• 2021-02-18 11:58:52
  • សេដ្ឋកិច្ច

ព្រះអង្គ​ម្ចាស់​ Philip ស្វាមី​របស់​ម្ចាស់​ក្សត្រិយ៍​ Elizabeth ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ

  • 2021-02-18 11:58:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះអង្គ​ម្ចាស់​ Philip ដែល​ត្រូវ​ជា​ស្វាមី​របស់​ម្ចាស់​ក្សត្រិយ៍​អង់គ្លេស​ Elizabeth ទី២ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាល​ពី​ម្សិលមិញ នេះ​បើ​តាម​សេចក្ដីថ្លែងការណ៍​របស់​រាជវាំង​អង់គ្លេស Buckingham។

ព្រះអង្គ​មាន​ព្រះជន្ម ៩៩វស្សា​ហើយ​នៅ​ឆ្នាំ​នេះ ហើយ​ការ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​លើក​នេះ​មិន​ពាក់ព័ន្ធ​ជំងឺ​កូវីដ-១៩ ហើយ​ក៏​មិន​មាន​លក្ខណៈ​ជា​សង្គ្រោះ​បន្ទាន់​ផង​ដែរ។

ព្រះអង្គ​ម្ចាស់​ Philip បាន​រៀប​អភិសេក​ជាមួយ​នឹង​ព្រះនាង Elizabeth នៅ​ឆ្នាំ១៩៤៧ ២ឆ្នាំ​ក្រោយ​សង្គ្រាម​លោក​លើក​ទី២។ ក្រោយ​រៀបការ​បាន ៥ឆ្នាំ ព្រះនាង Elizabeth បាន​ឡើង​គ្រងរាជ្យ​សម្បត្តិ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ។

ញាតិវង្ស​អង់គ្លេស​ចាស់​វស្សា​រូប​នេះ​បាន​ចូល​រួម​រាប់​ម៉ឺន​កម្មវិធី​ផ្លូវការ​នានា មុន​ពេល​ចូល​និវត្តន៍​ពី​កាតព្វកិច្ច​រាជវង្ស​នៅ​ឆ្នាំ២០១៧៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់