• 2021-02-26 14:17:40
  • ព័ត៌មាន

នៅ​ខេត្ត​កណ្ដាល​ ជិត ២ពាន់​នាក់​បាន​ប៉ះពាល់​​នឹង​អ្នក​ឆ្លង​កូវីដ-១៩ នៃ​ព្រឹត្តិការណ៍ ២០កុម្ភៈ

  • 2021-02-26 14:17:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កណ្ដាល ចំនួន​ប្រជាពលរដ្ឋ​ ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ ២០កុម្ភៈ មាន​ចំនួន​រហូត​ទៅ​ដល់ ១,៧៣០នាក់ នេះ​បើ​តាម​របាយការណ៍​របស់​រដ្ឋបាល​ខេត្តកណ្ដាល គិត​ត្រឹម​ថ្ងៃ​ទី២៦ ខែ​កុម្ភៈ ឆ្នាំ២០២១​នេះ។

ចំណោម​ ១,៧០០នាក់​ជាង​នោះ​ អ្នក​ស្រុក​កោះ​ធំ​មាន​អ្នក​ប៉ះពាល់​ច្រើន​ជាង​គេ ដោយ​មាន​រហូត​ទៅ​ដល់​ ៧២៣នាក់ ខណៈ​ស្រុក​ខ្សាច់​កណ្ដាល​មាន​ចំនួន​ប្រមាណ ៣៤៩​នាក់ ក្រុង​តាខ្មៅ​មាន​តែ​ ២៤៧នាក់។

ក្នុង​នោះ​ដែរ​អ្នក​ធ្វើ​ចត្តាឡីស័ក​ក្នុង​មណ្ឌល​មាន​ប្រមាណ ៩០០នាក់ ខណៈ​នៅ​ផ្ទះ​ជិត ៨០០នាក់។

បើ​តាម​បញ្ជី​នោះ​ អ្នក​ឆ្លង​កូវីដ-១៩​នៅ​ខេត្ត​កណ្ដាល​មាន​សរុប ១៩នាក់ ដោយ​មក​ពី​តាខ្មៅ​ទាំង​អស់៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់