- 2021-01-30 01:30:00
- ព័ត៌មាន
៧ ចំណុចយ៉ាអួរវ៉ាដាច់គេ ជួយដល់សុខភាព តែគួរដឹងពីរបៀប និងម៉ោងពេលញុំាឲ្យត្រឹមត្រូវ
- 2021-01-30 01:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៧ ចំណុចយ៉ាអួរវ៉ាដាច់គេ ជួយដល់សុខភាព តែគួរដឹងពីរបៀប និងម៉ោងពេលញុំាឲ្យត្រឹមត្រូវ
ចន្លោះមិនឃើញ
យ៉ាអួរ (Yogurt) គឺជាផលិតផលទឹកដោះគោដែលបង្កើតចេញដោយការបង្កាត់បាក់តេរីល្អ ពីទឹកដោះគោសុទ្ធ។ ជាមួយគ្នានេះដែរ យ៉ាអួរសំបូរទៅដោយសារធាតុចិញ្ចឹមជំនួយសុខភាព និងកាត់បន្ថយហានិភ័យ នៃជំងឺមួយចំនួន នៅពេលដែលលោកអ្នកទទួលទានរាល់ថ្ងៃ។
នៅក្នុងយ៉ាអួរមានអាហារូបត្ថម្ភសំខាន់ៗ ដូចជា៖ កាឡូរី ,ខ្លាញ់សរុប, ខ្លាញ់ឆ្អែត, ខ្លាញ់ Polyunsaturated, កូលេស្តេរ៉ុល, សូដ្យូម ,កាបូអ៊ីដ្រាត , កាល់ស្យូម,ប៉ូតាស្យូមដែលជួយទៅកាន់ផ្នែកផ្សេងៗ នៃរាងកាយ។ ញ៉ាំយ៉ាអួររសជាតិដើម មួយថ្ងៃតែមួយកែវ បន្ទាប់ពីបាយថ្ងៃត្រង់ ឬញ៉ាំជាអាហារសម្រន់ ពិតជាល្អខ្លាំងសម្រាប់សុខភាព តួយ៉ាងយ៉ាអួ គិរីសួគ៌ គឺជាជម្រើសដ៏ល្អបំផុត។
យ៉ាអួរ គិរីសួគ៌ ផលិតចេញពីកសិដ្ឋានគិរីសួគ៌ ដែលលាតសន្ធឹងលើផ្ទៃដី ៣០០ហិកតា នៅតំបន់ភ្នំតាម៉ៅ ខេត្តតាកែវ។ កសិដ្ឋាន បាននាំចូលប្រភេទគោយកទឹកដោះល្អបំផុតពីប្រទេសអូស្រ្ដាលី និងបានប្រើប្រាស់បច្ចេកទេសទំនើបចុងក្រោយបំផុត រួមនឹងអ្នកជំនាញពីអ៉ីស្រាអែល ដែលជាប្រទេសជំនាញខាងផលិតទឹកដោះគោកម្រិតពិភពលោក ដើម្បីធានាបាននូវរសជាតិ គុណភាពតាមស្តង់ដារអន្តរជាតិ និងទំនុកចិត្តពីអ្នកទទួលទាន។
ជាមួយអត្ថប្រយោជន៍ច្រើនសន្ធឹកសន្ធាប់របស់ យ៉ាអួរ ជាជំនួយដល់សម្រស់ និងបំប៉នសុខភាពឲ្យបានរឹងមាំ ដូចជា ៖
១. សុខភាពប្រព័ន្ធរំលាយអាហារ ៖ នៅក្នុងយ៉ាអួរមានផ្ទុកនូវសារធាតុ Probiotics ដែលជំនួយដល់ការរំលាយអាហារដោយកាត់បន្ថយរោគសញ្ញានៃជំងឺក្រពះ,ពោះវៀន, ជាទូទៅដូចជា ការហើមពោះ រាករូស និងទល់លាមកជាដើម។ ដូច្នេះជាជម្រើសអាហារចម្បងមួយសម្រាប់អ្នកចង់សម្រកគីឡូ ។
២. ជំនួយ និងពង្រឹងឆ្អឹងឲ្យរឹងមាំ ៖ ដោយសារយ៉ាអួរ សម្បួរទៅដោយវីតាមីន និងជាតិរ៉ែដែលដើរតួយ៉ាងសំខាន់ក្នុងការថែរក្សាសុខភាពឆ្អឹង។ ញុំាយ៉ាអួរទៀងទាត់រាល់ថ្ងៃ អាចកាត់បន្ថយហានិភ័យ នៃ ជំងឺពុកឆ្អឹង ព្រមទាំងធ្វើឲ្យឆ្អឹងរឹងមាំ។
៣. កាត់បន្ថយការឡើងសម្ពាធឈាម ៖ តាមរយៈការសិក្សាក្នុងរយៈពេល ១៥ឆ្នាំ ហើយមានអ្នកចូលរួមជាង ២ពាន់នាក់បានបង្ហាញថា អ្នកដែលមានកាឡូរីយ៉ាងតិច ២% ឬ ច្រើនជាងនេះដែលបានមកពីការញ៉ាំយ៉ាអួរ នឹងគ្មានហានិភ័យនៃការកើនឡើងនៃសម្ពាធឈាម។
៤. សម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ ៖ សារធាតុចិញ្ចឹមសំខាន់ៗមានក្នុងយ៉ាអួរ សុទ្ធសឹងតែចាំបាច់សម្រាប់ការទ្រទ្រុងរាងកាយ និង ជាពិសេសមានកាល់ស្យូមរហូតដល់ទៅ ៤៩% វីតាមីនB និងសារធាតុខនិជ។
៥. ប្រូតេអុីនខ្ពស់ ៖ យ៉ាអួរសម្បូរទៅដោយប្រូតេអ៊ីនខ្ពស់ ជួយដល់ការគ្រប់គ្រងអាហារ និងគ្រប់គ្រងទម្ងន់ និងល្អបំផុតសម្រាប់អ្នកចង់សម្រកទម្ងន់។
៦. ការពារសុខភាពបេះដូង៖ យ៉ាអួរការពារសុខភាពបេះដូងតាមរយៈការបង្កើតកូលេស្តេរ៉ុលល្អ និងកាត់បន្ថយសម្ពាធឈាម។
៧. ជួយប្រព័ន្ធភាពស៊ាំ ៖ យ៉ាអួរផ្ទុកនូវសារធាតុ Probiotics វីតាមីន ប្រូតេអុីន និងសារធាតុរ៉ែដែលជួយជម្រុញដល់ប្រព័ន្ធភាពស៊ាំនិងការពារពីជំងំមួយចំនួន។
អ្នកអាចរកទិញយ៉ាអួរ គិរីសួគ៌បាន នៅតាមផ្សារទំនើប ដូចជា ៖ អ្នកអាចរកទិញយ៉ាអួរ គិរីសួគ៌បាន នៅតាមផ្សារទំនើប ដូចជា ៖ ផ្សារអុីអន, ម៉ាក្រូ, ឡាក់គី, បាយ័ន, គីវី ផ្សារ 24ម៉ោង ,ហ្វ៊ែផ្លាស, ជីបម៉ុង, ថៃហួត , Tela Mart ធំៗ, អូឡាំពិក ,ខេមបូឌាស៊ូភើស្ត័រ, ភ្នំពេញស៊ូភើស្ត័រ , ផ្សារការ៉ុត , អារុណា , អិនស៊ី ,ស្តេឡា ,ផ្សារអាហារធម្មជាតិ, និងផ្សារទំនើបផ្សេងទៀតដែលនៅជិតផ្ទះអ្នក។ ក្រៅពីរកទិញបានតាមផ្សារខាងលើ អ្នកក៏អាចកុម្ម៉ង់ទិញបានតាមអនឡាញផងដែរ គឺ តាម Nham24 Fresh & Tolonton.com។
សម្រាប់ព័ត៌មានលម្អិតពី ទឹកដោះគោសុទ្ធ និង យ៉ាអួ គិរីសួគ៌ Kirisu Farm៕