• 2021-01-22 04:35:07
  • ព័ត៌មាន

អាជ្ញាធរជាតិអប្សរា ដាំបង្គោលឈើធ្វើទីចំណតយានជំនិះ សម្រាប់ភ្ញៀវទេសចរ ទៅលេងអង្គរ

  • 2021-01-22 04:35:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមការងារនាយកដ្ឋានសណ្តាប់ធ្នាប់ និងកិច្ចសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរា បានរៀបចំដាំបង្គោលឈើនៅតាមដងផ្លូវ នៃប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ ធានាជូននូវសុវត្ថិភាពដល់ភ្ញៀវទេសចរក្នុងការធ្វើដំណើរ រក្សាសណ្តាប់ធ្នាប់នៃការចតយានជំនិះឱ្យមានរបៀបរៀបរយ ថែរក្សាសោភ័ណភាព ទេសភាពវប្បធម៌អង្គរឱ្យមានភាពស្រស់ស្អាតដើម្បីទាក់ទាញទេសចរ។

ក្នុងនោះដែរ អាជ្ញាធរជាតិអប្សរា អំពាវនាវដល់ម្ចាស់យានយន្តមួយចំនួន សូមចូលចតនិងដាក់ភ្ញៀវចុះតាមទីតាំងកំណត់ ដែលអាជ្ញាធរជាតិអប្សរាធ្វើទីចំណតឱ្យចត ជៀសវាងមានភាពកកស្ទះ និងគ្មានសណ្ដាប់ធ្នាប់៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទថ្មី