• 2021-01-09 04:48:14
  • ព័ត៌មាន

ជប៉ុន ប្រកាសដាក់ទីក្រុងតូក្យូនិងខេត្តចំនួនបី ក្នុងភាពអាសន្នជាលើកទីពីរ

  • 2021-01-09 04:48:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានឯកអគ្ករាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចេញសេចក្តីជូនដំណឹងថា រដ្ឋាភិបាល ជប៉ុនបានប្រកាសដាក់ទីក្រុងតូក្យូ, ខេត្ត Kanagawa, Saitama និង Chiba ក្នុងភាពអាសន្នជាលើកទីពីរ ចាប់ពីថ្ងៃទី៨ ខែមករា ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ។

ឆ្លើយតបនឹងការប្រកាសអាសន្ននេះ រដ្ឋបាលខេត្តក្រុងខាងលើបានដាក់វិធានការមួយចំនួន៖

  • ស្នើកន្លែងលក់គ្រឿងស្រវឹងនិងភោជនីយដ្ឋានបិទត្រឹមម៉ោង៨យប់ ហើយឈប់លក់គ្រឿងស្រវឹងត្រឹម ម៉ោង៧យប់។

  • ស្នើប្រជាពលរដ្ឋកុំចេញក្រៅផ្ទះក្រោយម៉ោង៨យប់ បើមិនចាំបាច់ ។

  • ស្នើក្រុមហ៊ុនលើកទឹកចិត្តឱ្យបុគ្គលិកធ្វើការ ពីផ្ទះ ហើយកាត់បន្ថយចំនួនបុគ្គលិកធ្វើការនៅការិយាល័យឲ្យដល់៧០%

  • ស្នើបន្ថយចំនួនអ្នកចូលរួមកម្មវិធីនានាមកត្រឹម៥០% នៃទីតាំងដែលអាចទទួលបាន និងមិនលើសពី៥០០០នាក់ ។

ស្ថានទូតបាន​អំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ដែលកំពុងស្នាក់នៅប្រទេសជប៉ុន ជាពិសេសបងប្អូន ដែលកំពុងស្នាក់នៅទីក្រុងតូក្យូ និងខេត្តក្រុងទាំង៤ខាងលើ សូមមេត្តាសហការ និងបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ចពេលធ្វើដំណើរក្នុងករណី ចាំបាច់បំផុត ។

សូមមើលសេចជូនដំណឹងដូចខាងក្រោមនេះ ៖

អត្ថបទ៖ Tep Sovannmoly

មតិយោបល់