• 2021-02-11 01:10:00
  • ព័ត៌មាន

ក្បួនសែនចម្រុងចម្រើន និងម្ហូបគួររៀបចំក្នុងរដូវចូលឆ្នាំចិន សម្រាប់អ្នករវល់គ្មានពេលរៀបចំច្រើន

  • 2021-02-11 01:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាន់តែកៀកថ្ងៃសែនចូលឆ្នាំចិនមែនទែនហើយ អ្នកដែលកាត់ខ្សែចិន ឬទើបតែរៀបការចូលខ្សែចិន គួររៀនក្បួនសែនឲ្យបានត្រឹមត្រូវ ដើម្បីភាពចម្រុងចម្រើន រកស៊ីមានបាន និងលើកមុខលើកមាត់ លើករាសីចូលឆ្នាំថ្មី។

ការរៀបចំ សម្ភារៈ និងម្ហូបអាហារ សម្រាប់សែនមិនមែនចេះតែធ្វើតាមការនឹកឃើញនោះ ទេតែអ្នកគួររៀបឲ្យត្រូវក្បួនខ្នាត។

  • រៀបសែនជំនាងផ្ទះ គួរដាក់ផ្លែឈើ ៥មុខ ដើម្បីឲ្យលុយចូល ៥ទិស
  • សែនរៀបចំជូនតា ទេវតា គួរដាក់ផ្លែឈើ ៣មុខ។

ចំណែកមុខម្ហូបដែលអ្នកមិនគួររំលង ក្នុងកម្មវិធីសែនចូលឆ្នាំប្រពៃណីចិន នោះរួមមាន៖

  • ឆ្នាំងភ្លើង ៖ តំណាងឲ្យការជួបជុំ និងភាពរីករាយ
  • ត្រី ៖ តំណាង​ឲ្យ​ការ​បង្កើន​ភាព​សម្បូរសប្បាយ។ កាន់តែល្អនោះ គួរធ្វើជាប្រភេទត្រីជូរអែម
  • មី ៖ តំណាងអោយអាយុយ៉ឺនយូរ (សសៃធំកាន់តែល្អ) ហើយក៏តំណាងអោយភាពរឹងមាំផងដែរ ។ ភាគច្រើនមីឆាគឺ ពេញនិយមខ្លាំងជាងគេ
  • គាវ និង ចៃយ៉ ៖ ចិនៗជឿថា គាវ និង ចៃយ៉ មានរូបរាងដូចជាដុំមាសកាលពីសម័យបុរាណ ដូច្នេះការបរិភោគរបស់ទាំងពីរមុខនេះនឹងនាំមាស នាំទ្រព្យសម្បត្តិសម្រាប់ឆ្នាំថ្មី។
  • ផ្លែ​ឈើ ៖ ក្រូចឃ្វិច និង​ផ្លែក្រូច​ទូទៅ​ក៏បានដែរ។

ចំពោះត្រណម នៃចំនួនលេខ ឬលុយដាក់ក្នុងអាំងប៉ាវវិញគួរប្រើជាលេខគូដូចជា ៖ លេខ ២, ៦, ៨ ជាដើម។

យ៉ាងណាមិញ ការរៀបចំគ្រឿងសែនក្នុងថ្ងៃសែនចិន គឺត្រូវរៀបចំច្រើន ទាំងម្ហូបអាហារ និងផ្លែឈើ ដែលធ្វើឲ្យលោកអ្នកត្រូវចំណាយពេលច្រើនក្នុងការរៀបចំ។ មែនទែនទៅ ថ្ងៃសែនចិន នៅកម្ពុជាមិនតម្រូវឲ្យឈប់សម្រាកនោះទេ ដែលធ្វើឲ្យបុគ្គលិកធ្វើការ ពិបាកក្នុងការរៀបចំ។

ប្រសិនបើមិនសូវមានពេល ឬ គ្មានអ្នកជួយរៀបចំ អ្នកអាចកុម្ម៉ង់ម្ហូបអាហារ ផ្លែឈើ ឬ គ្រឿងទេសជាច្រើន តាមអេប foodpanda ដោយងាយស្រួល ចំណាយពេលតិច ចំណេញទាំងកម្លាំង​ និង​ថវិកា។

មិនបាច់ធ្វើខ្លួនឯង លោកអ្នកគ្រាន់តែ ចុចកុម្ម៉ង់ លើមុខម្ហូបដែលអ្នកត្រូវការ ភ្នាក់ងារដឹកជញ្ជូន foodpanda នឹងដឹកជូនលោកអ្នកដល់ផ្ទះតែម្ដង។

ពិសេស! រីករាយ​ចូលឆ្នាំថ្មីប្រពៃណីចិននេះ foodpanda ក៏មានប្រូម៉ូសិន «ទិញ​ ១ ថែម ១» ពីហាងមួយចំនួន និង​ដឹកជូន​ឥតគិតថ្លៃ ពីសាខាដែលនៅជិត​ទីតាំងរបស់អ្នក ចាប់ពីថ្ងៃទី ១ ដល់​ថ្ងៃទី ២៨ ខែ​កុម្ភៈ ឆ្នាំ ២០២១

តោះ! ចុចដោនឡូត​ foodpanda មួយទុក​ក្នុងទូរស័ព្ទទៅ ងាយស្រួ​លក្រែង​ត្រូវការ​ប្រើ​៕

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់