• 2021-01-31 02:00:00
  • ព័ត៌មាន

ម្ចាស់គម្រោង «៤៤ថ្ងៃជុំវិញប្រទេសកម្ពុជា» លោក ឡាម៉ូ ជួបបញ្ហាអ្វីខ្លះមួយសប្តាហ៍នេះ

  • 2021-01-31 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតត្រឹមថ្ងៃអាទិត្យ ៣១ មករា ២០២១នេះគឺជាថ្ងៃទី៨ ដែលលោក ឡាម៉ូ អ្នកថតរូប និងម្ចាស់គម្រោង «៤៤ថ្ងៃជុំវិញប្រទេសកម្ពុជា» ធ្វើដំណើរទូទាំងប្រទេសកម្ពុជាដើម្បីថតរូបថតរូបទាក់ទងនឹង អរិយធម៌ វប្បធម៌ សាសនា អេកូទេសចរណ៍ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជានៅតំបន់នានាក្នុងប្រទេសកម្ពុជា។

តើរយៈពេល៨ថ្ងៃកន្លងទៅនេះម្ចាស់គម្រោងនេះបានជួបបញ្ហាអ្វី និងធ្វើដំណើរដល់ខេត្តហើយ?

ឆ្លើយឆ្លងជាមួយសប្បាយ លោក ឡាម៉ូ បានបញ្ជាក់ពីបេសកកម្មរបស់លោកក្នុងរយៈពេល៨ថ្ងៃកន្លងទៅយ៉ាងដូចច្នេះថា« ប៉ុន្មានថ្ងៃនេះមិនមានអ្វីដែលជាបញ្ហាធំដំនោះទេ អ្វីដែលបានជួបប្រទះគឺម៉ូតូស៊ីសាំងច្រើនខុសពីធម្មតា ជិះបាន ៥០គីឡូម៉ែត្រ ស៊ីសាំងអស់ ៣លីត្រមិនទាន់ដឹងពីមូលហេតុអ្វីច្បាស់នៅឡើយ និងបញ្ហាមួយទៀតគឺវង្វេងផ្លូវដើម្បីរកប្រាសាទថ្មីមួយព្រៃវែងដោយសារពឹងលើ Google Map តែរកមិនឃើញ ចុងក្រោយខ្ញុំសម្រេចបន្តដំណើរទៅមុខ»។

«ខ្ញុំទៅដល់ស្វាយរៀង ព្រៃវែង មានអ្នកទទួលបាយ និងកន្លែងគេង ពេលមកដល់កំពង់ចាមអត់មានទេ មកដល់ស្ទឹងត្រែង និងក្រចេះមានអ្នកទទួលបាយទឹក ខ្ញុំកំពុងនៅតំបន់ដាច់ស្រយាលនៃខេត្តក្រចេះដើម្បីថតរូបនៅទីនេះរហូតដល់ ថ្ងៃចន្ទ ទើបបន្តដំណើរទៅខេត្ត និងតំបន់នានាតាមគម្រោង»។ លោក ឡាម៉ូ បន្ថែម។

សូមបញ្ជាក់ថា គម្រោង «៤៤ថ្ងៃជុំវិញប្រទេសកម្ពុជា» គឺជាគម្រោងដែលបង្កើតដោយលោកលី មិន ហៅឡាម៉ូ ជិះម៉ូតូទូទាំងប្រទេសកម្ពុជាដើម្បីថតរូបទាក់ទងនឹង វប្បធម៌ អរិយធម៌ សាសនា អេកូទេសចរណ៍ និងជីវភាពរស់នៅរបស់ប្រជាជននៅតាមតំបន់នានាប្រមូលយកមកបោះពុម្ពជាសៀវភៅមួយដែលបង្ហាញពីកម្ពុជា និងចូលរួមលើកស្ទួយវិស័យថតរូប វិស័យទេសចរណ៍ក្នុងស្រុក ផ្សព្វផ្សាយអំពីវប្បធម៌ ប្រពៃណី សាសនា និងដើម្បីលើកកម្ពស់ជីវភាពប្រជាជនតាមសហគមន៍៕

ចុះមើលអត្ថបទ គួរឲ្យសរសើរ! ខួបកំណើត ៤៤ឆ្នាំ បុរស​ម្នាក់ចំណាយពេល ៤៤ថ្ងៃ ជិះម៉ូតូ​​ថតរូបជុំវិញស្រុកខ្មែរ!

រូបថត៖ ផ្តល់ដោយលោក ឡាម៉ូ

មតិយោបល់