• 2021-01-12 12:55:40
  • សេដ្ឋកិច្ច

បណ្ឌិត​ គីម​ ហ៊ាង៖​ ព្យុះភ្លៀង​កូវីដ ​បង្ហាញពី​ក្រុមហ៊ុន​ដែល​ខ្លាំង​ និង​ខ្សោយ​​

  • 2021-01-12 12:55:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​បណ្ឌិត​ គីម​ ហ៊ាង​ អះអាងថា​បញ្ហា​ព្យុះភ្លៀង​កូវីដ​នាពេលនេះ​គឺ​ពិត​ជា​បានបញ្ជាក់​ថា​ក្រុមហ៊ុន​ណា​ដែល​ខ្លាំង​រឹងមាំ​អាច​នៅ​ឈរ​ជើង​បាន​ក្នុង​អំឡុង​ការ​លំបាក​នេះ​ ចំណែក​ក្រុមហ៊ុន​ដែល​ខ្សោយ​ក៏​ត្រូវ​បាត់ខ្លួន​នា​ពេល​នេះ​ដែរ។​

លោក​បណ្ឌិត​ គីម​ ហ៊ាង​ (កណ្ដាល)

លោក​បណ្ឌិត​ គីម​ ហ៊ាង​ បាន​ឲ្យ​ដឹង​ក្នុង​ថ្ងៃ​បង្កើត​សាខា​ថ្មី​ KW Cambodia​ សៀមរាប​ថា​ អំឡុង​កូវីដ​នេះ​គឺ​ពិត​ជា​បាន​បញ្ជាក់​ហើយ​ថា​ក្រុមហ៊ុន​ណា​ដែល​ធំ​ និង​អាច​ឈរ​ជើង​បាន​រហូត​ដល់​សព្វថ្ងៃ។​

អ្នក​ជំនាញ​ខាង​អចលនទ្រព្យ​ខាង​លើ​នេះ​បន្ត​លើក​ឡើង​ទៀត​ថា​ លោក​ពិត​ជា​មាន​ចិត្ត​រីករាយ​ផង​ដែរ​ ដែល​ឱកាស​ដល់​លំបាក​ក្នុង​ពេលកូវីដ តែខាង​ KW Cambodia​ នៅ​តែ​មាន​ភាពរីកចម្រើន​ និង​ពង្រីក​ខ្លួន​បន្ថែម​ទៀត​បាននៅ​សៀមរាប​។​ ការ​ពង្រីក​ខ្លួន​នេះ​ក៏​ជា​យុទ្ធសាស្ត្រ​របស់​លោក​ដែល​ធ្លាប់​បាន​លើក​ឡើង​ «រំលាយ​ទឹក​បឹង​ឲ្យ​ចូល​ទន្លេ​ រំលាយ​ទន្លេ​ឲ្យ​សមុទ្រ​ រំលាយ​សមុទ្រ​ឲ្យ​ចូល​មហាសមុទ្រ»។​

រំលឹក​ដែរ​ថា​ លោក​បណ្ឌិត​ គីម​ ហ៊ាង​ ជា​អ្នក​ជំនាញ​ផ្នែក​អចលនទ្រព្យ​ម្នាក់​ដែល​មាន​បទ​ពិសោធ​ច្រើន​ឆ្នាំ​ និង​ល្បីឈ្មោះ​នៅ​កម្ពុជា។​ លោក​ក៏​ជា​ប្រធាន​ក្រុមហ៊ុន​ KW Cambodia ​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់