• 2021-02-28 03:30:00
  • ព័ត៌មាន

គិតគូរមែន! foodpanda ចាប់ដៃ TGB ផ្តល់ជូនសេវាថែទាំយានជំនិះសម្រាប់ដៃគូដឹកជញ្ជូន-បុគ្គលិកទាំងអស់

  • 2021-02-28 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលរសៀលម្សិលមិញនេះ ក្រុមហ៊ុនដឹកជញ្ជូន​អន្តរជាតិ foodpanda បាន​ប្រកាសជាផ្លូវការ នូវការសហការ​ជាពិសេស​ជា​មួយ​ ក្រុមហ៊ុន TGB CO.,LTD ដែលជាក្រុមហ៊ុនផលិតប្រេងម៉ាស៊ីន Gulf Lubricant ដើម្បីផ្តល់ជូន និងចូលរួមសេវា​ថែទាំយានជំនិះជា​ពិសេស​ និង​ងាយស្រួល ជាមួយ​​អត្ថប្រយោជន៍បន្ថែមជាច្រើនទៀត ចំពោះដៃគូ​ដឹកជញ្ចួន​របស់​ខ្លួន។​

កម្មវិធីចុះ​អនុ​ស្សរណៈយោគយល់ធ្វើជាដៃគូសហការគ្នារវាង foodpanda និង​ TGB CO.,LTD បានធ្វើឡើងនៅ ទីតាំង​ក្រុមហ៊ុន​ foodpanda ដោយផ្ទាល់ ដែល​កិច្ច​សហការ​នេះ​នឹង​មាន​សុពលភាព​ចាប់ពី ចាប់ពីថ្ងៃសៅរ៍ ទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២១នេះតទៅ។

ការផ្ដល់ជូនពិសេសនេះ សម្រាប់តែ ដៃគូដឹកជញ្ជូន និង បុគ្គលិករបស់ foodpanda ប៉ុណ្ណោះ ដែលមានដូចជា ៖

  • ការបញ្ចុះតម្លៃយ៉ាងពិសេសបំផុតលើសេវាផ្លាស់ប្តូរប្រេងម៉ាស៊ីន

  • សេវាកម្មប្រកបដោយការយកចិត្តទុកដាក់ ព្រមទាំងទទួលបានផលិតផលដ៏ល្អបំផុត ពីក្រុមហ៊ុន TGB CO.,LTD

  • បញ្ជាក់ ប្រូម៉ូសិននេះ គឺអាស្រ័យលើ​ការខំប្រឹងប្រែងរបស់ដៃគូដឹកជញ្ជូន ពោលគឺ ពិន្ទុក្នុងការដឹកខ្ពស់ នឹងទទួលបានការបញ្ចុះតំលៃកាន់តែច្រើន

  • ក្នុងនោះដែលពីក្រុមហ៊ុន TGB CO.,LTD នឹងផ្តល់ជូនជាកាដូ ជារៀងរាល់ខែដល់ដៃគូដឹកជញ្ចូនឆ្នើម ដោយឥតគិតថ្លៃ

  • ការផ្តល់ជូននេះ គឺ សម្រាប់តែ​ដៃគូដឹកជញ្ជូន foodpanda ទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះ។

នេះជាការរួមចំណែកក្នុងការកាត់បន្ថយការចំណាយរបស់ ដៃគូដឹកញ្ជូន foodpanda នៅកម្ពុជា​។

ជាក់ស្តែង ការងារជាអ្នកដឹកជញ្ជូនត្រូវការប្រើប្រាស់យានយន្ត ជាចាំបាច់ ដូច្នេះហើយត្រូវតែថែទាំឲ្យបានល្អ ទើបអាចធានាបាននូវរាល់សេវាដឹកជញ្ជូនឆាប់រហ័ស មានប្រសិទ្ធភាពខ្ពស់ ពិសេសយានជំនិះមិនងាយខូច និងមិនចំណាយច្រើននៅពេលក្រោយ៕

មតិយោបល់