- 2021-02-07 01:15:00
- ព័ត៌មាន
កន្លែងពេញនិយម ៥នៅភ្នំពេញ ល្អសម្រាប់ដើរហាត់ប្រាណកាត់ស្ត្រេសអត់អស់លុយមួយរៀល
- 2021-02-07 01:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កន្លែងពេញនិយម ៥នៅភ្នំពេញ ល្អសម្រាប់ដើរហាត់ប្រាណកាត់ស្ត្រេសអត់អស់លុយមួយរៀល
ចន្លោះមិនឃើញ
នៅភ្នំពេញយូរ តិចអត់ដឹង ថាកន្លែងណាអាចដើរលេងសប្បាយអត់អស់លុយ ហើយមើលថ្ងៃលិច ឬ ថតរូបបានស្អាតថែមទៀត។កន្លែងទាំងនេះមើលទៅដូចធម្មតា តែបើចេះស្ទាយ និងរៀបប្លង់ថតវិញ រូបចេញមកដឹងតែអ៉េមខ្លាំង ។
ចឹងមកស្គាល់កន្លែង ៥ កន្លែងនៅភ្នំពេញ ដែលដើរលេងបានអត់អស់លុយមួយរៀល ហើយបើថតរូបទៀតកាន់តែកប់ ៖
១. កោះពេជ្រ (សំណង់ថ្មី អេលីហ្សេ) ៖ អ្នកណាមិនស្គាល់ជាកន្លែងលំហែអារម្មណ៍ខ្នាតធំ នៅភ្នំពេញយើង តែខ្លះអាចមិនចាប់អារម្មណ៍ត្រង់ទីតាំងថ្មីទើបសង់រួច និងបើកឲ្យចូលដើរលេងបាន។ ក្រៅពីទេសភាពស្រស់ស្អាត ខ្យល់អាកាសស្រស់ស្រាយល្អ ក៏សម្បូររបស់ញុំាដែរ ។
២. ពហុកីឡាដ្ឋានជាតិអូឡាំពិក ៖ ប្រសិនបើអ្នកបានទៅលេង ឬហាត់ប្រាណល្ងាចៗ នៅស្តាតអូឡាំពិក កុំភ្លេចឡើងទៅតារាងបាល់ទាត់ ពីព្រោះកន្លែងហ្នឹងមើលថ្ងៃលិចឃើញស្អាតណាស់។
៣. សួនអឺរ៉ុប ៖ មានទីតាំងស្ថិតនៅក្នុងទឹកដីបុរីប៉េងហួត បឹងស្នោរ។ ល្បីខ្លាំងណាស់ សូម្បីតែអ្នកថតរូបរៀបការក៏ទៅថតនៅទីនោះដែរ ពីព្រោះមានប្លង់ថតរូបស្អាតៗជាច្រើន ហើយថតមិនងាយជិនណាយឡើយ។
៤. ព្រះបរមរាជវាំង ៖ ក្រៅពីដាក់ចំណីឲ្យព្រាបបានហើយ អ្នកអាចអង្គុយគយគន់ថ្ងៃលិចនៅតាមដងទន្លេយើងបានទៀតផង។
៥. សួនវត្តភ្នំ ៖ ពោរពេញដោយធម្មជាតិបៃតងខ្ចី និងដើមឈើធំៗ ត្រជាក់ភ្នែក ល្អសម្រាប់ការដើរហាត់ប្រាណល្ងាច រួចឡើងជណ្ដើរទៅមើលថ្ងៃរះលើកំពូលភ្នំ កាន់តែ ស្រស់ស្រាយរំសាយអស់ទុក្ខកង្វល់។
អូ! ប្រសិនបើឃ្លានកំពុង ដើរលេង ថតរូប មើលថ្ងៃលិចអី foodpanda អាចជួយបាន។ គ្រាន់តែចុចទូរស័ព្ទ ចូលមើលក្នុងអេប foodpanda អ្នកនឹងឃើញរបស់ញុំាឆ្ងាញ់ៗជាច្រើនមុខ តាមចំណូលចិត្ត ជាមួយសេវាដឹកឆាប់រហ័សដល់ទីតាំង ក្នុងតម្លៃសមរម្យ។
លើសពីនេះ ចុចកុម្ម៉ង់របស់ញុំាឬ ទិញទំនិញពីហាងនានាតាមរយៈអេប foodpanda តែងមានប្រម៉ូសិនតាមរដូវកាល ជាមួយជម្រើសបង់លុយផ្ទាល់ ឬ បង់ជាស្រេចតាមអនឡាញ ហើយចាំយកតែរបស់តែម្តងក៏បាន ចំណេញពេលវេលា និង ថវិកា។
Promotion សម្រាប់ចូលឆ្នាំចិន ៖ ទិញ១ ថែម១ សម្រាប់ការកុម្ម៉ង់ Sweet food ពី foodpanda ចាប់ពីថ្ងៃទី ១២ - ១៤ កុម្ភៈនេះ ពីហាងមួយចំនួនដែលកំណត់ប៉ុណ្ណោះ។
ប្រើកូដ [Sabay] ដើម្បីទទួលបានការបញ្ចុះតម្លៃ ២ដុល្លារភ្លាមៗ សម្រាប់ការកុម្ម៉ង់ចាប់ពី ៤ដុល្លារឡើង។ បញ្ជាក់៖ សម្រាប់តែអតិថិជនថ្មី និង ប្រើបានតែម្តងប៉ុណ្ណោះ។
តោះ! ចុចដោនឡូត foodpanda មួយទុកក្នុងទូរស័ព្ទទៅ ៕