• 2021-02-17 03:38:09
  • ព័ត៌មាន

កាន់តែល្អ! ស្រុកបន្ទាយស្រីចាប់ផ្តើមបំពាក់កាម៉េរាតាមផ្លូវ ដើម្បីសុវត្ថិភាពក្នុងស្រុក

  • 2021-02-17 03:38:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទទួលការកោតសរសើរជាហូរហែ ចំពោះភាពរីកចម្រើនរបស់ស្រុកបន្ទាយស្រីក្រោមការដឹកនាំរបស់អភិបាលស្រុក លោកឃឹម ហ្វីណុង ដែលលើកនេះសមិទ្ធិផលថ្មីគឺការបំពាក់កាមេរ៉ាសុវត្ថិភាពនៅចំនុចសំខាន់មួយចំនួនក្នុងស្រុក ដើម្បីធានាបាននូវភូមិឃុំមានសុវត្ថិភាព។

សមិទ្ធិផលថ្មីនេះ គឺជាកាមេរ៉ាសុវត្ថិភាពដែលត្រូវបានបំពាក់នៅតាមចំណុចគោលដៅសំខាន់ៗមួយចំនួនក្នុងស្រុកបន្ទាយស្រី ដើម្បីធានាបាននូវការទប់ស្កាត់ការប្រព្រឹត្តអំពើល្មើសច្បាប់នានានៅក្នុងស្រុក ដែលក្នុងនោះមានដូចជា បទល្មើសចរាចរណ៌ ការរត់គេចវេស ចោរលួច ចោរប្លន់ ក៏ដូចជាការគ្រប់គ្រងការកកស្ទះចរាចរណ៌ និងសណ្តាប់ធ្នាប់ទូទៅផងដែរ។ កាម៉េរាសុវត្ថិភាពនេះ មានសមត្ថភាពឃ្លាំមើល ២៤លើ២៤ម៉ោង និងអាចអាចងាករេ រួមទាំងអាចផ្តិតយករូបភាពជិតឆ្ងាយបានផងដែរ មិនត្រឹមតែប៉ុណ្ណោះ វាដើរដោយថាមពលសូឡាស្វ័យប្រវត្តិ និងភ្ជាប់ជាមួយប្រព័ន្ធអ៊ីនធើណែត ដោយបញ្ចូលរូបភាពដោយផ្ទាល់ទៅកាន់គណៈបញ្ជាការឯកភាពស្រុក ព្រមទាំងមានអង្គចងចាំដែលអាចរក្សាទិន្នន័យបានពេញ១ខែដោយមិនចាំបាច់លុបចេញ។

ការធានាបាននូវសុវត្ថិភាពល្អនៅតាមភូមិឃុំ ការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងការជំរុញឲ្យមានការគោរពច្បាប់ត្រឹមត្រូវគឺជាការផ្តល់ទំនុកចិត្តដល់ភ្ញៀវទេសចរដែលអញ្ជើញមកទស្សនាក្នុងស្រុកទេសចរណ៌មួយនេះ ៕

ប្រភព ​​​​៖ ហ្វេសប៊ុកអភិបាលស្រុក ឃឺម ហ្វីណុង

មតិយោបល់
អត្ថបទថ្មី