• 2021-02-25 11:13:52
  • ព័ត៌មាន

ជ្រួញកន្ទុយភ្នែក? វិធីធ្វើម៉ាសងាយៗ ជួយបន្តឹងស្បែក បំបាត់ស្នាមជ្រីវជ្រួញដោយប្រើយ៉ាអួ

  • 2021-02-25 11:13:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្នាមជ្រីវជ្រួញជាបញ្ហាដ៏ធំសម្រាប់មនុស្សគ្រប់រូបជាពិសេសមនុស្សស្រីតែម្ដង។ ស្នាមជ្រីវជ្រួញមិនមែនកើតសម្រាប់តែមនុស្សដែលអាយុច្រើននោះទេ វាក៏អាចកើតឡើងចំពោះអ្នកដែលមានអាយុតិច ឬនៅក្មេងផងដែរ ប្រសិនបើអ្នកមិនបានថែទាំស្បែកត្រឹមត្រូវ។

ដូច្នេះ បើអ្នកមានលេចចេញស្នាមជ្រួញតិចៗ ឬចង់បង្ការការឡើងជ្រួញមុនអាយុ ខាងក្រោមនេះជារបៀបធ្វើម៉ាសធម្មជាតិ ដើម្បីបង្ការការឡើងជ្រួញ និងកាត់បន្ថយស្នាមជ្រីវជ្រួញ៖

១. ផ្លែត្រសក់ ៖ មានអត្ថប្រយោជន៍ច្រើនសម្រាប់ស្បែក ក្រៅពីជួយបំពេញជាតិទឹក ត្រសក់មានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលស្នាមជ្រួញតិចៗនៅកន្ទុយភ្នែក។ យកត្រសក់ចិតជាចំណិតស្ដើងៗ ហើយយកមកបិតនៅកន្ទុយភ្នែករយៈពេល ១០-១៥នាទី រួចលាងចេញជាមួយទឹកធម្មតា។

២. កញ្ចប់តែ ៖ ក្រោយឆុងតែរួច កុំចោលកញ្ចប់តែឲ្យសោះ ។ អ្នកអាចយកកញ្ចប់តែទៅជ្រលក់ទឹក ហើយយកមកស្អំលើភ្នែក ទុកចោល ១០-១៥នាទី សឹមដកចេញ។ សារធាតុនោក្នុងតែ អាចជួយទៅបន្តឹងស្បែកឲ្យតឹងណែនឡើងវិញ។ ប្រសិនបើប្រើប្រាស់តែបៃតង គឺល្អបំផុត។

៣. ដំឡូងបារាំង ៖ កៀបដំឡូងបារាំងយកទឹក ហើយយកមកលាបនៅជុំវិញភ្នែកហើយទុកចោលឲ្យស្ងួត រួចលាងសម្អាតដោយប្រើទឹកត្រជាក់។

៤. ដុំទឹកកក ៖ ប្រសិនបើអត់ពេល ហើយខ្ជិលអ្នកអាចយកទឹកកកដុំៗ មក ជូតៗនៅជុំវិញភ្នែកមួយថ្ងៃ ៣-៤ដង ដើម្បីកាត់បន្ថយស្នាមជ្រីវជ្រួញ។

៥. ស្រ្តប៊ែរី និង យ៉ាអួ៖ កិនយ៉ាអួសុទ្ធ និងផ្លែស្រ្តប៊ែរីចូលគ្នា ឲ្យសព្វរួចយកមកលាបលើមុខ ពីលើកន្លែងជ្រួញ ទុកចោល ៣០នាទីរួចលាងទឹកចេញ។ ធ្វើបែបនេះបាន ប្រហែល ៣ ទៅ ៥ដង អ្នកនឹងឃើញប្រសិទ្ធិភាពយ៉ាងឆាប់រហ័ស។

ប្រើ យាអួសុទ្ធតែមួយមុខក៏មានប្រសិទ្ធភាពខ្ពស់ដែរ ប្រសិនបើអ្នកចេះជ្រើសរើស ប្រភេទយ៉ាអួគុណភាពខ្ពស់ មិនមានបន្ថែមសារជាតិរក្សាគុណភាព ដូចជា យ៉ាអួ គិរីសួគ៌ជាដើម។ ដំណឹងល្អ! បើអ្នកទិញទឹកដោះគោសុទ្ធ គិរីសួគ៌ចំណុះ ២លីត្រ ថ្ងៃនេះ អ្នកនឹងទទួលបាន យ៉ាអួ គិរីសួគ៌ដោយឥតគតិថ្លៃចំនួន ២ កែវ ។

យ៉ាអួ និង ទឹកដោះគោសុទ្ធគិរីសួគ៌ ផលិតចេញពីកសិដ្ឋានគិរីសួគ៌ ដែលលាតសន្ធឹងលើផ្ទៃដី ៣០០ហិកតា នៅតំបន់ភ្នំតាម៉ៅ ខេត្តតាកែវ។ កសិដ្ឋានខ្មែរមួយនេះ បាននាំចូលប្រភេទគោយកទឹកដោះល្អបំផុតពីប្រទេសអូស្រ្ដាលី និងបានប្រើប្រាស់បច្ចេកទេសទំនើបចុងក្រោយបំផុត រួមនឹងអ្នកជំនាញពីអ៊ីស្រាអែល ដែលជាប្រទេសជំនាញខាងផលិតទឹកដោះគោស្តង់ដារអន្តរជាតិ ដើម្បីធានាបាននូវរសជាតិ គុណភាពខ្ពស់ និងទំនុកចិត្តដល់អ្នកទទួលទាន។

សម្រាប់ពត៌មានបន្ថែមអំពីការថែមជូន និងប្រូម៉ូសិនផ្សេងៗ សូមចូលទៅកាន់គេហទំព័រហ្វេសបុក ៖ kirisu farm

វិជ្ជនី

មតិយោបល់