:48
  • ព័ត៌មាន

ពាក់ស្បែកជើងកែងចោតរាល់ថ្ងៃ គួរប្រយ័ត្ន​ ៦ចំណុចនេះដើម្បីសុខភាពរាងកាយ

  • 2020-12-30 04:52:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាំបាច់អីត្រូវធ្វើបាបខ្លួន? ពាក់ស្បែកជើងកែងខ្ពស់ អាចធ្វើឲ្យស្ត្រីមានភាពទាក់ទាញ មានទំនុកចិត្តពេលចេញក្រៅ ប៉ុន្តែបើក្រឡេកទៅមើលផលប៉ះពាល់វិញក៏មិនតិចដែរ។ សម្រាប់មិត្តនារីៗដែលចូលចិត្តពាក់ស្បែកជើងកែងខ្ពស់ៗរាល់ថ្ងៃ គួរពិចារណា ឬគិតឡើងវិញបើមិនចង់ ឲ្យរាង្គកាយទ្រុឌទ្រោម ឬឈឺរ៉ាំរ៉ៃ។

ផលប៉ះពាល់ ៦យ៉ាងខាងក្រោមនេះ អាចឲ្យអ្នកប្ដូរគំនិតកាត់បន្ថយពាក់ស្បែកជើងកែងខ្ពស់ៗរាល់ថ្ងៃ ៖

១. ខូចក្រចកជើង

ពាក់ស្បែកជើងកែងរឹបចុងម្រាមជើង អាចធ្វើឲ្យក្រចកម្រាមជើងមានបញ្ហា ដោយសារតែម្រាមជើងបង្រួបចូលគ្នា បណ្ដាលឲ្យក្រចកជើងដុះធំ ហើយអាចបណ្ដាលឲ្យមានការឆ្លងមេរោគក្រចក ឬផ្សិតក៏មាន។

២. មានបញ្ហាជង្គង់ និងត្រគាក

ការដើរជាមួយស្បែកជើងខ្ពស់ គឺវាទម្លាក់ទម្ងន់ស្ទើរតែទាំងស្រុងលើផ្នែកជង្គង់ និងត្រគាក ហើយយូរៗទៅអាចបង្ករឲ្យមានការបាក់ឆ្អឹង និងជាប់សរសៃ។

៣. បង្កើនហានិភ័យរលាកសន្លាក់ឆ្អឹង

បើអ្នកតែងតែពាក់ស្បែងជើងខ្ពស់ដែលមានទំហំ ៣ ១/២ អ៉ីន ឬខ្ពស់ជាងនេះអាចបង្កើនហានិភ័យនៃជំងឺរលាកសន្លាក់ឆ្អឹង ប្រសិនបើដល់កម្រិតធ្ងន់ធ្ងរអាចឈានដល់ពិការភាពក៏មាន។

៤. ឈឺចុកចាប់សាច់ដុំ ឬស្ពឹក

ស្រ្តីជាច្រើនមានអាការៈរមួលក្រពើ បន្ទាប់ពីពាក់ស្បែកជើងខ្ពស់។

៥. ឈឺចុកចាប់ឆ្អឹងកូនគោ

វាអាចបណ្ដាលឲ្យសរសៃឈាមរីកធំ ដែលអាចមើលឃើញពីខាងក្រៅ មិនត្រឹមតែអាក្រក់មើលនោះទេ ប៉ុន្តែក៏ផ្ដល់ភាពឈឺចុកចាប់ខ្លាំងដែរ។

៦. ដំណើរខុសមុន

វាបណ្ដាលឲ្យសាច់ដុំ សរសៃពួររបស់ដាច់ដុំ និងសាច់ដុំកំភួនជើង ប្រែប្រួលទៅតាមរូបរាងរបស់ស្បែកជើង ដែលជាមូលហេតុនាំឲ្យមានផលប៉ះពាល់។

ហេតុនេះមិនគួរពាក់ស្បែកជើងកែងខ្ពស់រាល់ថ្ងៃពេកទេ គួរពាក់តែឱកាសពិសេសៗបានហើយ៕

Manulife Cambodia គាំទ្រការស្រលាញ់សុខភាព

ប្រភពដកស្រង់ និងប្រែសម្រួលតាម៖

simplemost

bodyandbeans

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់