- 2021-02-18 11:49:41
- ព័ត៌មាន
បត់ជើងស្រួល! ម្ហូបអាហារ និងវិធីជួយដល់ប្រព័ន្ធរំលាយអាហារឲ្យដំណើរការល្អមកវិញ
- 2021-02-18 11:49:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បត់ជើងស្រួល! ម្ហូបអាហារ និងវិធីជួយដល់ប្រព័ន្ធរំលាយអាហារឲ្យដំណើរការល្អមកវិញ
ចន្លោះមិនឃើញ
ប្រព័ន្ធរំលាយអាហារដើរតួនាទីយ៉ាងសំខាន់ក្នុងសុខភាពរបស់អ្នកពីព្រោះវាមានកាតព្វកិច្ចជាអ្នកស្រូបយកសារធាតុចិញ្ចឹមពីអាហារផង និងបំបាត់ចោលនូវកាកសំណល់ផង។
បច្ចុប្បន្ននេះមានមនុស្សជាច្រើនមានបញ្ហាប្រព័ន្ធរំលាយអាហារដូចជា ហើមពោះ ឆ្អល់ពោះ ពិបាកក្នុងការបន្ទោរបង់ជាដើម។ បញ្ហាទាំងនេះអាចបណ្ដាលមកពីកង្វះជាតិកាកសសៃឬProbiotic នៅក្នុងអាហារប្រចាំថ្ងៃរបស់អ្នក។
ខាងក្រោមនេះជាអាហារនិងវិធីដែលជួយកាត់បន្ថយនិងជួយប្រព័ន្ធរំលាយអាហារប្រសើរឡើងវិញ ៖
ផ្លែឈើដែលមានកាកសរសៃ ៖ ដូចជាផ្លែប៉ោម ល្ហុង ចេក ប័រ ស្វាយទុំជាដើម ដែលមានជាតិកាកសរសៃខ្ពស់ដែលជួយសម្រួលដល់ការបន្ទោរបង់កាន់តែងាយស្រួល។
យ៉ាអួ ៖យ៉ាអួផ្ទុកនូវសារធាតុ Probiotics ដែលអាចជួយដល់ការរំលាយអាហារដោយជំរុញបាក់តេរីល្អៗ ចូលទៅក្នុងប្រព័ន្ធរំលាយអាហារ។ ក្រៅពីជួយដល់ប្រព័ន្ធរំលាយអាហារយ៉ាអួជួយដល់ឆ្អឹង សម្ពាធឈាម និងជំនួយដល់បេះដូងទៀតផង។ ញ៉ាំយ៉ាអួរសជាតិដើម មួយថ្ងៃតែមួយកែវ បន្ទាប់ពីបាយថ្ងៃត្រង់ ឬញ៉ាំជាអាហារសម្រន់ ពិតជាល្អខ្លាំងសម្រាប់សុខភាព តួយ៉ាងយ៉ាអួ គិរីសួគ៌ គឺជាជម្រើសដ៏ល្អបំផុត។ យ៉ាអួ គិរីសួគ៌ ផលិតចេញពីកសិដ្ឋានគិរីសួគ៌ ដែលលាតសន្ធឹងលើផ្ទៃដី ៣០០ហិកតា នៅតំបន់ភ្នំតាម៉ៅ ខេត្តតាកែវ។
រាល់ផលិតផលចេញពីកសិដ្ឋាន គិរីសួគ៌ ដែលមានដូចជា ទឹកដោះគោសុទ្ធ និង យាអួ គ្មានបន្ថែមសារធាតុរក្សាគុណភាពឡើយ ដែលល្អបំផុតសម្រាប់សុខភាព សូម្បីកុមារតូចៗ ក៏អាចញុំាបាន ហើយថែមទាំងជំរុញដល់ការលូតលាស់របស់ពួកគេថែមទៀត។
បន្លែ ៖ ជាពិសេសបន្លែបៃតងដូចជា ប្រូកូលី សណ្ដែក សាឡាដជាដើម ដែលគួរតែមានក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។ នៅក្នុងបន្លែបៃតងមានផ្ទុកជាតិកាកសរសៃ ម៉ាញ៉េស្យូម ដែលជួយឲ្យពោះវៀនរបស់អ្នកដំណើរការបានល្អ។
គ្រាប់ធញ្ញជាតិ ៖ ដូចជាគ្រាប់អាល់មុន គ្រាប់សណ្ដែកខៀវ ខ្មៅ គ្រាប់ផ្កាឈូករ័ត្នអាចញ៉ាំជាអាហារសម្រន់ ហើយជួយដល់ប្រព័ន្ធរំលាយអាហារទៀតផង។
អ្នកអាចរកទិញយ៉ាអួរ គិរីសួគ៌បាន នៅតាមផ្សារទំនើប ដូចជា ៖ អ្នកអាចរកទិញយ៉ាអួ គិរីសួគ៌បាន នៅតាមផ្សារទំនើប ដូចជា ៖ ផ្សារអ៊ីអន, ម៉ាក្រូ, ឡាក់គី, បាយ័ន, គីវី ផ្សារ 24ម៉ោង ,ហ្វ៊ែផ្លាស, ជីបម៉ុង, ថៃហួត , Tela Mart ធំៗ, អូឡាំពិក ,ខេមបូឌាស៊ូភើស្ត័រ, ភ្នំពេញស៊ូភើស្ត័រ , ផ្សារការ៉ុត , អារុណា , អិនស៊ី ,ស្តេឡា ,ផ្សារអាហារធម្មជាតិ, និងផ្សារទំនើបផ្សេងទៀតដែលនៅជិតផ្ទះអ្នក។ ក្រៅពីរកទិញបានតាមផ្សារខាងលើ អ្នកក៏អាចកុម្ម៉ង់ទិញបានតាមអនឡាញផងដែរ គឺ តាម Nham24 Fresh & Tolonton។
សម្រាប់ព័ត៌មានលម្អិតពី ទឹកដោះគោសុទ្ធ និង យ៉ាអួ គិរីសួគ៌ Kirisu farm៕