• 2021-03-11 07:51:13
  • ព័ត៌មាន

ធ្លាប់តែអ៊ូអរ ឥលូវប្រែស្ងាត់ជ្រងំ នៅអង្គរវត្ត-សៀមរាប

  • 2021-03-11 07:51:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបថតប៉ុន្មានសន្លឹក ដែលថតដោយអ្នកទេសចរជាតិម្នាក់បានធ្វើឲ្យយើងនឹកស្រមៃទិដ្ឋភាព នៅសៀមរាប អង្គរ ដែលធ្លាប់តែមានភ្ញៀវជាតិ និងអន្តរជាតិចេញចូលមិនដាច់ តែឥលូវបែរជាមានសភាពស្ងាត់ជ្រងំ។

ក្នុងពេលដែលកម្ពុជា កំពុងទទួលរងឥទ្ធិពល នៃជំងឺកូវីដ១៩ បានធ្វើឲ្យវិស័យមួយចំនួននៅក្នុងប្រទេសមានការថមថយ តួយ៉ាងដូចជាវិស័យទេសចរណ៍ នៅតាមបណ្តាខេត្តជាដើម។

ក្រឡេកមកមើល វិស័យទេសចរណ៍ នៅក្នុងខេត្តសៀមរាបវិញ ឃើញថាហាក់មានការថមថយនូវចំនួនភ្ញៀវទាំងទេសចរជាតិ និងអន្តរជាតិ នេះបើយោងអ្នកទេសចរក្នុស្រុកម្នាក់ បានបង្ហាញតាមរយៈរូបថតជាច្រើនសន្លឹករបស់លោក។

ក្នុងរូបភាពនិមួយៗ សុទ្ធតែបានបង្ហាញឲ្យយើងបានឃើញពីភាពឯកា កណ្តោចកណ្តែង របស់ប្រាសាទបុរាណ នៅលើទឹកដីដ៏បវរ នៃខេត្តសៀមរាប

សូមទស្សនារូបភាព ដែលបង្ហាញពីទិដ្ឋភាពស្ងាត់ជ្រងំ នៅប្រាសាទអង្គរវត្ត

អត្ថបទ ៖ Art

មតិយោបល់