• 2021-02-26 06:52:15
  • ព័ត៌មាន

រដ្ឋាភិបាល អនុវត្តវិធានការច្បាប់តឹងរឹងបន្ថែមចំនួន៣ចំណុច ចំពោះបុគ្គលមិនអនុវត្តតាមក្រសួងសុខាភិបាល

  • 2021-02-26 06:52:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីពង្រឹងស្រសិទ្ធភាពការងារទប់ស្កាត់ការរីករាលដាល នៃជំងឺកូវិដ១៩ក្នុងសហគមន៍ រាជរដ្ឋាភិបាលបានយល់ព្រមអនុវត្តនូវវិធានការច្បាប់បន្ថែម ចំពោះបុគ្គលមិនអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាលចំពោះការធ្វើចត្តាឡីស័ក បុគ្គលគេចវេសមិនព្រមចូលព្យាបាលរឺមិនសហការផ្តល់ការសម្ភាសន៍ និងទីតាំងដែលមិនផ្តល់ព័ត៌មានការស្រាវជ្រាវនិងទប់ស្កាត់ការរីករាលដាលនៃកូវិដ១៩ ដូចនេះរដ្ឋាភិបាលបានដាក់ចេញ នូវវិធានការមួយចំនួនដូចជា ៖

  • ទី១ ចំពោះជនបរទេស ត្រូវបណ្ដេញចេញពីកម្ពុជា និងហាមចូលប្រទេសសារជាថ្មី

  • ទី២ ចំពោះជនជាតិខ្មែរ ត្រូវចាត់វិធានការតាមផ្លូវច្បាប់

  • ទី៣ ចំពោះទីតាំង ត្រូវដកហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្មក្នុងទីតាំង។

សូមមើលសេចក្តីជម្រាបជូនដូចខាងក្រោមនេះ​៖

អត្ថបទ៖ Tep Sovannmoly

មតិយោបល់