• 2021-01-05 12:04:28
  • ព័ត៌មាន

កាន់តែស្រួលរកទិញ! ទឹកដោះគោសុទ្ធគិរីសួគ៌ មានលក់នៅផ្សារ AEON សែនសុខហើយ!

  • 2021-01-05 12:04:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទឹកដោះគោសុទ្ធគិរីសួគ៌ ដែលផលិតឡើងពីកសិដ្ឋានចិញ្ចឹមគោធំបំផុត និងទំនើបបំផុតនៅស្រុកខ្មែរយើង បានបង្កើនការលក់ពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែមានសន្ទុះនៃការគាំទ្រយ៉ាងច្រើនលើសលប់។ ជាក់ស្ដែង ចាប់ពីថ្ងៃទី០៥ ខែមករានេះទៅ ផលិតផលទឹកដោះគោសុទ្ធ នឹងដាក់លក់នៅផ្សារដ៏ធំមួយកន្លែងទៀត គឺផ្សារ AEON Mall សែនសុខ។

នៅក្នុងឱកាសដាក់លក់នេះដែរ ក្រុមហ៊ុនបានចេញប្រូម៉ូសិនយ៉ាងពិសេស គឺរាល់ការទិញទឹកដោះគោសុទ្ធគិរីសួគ៌ មិនថាចំណុះ ២លីត្រ ឬ ៨៣០មីលីលីត្រ នឹងទទួលបានការបន្ថែមយ៉ាអួ ដោយឥតគិតថ្លៃ។

កាន់តែពិសេសជាងនេះទៀត ប្រិយមិត្តក៏មានឱកាសបានភ្លក់ទឹកដោះគោសុទ្ធដោយឥតគិតថ្លៃផងដែរ ចាប់ពីថ្ងៃចុងសប្ដាហ៍នេះទៅ។

សូមបញ្ជាក់ថា ក្រៅពីផ្សារ AEON សែនសុខ ផលិតផលទឹកដោះគោសុទ្ធគិរីសួគ៌ កំពុងដាក់លក់នៅទីតាំងផ្សារទំនើបជាច្រើនទៀតផងដែរ ដូចជា ផ្សារម៉ាក្រូ,ឡាក់គី, បាយ័ន, ហ្វ៊ែផ្លាស, ជីបម៉ុង, ថៃហួត , ផ្សារ Tela Mart ធំៗ, អូឡាំពិក ខេមបូឌាស៊ូភើស្ត័រ, ភ្នំពេញស៊ូភើស្ត័រ, ផ្សារការ៉ុត, អារុណា, អិនស៊ី ស្តេឡា, ផ្សារអាហារធម្មជាតិ និងផ្សារទំនើបផ្សេងទៀតដែលនៅជិតផ្ទះអ្នក។ ក្រៅពីរកទិញបានតាមផ្សារខាងលើ អ្នកក៏អាចកុម្ម៉ង់ទិញបានតាមអនឡាញផងដែរគឺតាម Nham24 Fresh & Tolonton.com។

ក្រុមហ៊ុននឹងបន្តដាក់លក់នៅតាមផ្សារ និងផ្សារទំនើបផ្សេងៗទៀតជាបន្តបន្ទាប់។ ដើម្បីទទួលបានដំណឹងពីការចេញលក់មុនគេ សូមចុច Like ទំព័រហ្វេសប៊ុករបស់គិរីសួគ៌ តាមដំណរភ្ជាប់នេះ

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់