• 2021-02-23 09:11:27
  • ព័ត៌មាន

ក្រសួងរកឃើញទីតាំងកើនឡើងរហូតដល់៤៧កន្លែង ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ

  • 2021-02-23 09:11:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតត្រឹមថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២១ នេះ​ ក្រសួងសុខាភិបាល បានបង្ហាញទីតាំងដែលបានរកឃើញចំនួន៤៧កន្លែង ដែលពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ហើយទីតាំងមួយចំនួនត្រូវបានបិទជាបណ្ដោះអាសន្ន ហើយបញ្ជូនមនុស្សទាំងអស់នោះ ទៅពិនិត្យសំណាក និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ តាមការកំណត់របស់ក្រសួងសុខាភិបាល។

គួរបញ្ជាក់ផងដែរថា ក្រសួងបានដាក់វិធានការ និងអន្តរាគមន៍នានា ដើម្បីរុករកអ្នកជាប់ពាក់ព័ន្ធ ក៏ដូចជាទីតាំងផ្សេងៗដែលមានការពាក់ព័ន្ធនឹងការឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ហើយគិតត្រឹមថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ អ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីពេទ្យមានចំនួន ១១៦នាក់ ហើយអ្នកដែលឆ្លងក្នុងសហគមន៍ព្រឹកនេះ មានចំនួន២៣នាក់បន្ថែម។ គិតមកត្រឹមរយៈពេល៣ថ្ងៃនេះ ចំពោះការផ្ទុះការឆ្លងកូវីដ១៩ ក្នុងសហគមន៌ ២០ កុម្ភៈ មានចំនួនអ្នកឆ្លងកើនឡើងដល់ជិត១០០នាក់។

សូមមើលទីតាំងទាំង៤៧ទីតាំងដូចខាងក្រោមនេះ ៖

អត្ថបទ៖ Tep Sovannmoly

មតិយោបល់