• 2021-01-13 08:25:41
  • ព័ត៌មាន

ចុះ​ត្រជាក់​ខ្លាំង​ នៅ​ថៃ​រហូត​​ធ្លាក់​ព្រិល​ក្នុង​​ខេត្ត​មួយ​ចំនួន នៅ​​ភាគ​ខាង​ជើង​

  • 2021-01-13 08:25:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រទេស​ថៃ​ បាន​រង​ឥទ្ធិពល​ខ្យល់​ត្រជាក់​ក្នុង​កម្រិត​ខ្ពស់​បំផុត​មួយ​ រហូត​ធ្វើ​ឲ្យ​បណ្ដា​ខេត្ត​នៅ​ភាគ​ខាង​ជើង​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ប្រទេស​ចិន​ធ្លាក់​ព្រិល។​

មិន​ខុស​ពី​កម្ពុជា​ ប្រទេស​ថៃ​បាន​ទទួល​ឥទ្ធិពល​ខ្យល់​ត្រជាក់​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​រហូត​ ខេត្ត​មួយ​ចំនួន​ដូចជា​ ឈៀងមៃ​ មាន​ធ្លាក់​ព្រិល​ក្នុង​សីតុណ្ហភាព​ក្បែរ​សូន្យ​ (0) អង្សារសេ។​ មិន​ខុស​ពី​ថៃ​ នៅ​វៀតណាម​ឯណោះ​វិញ​ក៏​ជួប​ហេតុការណ៍​ធ្លាក់​ព្រិល​ដូចគ្នា​ដែរ​ ពិសេស​នៅ​ទីក្រុង​ទេសចរណ៍​សាប៉ា​ នៅ​ភាគ​ខាង​ជើង។​

អាជ្ញាធរ​ថៃ​ បាន​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ជួយ​សង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​ងាយ​រង​គ្រោះ​ដោយសារ​អាកាសធាតុ​ចុះ​ត្រជាក់​ ដូចជា​ការ​ចែក​អាវ​រងា​ក្រាស់​ៗ និង​រក​កន្លែង​ឲ្យ​ស្នាក់​នៅ​ជា​បណ្ដោះអាសន្ន​សម្រាប់​អ្នក​គ្មាន​ផ្ទះ​សំបែង​ជា​ដើម៕

ប្រភព៖ Thai PBS ប្រែសម្រួល៖ សៀនហួរ

មតិយោបល់