• 2021-01-28 02:38:35
  • ព័ត៌មាន

Panasonic តិអៀអាំងប៉ាវមហាសំណាង ដើម្បីអបអរបុណ្យចូលឆ្នាំចិន

  • 2021-01-28 02:38:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Panasonic ចាប់ផ្តើមផ្តល់ប្រូម៉ូសិនពិសេស អាំងប៉ាវមហាសំណាង ដល់អតិថិជនដែលតែងតែគាំទ្រផលិតផល Panasonic ។

ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ក្រុមហ៊ុន Panasonic បានរៀបចំកម្មវិធីប្រូម៉ូសិនពិសេស អាំងប៉ាវមហាសំណាង ជាមួយនឹងការបញ្ចុះតម្លៃរហូតដល់5០% រាល់ការជាវផលិតផល Panasonic ពីដៃគូចែកចាយផ្លូវការ។

រាល់ការទិញផលិតផល Panasonic អតិថិជននឹងទទួលបានការបញ្ចុះតម្លៃទំនិញ កាដូបន្ថែម រួមជាមួយនឹងអាំងប៉ាវមហាសំណាងផងដែរ ។

ចំពោះការទិញផលិតផលចាប់ពី $30‍~$59 អតិថិជននឹងទទួលបានអាំងប៉ាវចំនួន 1សន្លឹក ប្រសិនបើទិញអស់ $60~$89 ទទួលបានអាំងប៉ាវចំនួន 2សន្លឹក បើទិញអស់ $90~$119 ទទួលបានអាំងប៉ាវចំនួន 3សន្លឹក និងរាល់ការទិញលើសពី $120 នឹងទទួលបានអាំងប៉ាវ 4សន្លឹក។ ប្រាក់រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ នៅក្នុងអាំងប៉ាវមហាសំណាង មានរហូតដល់ 8,888,800 រៀល។

ប្រូម៉ូសិននេះ មានចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី20 ខែកុម្ភៈ ឆ្នាំ2021 នៅតាមបណ្តាហាងដៃគូចែកចាយផ្លូវការរបស់ Panasonic មានដូចជា៖

  • ក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ តាមរយៈលេខទូរស័ព្ទ 061 353 660

  • ក្រុមហ៊ុន ខេហ្វ័រ តាមរយៈលេខទូរស័ព្ទ 069 828 782

  • ផ្សារទំនើបអ៊ីអន តាមរយៈលេខទូរស័ព្ទ 023 988 580

  • ហាងណូជីម៉ា តាមរយៈលេខទូរស័ព្ទ 093 608 609

  • ហាងសប្បាយណាស់ តាមរយៈលេខទូរស័ព្ទ 012 660 662

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់ក្រុមហ៊ុន Panasonic តាមរយៈលេខទូរស័ព្ទលេខ 023 260 156 ឬហ្វេសប៊ុកផេក Panasonic Cambodia និងដៃគូ។

អំពី Panasonic

Panasonic Corporation គឺជាក្រុមហ៊ុនឈានមុខគេនៅទូទាំងពិភពលោកក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាអេឡិចត្រូនិច និងដំណោះស្រាយផ្សេងៗសម្រាប់អតិថិជននៅក្នុងវិស័យឧបករណ៏អេឡិចត្រូនិកសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន លំនៅដ្ឋាន រថយន្ត និង អាជីវកម្ម។ Panasonic បានប្រារព្ធខួប 100 ឆ្នាំរបស់ខ្លួននៅក្នុងឆ្នាំ 2018 ហើយបានពង្រីកជាសកល និងកំពុងប្រតិបត្តិក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន 528 និងក្រុមហ៊ុនដែលជាប់ទាក់ទងចំនួន72 នៅទូទាំងពិភពលោក ហើយមានចំណូលពីការលក់សរុបចំនួន 7,49 ទ្រីលានយ៉េន គិតត្រឹមថ្ងៃទី 31 ខែមីនាឆ្នាំ 2020 ។

ក្រុមហ៊ុនប្តេជ្ញាបន្តស្វែងរកគុណតម្លៃតាមរយៈការច្នៃប្រឌិតថ្មីៗនៅតាមខ្សែស្រឡាយលិផតផល ដោយប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួន ដើម្បីធ្វើឲ្យជីវិតកាន់តែប្រសើរ និងពិភពលោកកាន់តែស្រស់បំព្រង សម្រាប់អតិថិជនរបស់ខ្លួន។ សំរាប់ពត័មានបន្ថែមសូមចូលក្នុងគេហទំព័រ: www.panasonic.com/kh

មតិយោបល់