• 2021-03-06 01:15:00
  • ព័ត៌មាន

មួយឆ្នាំម្តង! រឿងគួរធ្វើដើម្បីបង្ហាញការគោរពសម្រាប់ស្ត្រីជាទីស្រលាញ់ក្នុងទិវានារីអន្តរជាតិ

  • 2021-03-06 01:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃទី ៨ ខែមីនា គឺជាប្រវត្តិសាស្ត្រ និងការអបអរសាទរដល់ថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ នៅជុំវិពិភពលោក។ ថ្វីត្បិតនារីមានសិទ្ធិរាល់ថ្ងៃមែន ប៉ុន្តែដើម្បីបង្ហាញក្ដីស្រលាញ់របស់អ្នកជូនដល់មនុស្សជាទីស្រលាញ់ ឬទិញជូនខ្លួនឯងនៅថ្ងៃនោះក៏បាន អំណោយកាដូដ៏មានអត្ថន័យ និងត្រូវចិត្តរបស់ស្ត្រីគ្រប់រូបនោះមានដូចជា៖

១. អំណោយជាគ្រឿងអលង្ការ

គ្រឿងអលង្ការ ដើរតួរយ៉ាងសំខាន់ដែលស្រ្តីភាគច្រើនស្រលាញ់ និងប្រាថ្នាចង់បាន។ ជាគ្រឿងលម្អ តុបតែងខ្លួន ដើម្បីចូលរួមពិធីផ្សេងៗ ណាមួយជាវត្ថុដែលមានតម្លៃថ្លៃ បង្ហាញនៃភាពថ្លៃថ្នូរ និងបង្កើនមន្តស្នេហ៍។

២. គ្រឿងតុបតែងមុខ (Makeup Organizer)

ជាក្ដីសុខរបស់មនុស្សស្រី គ្រឿងតុបតែងមុខ គឺជាអំណោយមួយ ដែលមនុស្សស្រីគ្រប់រូប ស្រលាញ់ពេញចិត្តបំផុត។ មួយវិញទៀត ជាគ្រឿងដែលមនុស្សស្រី ថែរក្សាសម្រស់ ឲ្យកាន់តែក្មេង និងស្រស់ស្អាតផូរផង់។

៣. កាបូបដៃ

ជាសម្ភារៈមួយដែលស្ត្រី ប្រើប្រាស់ជារៀងរាល់ថ្ងៃ ខ្វះមិនបាន។ អាចនិយាយបានថា បន្ថែមនូវការតុបតែងខ្លួន និងដាក់គ្រឿងសម្អាងផ្សេងៗ នៅក្នុងកាបូបដៃពេលចេញក្រៅ។

៤. បាច់ផ្កា

អត្ថន័យនៃការជូនបាច់ផ្កាដល់ស្ត្រី គឺដើម្បីបង្ហាញនូវក្តីស្រឡាញ់ បារម្ភ យកចិត្តទុកដាក់ ផ្ដល់អារម្មណ៍ល្អ ស្រស់ស្រាយ ស្នាមញញឹមភ្លាមៗ និងភាពរីករាយ។

៥. របស់ញ៉ាំ (ម្ហូបអាហារឆ្ងាញ់ៗ ឬ បង្អែម)

ការរៀបចំជារបស់ញ៉ាំជូនអ្នក​ណា​ម្នាក់ នាពេលបច្ចុប្បន្ននេះកំពុងតែពេញនិយមខ្លាំង ហើយក៏រ៉ូមែនទិកផងដែរ។ ម៉្យាងទៀត មនុស្សស្រីមួយចំនួនចូលចិត្តញ៉ាំ ហើយការញ៉ាំ អាចនិយាយបានថាជាក្ដីសុខមួយរបស់មនុស្សស្រីស្ទើរគ្រប់ពេល។

ដើម្បីរៀបចំអាហារជូនស្ត្រីជាទីស្រលាញ់របស់អ្នក ឥលូវនេះមិនចាំបាច់ចំណាយច្រើន ឬត្រូវចេញទៅក្រៅផ្ទះនាំខ្លាចឆ្លងជំងឺនោះទេ។ លោកអ្នកអាចកុម្ម៉ង់ទិញតាមអេប foodpanda បានគ្រប់ពេល ជាមួយកញ្ចប់អាហារដ៏ឈ្ងុយឆ្ងាញ់ មានច្រើនជម្រើស ដឹកជូនឆាប់រហ័ស ពិសេសនោះ មានប្រូម៉ូសិននៅតាមបណ្ដារហាងជាច្រើននៅក្នុងនោះផងដែរ។

បន្ថែមពីនេះ នៅមានសម្ភារៈដូចខាងលើនេះជាច្រើនដូចជា ៖ គ្រឿងសម្អាង ,គ្រឿងថែរក្សាសម្រស់ ,កាបូបដៃ, ស្បែកជើង, បាច់ផ្កាស្រស់ស្អាត​.. ។ល។ ដែលមានដាក់លក់នៅក្នុង foodpanda Shop លោកអ្នកអាចចុចកុម្ម៉ង់ បានយ៉ាងងាយស្រួល និងមិនចាំយូរ ជាមួយជម្រើសច្រើនមុខដ៏សម្បូរបែប។ លើសពីនេះ foodpanda តែងមាន​ប្រម៉ូសិនតាមរដូវកាល​​ ជាមួយជម្រើស​បង់លុយផ្ទាល់ ឬ បង់​ជាស្រេច​តាមអនឡាញ ក៏បាន ។​

  • ប្រើ​កូដ [Sabay] ដើម្បី​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ ២ដុល្លារភ្លាមៗ សម្រាប់ការកុម្ម៉ង់ចាប់ពី ៤ដុល្លារឡើង​។ បញ្ជាក់៖ ​សម្រាប់​តែ​អតិថិជន​ថ្មី និង ប្រើ​បាន​តែ​ម្តង​ប៉ុណ្ណោះ

បើអត់ទាន់មានទេ តោះ! ដោនឡូត foodpanda ទុកមួយទៅស្រួលប្រើថ្ងៃក្រោយ។

កុំភ្លេចរៀបចំអំណោយជូនដល់ស្ត្រី ដែលជាមនុស្សជាទីស្រលាញ់របស់លោកអ្នកណា៎ តែទិញជូនខ្លួនឯងក៏បានដែរ៕

ប្រភព៖ Realsimple | giveitlove ប្រែ​សម្រួល៖ សុខុន សុម៉ាភាវី

មតិយោបល់