• 2021-03-01 08:55:01
  • សេដ្ឋកិច្ច

ប្រជាកសិករខេត្តសៀមរាបថា ទិន្នផលស្រូវឆ្នាំនេះកើនឡើងជាងឆ្នាំទៅ ដោយសារកន្លែងមួយនេះ

  • 2021-03-01 08:55:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាកសិករនៃសហគមន៍កសិករប្រើប្រាស់ទឹកប្រព័ន្ធធារាសាស្រ្ដបារាយណ៍ខាងលិច កំពុងរីករាយជាមួយនឹង ទិន្នផលស្រូវនៅក្នុងរដូវនេះ ដែលតាមការអះអាង ឆ្នាំនេះមានការកើនឡើងជាងឆ្នាំទៅ។ ប្រជាកសិករទាំងនោះអះអាងថា កំណើនទិន្នផលស្រូវឆ្នាំនេះ ក៏ដោយសារការទទួលទឹកពីបារាយណ៍ខាងលិចដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាបានទាន់ពេលវេលា និងក្នុងបរិវេណគ្រប់គ្រាន់សម្រាប់បំពេញស្រែរាប់សិបហិកតារបស់ពួកគេ។

លោក សុខ មក់ ប្រធានសហគមន៍កសិករ បានឲ្យដឹងថា ទិន្នផលរបស់ប្រជាកសិករដែលទទួលទឹកបារាយណ៍ខាងលិចនៅឆ្នាំនេះ ទទួលបានផលល្អប្រសើរ​ ហើយលទ្ធផលដែលទទួលបាននេះ ក៏ដោយសារការទទួលទឹកពីប៉ែកខាងលើដែលទម្លាក់មក មានភាពងាយស្រួល និងឆាប់រហ័យទាន់ពេលវេលា។

លោក ជា ម៉ោញ ជាកសិករក្នុងភូមិតាជេត ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប បានរៀបរាប់ថា ស្រែចំនួន៥ហិកតារបស់លោកនៅឆ្នាំនេះទទួលផលគិតជាទឹកប្រាក់ប្រមាណ១៥លាន។ទឹកបារាយណ៍ជាផ្នែកមួយយ៉ាងសំខាន់ដែលជួយឱ្យផលស្រូវរបស់លោកបានផលល្អ។លោកបញ្ជាក់ថា៖‍ បើគ្មានទឹកនោះទេ ស្រូវមិនកើតទេ ព្រោះវាលនេះតាំងពីដើម ពឹងលើទឹកបារាយណ៍តាំងពីសង្គមមក។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់