• 2021-01-23 05:39:19
  • ព័ត៌មាន

កក្រើកទៀតហើយ! រកឃើញម្ចាស់រង្វាន់ទាំង ១០រូប ឈ្នះរង្វាន់ទឹកប្រាក់សរុប ១ម៉ឺនដុល្លារ ពី Panasonic

  • 2021-01-23 05:39:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុត Panasonic រកឃើញអ្នកមានសំណាងឈ្នះរង្វាន់ទាំង ១០នាក់ ដែលទទួលបានទឹកប្រាក់សរុប ១ម៉ឺនដុល្លារ ពីកម្មវិធីប្រូម៉ូសិនគម្រប់ខួបអនុស្សាវរីយ៍របស់ Panasonic បន្ទាប់ពីធ្វើការចាប់រង្វាន់កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ។

កម្មវិធីប្រូម៉ូសិនគម្រប់ខួបអនុស្សាវរីយ៍របស់ Panasonic ទទួលបានសន្លឹកឆ្នោតយ៉ាងច្រើនសន្ធឹកសន្ធាប់ បង្ហាញពីការចូលរួម និងការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់អតិថិជនទូទាំងប្រទេស ទៅលើគុណភាពផលិតផល Panasonic និងភាពទាក់ទាញរបស់នៃកម្មវិធីនេះ។ ប្រូម៉ូសិនគម្រប់ខួបអនុស្សាវរីយ៍របស់ Panasonic បានចាប់ផ្តើមពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ រហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ដែលផ្តល់ជូនអតិថិជននូវការបញ្ចុះតម្លៃ ទឹកប្រាក់ត្រលប់មកវិញ និងកាដូជាច្រើនជាច្រើនសន្ធឹកសន្ធាប់ រួមជាមួយនឹងប័ណ្ណផ្សងសំណាងចូលរួមចាប់ឆ្នោតឈ្នះរង្វាន់សរុបដល់ទៅ ១០០០០ដុល្លារ ។

ខាងក្រោមនេះជាឈ្មោះអ្នកមានសំណាងឈ្នះរង្វាន់ទាំង ១០ រូប ទទួលបានប័ណ្ណសាច់ប្រាក់ ១០០០ដុល្លារ ដែលអាចទិញផលិតផល Panasonic គ្រប់ប្រភេទនៅតាមបណ្តាហាងសាខាដៃគូចែកចាយរបស់ Panasonic ៖

១- លោកស្រី ពេជ្រ សុខុន មកពីខេត្ត សៀមរាប

២- លោក Ran KimEng មកពីខេត្ត កំពត

៣- លោក Proeung Sokunthea មកពីខេត្ត កំពត

៤- លោក Seng Pov មកពីក្រុងភ្នំពេញ

៥- លោក តូ ប៊ូ មកពីក្រុងភ្នំពេញ

៦- លោក អ៊ុំ តាំ មកពីក្រុងភ្នំពេញ

៧- កញ្ញា ហយ ដាលីន មកពីក្រុងភ្នំពេញ

៨- លោកស្រី ហេង សុខឡេង មកពីក្រុងភ្នំពេញ

៩- លោក សី ពិសិដ្ឋ មកពីក្រុងភ្នំពេញ

១០- លោកស្រី ញឹក ស្រីវួច មកពីក្រុងភ្នំពេញ

ជាមួយគ្នានេះដែរ អ្នកឈ្នះរង្វាន់ម្នាក់ មានឈ្មោះ Ran KimEng បានប្រាប់ឲ្យដឹងពីអារម្មណ៍របស់គាត់ថា "ខ្ញុំ​ពិតជាមានអារម្មណ៍សប្បាយរីករាយ និងភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលបានត្រូវរង្វាន់ពី Panasonic។ ដំបូងឡើយ ខ្ញុំមិនជឿទេថាគាត់ហ្នឹងបានត្រូវរង្វាន់ ពីព្រោះមិនដែលត្រូវរង្វាន់ពីផលិតផលណាមួយទេ។ តែដោយសារក្រុមការងាររបស់ Panasonic បានខលទៅប្រាប់គាត់ជាលើកទី២ ហើយនិយាយពីប្រូម៉ូសិនកាលពីពេលដែល​ខ្ញុំបានទិញផលិតផលរបស់ Panasonic អំឡុងពេលថ្មីៗនេះ ដែលទទួលបានសន្លឹកឆ្នោត ការបញ្ចុះតម្លៃ និងកាដូជាច្រើន។ ហើយឥឡូវនេះខ្ញុំឈ្នះរង្វាន់ ១០០០ដុល្លារពី Panasonic ដែលធ្វើអោយខ្ញុំ​ជឿថា ពិតជាបានត្រូវរង្វាន់ពិតៗមែនក្នុងនាមជាអ្នកគាំទ្រផលិតផល Panasonic និងតែងតែជឿជាក់លើគុណភាពរបស់ Panasonic។ ខ្ញុំរំភើបរីករាយមែនទែនដែលបានឈ្នះរង្វាន់ពីប្រូម៉ូសិនគម្រប់ខួបអនុស្សាវរីយ៍នេះ"។

ក្រុមហ៊ុន Panasonic បង្កើតកម្មវិធីប្រូម៉ូសិននេះឡើងក្នុងគោលបំណង លើកទឹកចិត្តដល់អតិថិជនដែលតែងតែគាំទ្រផលិតផល Panasonic។ ក្នុងពេលឆាប់ៗទៀតនេះ ក្រុមហ៊ុននឹងមានកម្មវិធីប្រូម៉ូសិនផ្តល់សំណាងកាន់តែពិសេសជាងនេះបន្តបន្ទាប់បន្ថែមទៀត។ សូមកុំភ្លេចតាមដាន Facebook Page របស់ Panasonic Cambodia ដើម្បីទទួលបានព័ត៌មានថ្មីៗ ។

ក្រុមហ៊ុន Panasonic សូមអរគុណដល់អតិថិជនទាំងអស់ដែលតែគាំទ្រ និងប្រើប្រាស់ផលិតផល Panasonic តាំងពីដើមរៀងមក។ សម្រាប់អតិថិជនទាំងអស់ដែលចង់ទិញផលិតផលសុទ្ធមានការធានាត្រឹមត្រូវពីក្រុមហ៊ុន លោកអ្នកអាចរកទិញបាននៅតាមហាងដៃគូចែកចាយ ដូចជាក្រុមហ៊ុនស៊ុនស៊ីម៉ិចកូ ក្រុមហ៊ុនខេហ្វ័រ ហាងណូជីម៉ា ផ្សារទំនើបអ៊ីអន ហាង G Gear Group, និងហាងសប្បាយណាស់។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខ 023 260 156 ឬចូលទៅកាន់ហ្វេសប៊ុកផេក Panasonic Cambodia៕

អំពី Panasonic

Panasonic Corporation គឺជាក្រុមហ៊ុនឈានមុខគេនៅទូទាំងពិភពលោកក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាអេឡិចត្រូនិច និងដំណោះស្រាយផ្សេងៗសម្រាប់អតិថិជននៅក្នុងវិស័យឧបករណ៏អេឡិចត្រូនិកសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន នៅក្នុងលំនៅដ្ឋាន រថយន្ត និង អាជីវកម្ម។ Panasonic បានប្រារព្ធខួប ១០០ឆ្នាំរបស់ខ្លួននៅក្នុងឆ្នាំ ២០១៨ ហើយបានពង្រីកជាសកល និងកំពុងប្រតិបត្តិក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ៥២៨ និងក្រុមហ៊ុនដែលជាប់ទាក់ទងចំនួន ៧២ នៅទូទាំងពិភពលោក ហើយមានចំណូលពីការលក់សរុបចំនួន ៧,៤៩​ទ្រីលានយ៉េន គិតត្រឹមថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២០។

ក្រុមហ៊ុនប្តេជ្ញាបន្តស្វែងរកគុណតម្លៃតាមរយៈការច្នៃប្រឌិតថ្មីៗនៅតាមខ្សែស្រឡាយលិផតផល ដោយប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួន ដើម្បីធ្វើឲ្យជីវិតកាន់តែប្រសើរ និងពិភពលោកកាន់តែស្រស់បំព្រង សម្រាប់អតិថិជនរបស់ខ្លួន។ សំរាប់ពត័មានបន្ថែមសូមចូលក្នុងគេហទំព័រ: www.panasonic.com/kh

អំពី Panasonic កម្ពុជា

Panasonic កម្ពុជា បង្កើតឡើងនៅក្នុងឆ្នាំ2010 គឺជាការិយាល័យតំណាងចែកចាយផ្លូវការរបស់ Panasonic Singapore មកកាន់ប្រទេសកម្ពុជា ដែលទទួលខុសត្រូវក្នុងការលក់ផលិតផល / លក់គ្រឿងបន្លាស់ ផ្សព្វផ្សាយទីផ្សារ និងចែកចាយផលិតផល Panasonic ទាំងផ្នែក B2B និង B2C ។ Panasonic កម្ពុជា មានតួនាទីយ៉ាងសកម្មក្នុងការបង្កើតបរិយាកាសល្អប្រសើរ និងយូរអង្វែងដល់សង្គម និងសហគមន៍៕

មតិយោបល់
អត្ថបទថ្មី