• 2021-02-24 07:40:56
  • សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន​​ សែន​ បញ្ជាឲ្យដកបម្រាមនាំចេញ-នាំចូលទំនិញ តាមព្រំដែន

  • 2021-02-24 07:40:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេចតេជោ ហ៊ុន សែន បានចេញសារជាសម្លេង ទាក់ទងនិងការដាក់បទបញ្ជាដល់ អភិបាលខេត្តជាប់ព្រំដែនកម្ពុជា ថៃ វៀតណាម និងឡាវ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ឲ្យពង្រឹង​លើការគ្រប់គ្រងប្រជាពលរដ្ឋនៅតាមព្រំដែន ដើម្បីជៀសវាងការហូចូលជំងឺពីក្រៅប្រទេសហូចូលកម្ពុជា ប៉ុន្តែចំពោះការដឹកទំនិញចេញចូលរកស៊ី​ នៅតែដំណើរការធម្មតាទេ ។

សម្តេចបានបន្ថែមទៀតថា សម្រាប់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមដកចេញនូវបទបញ្ជានៅតាមបន្ទាត់ព្រំដែន ជាពិសេសនៅច្រកព្រំដែនប៉ៃលីន ដោយឲ្យប្រជាពលរដ្ឋដឹកទំនិញចេញចូលទៅតាមព្រំដែន បានធម្មតា​ ព្រោះខែនេះ ជាខែដែលប្រជាកសិករប្រមូលផល ដូចនេះត្រូវឲ្យប្រជាជនអាចយកផលិតផលនាំចេញទៅបាន កាន់តែច្រើនកាន់តែល្អ។ អ្វីដែលជាគោលបំណងធំនោះគឺ ការគ្រប់គ្រងប្រជាពលរដ្ឋដើម្បីធ្វើចត្តាឡីស័ក ប៉ុន្តែការធ្វើពាណិជកម្មតាមព្រំដែន គឺនៅធ្វើធម្មតា៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទថ្មី