- 2021-03-17 04:14:44
- ព័ត៌មាន
របៀបពាក់គ្រឿងអលង្ការបង្កើនមន្តស្នេហ៍ និងភាពថ្លៃថ្នូរ នារីសម័យថ្មីគួរដឹង
- 2021-03-17 04:14:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របៀបពាក់គ្រឿងអលង្ការបង្កើនមន្តស្នេហ៍ និងភាពថ្លៃថ្នូរ នារីសម័យថ្មីគួរដឹង
ចន្លោះមិនឃើញ
ក្រៅពីការជ្រើសរើសសម្លៀកបំពាក់ឲ្យត្រូវនឹងកម្មវិធីហើយ មិត្តនារីៗក៏មិនគួរភ្លេច គ្រឿងអលង្ការ ដើម្បីបំពេញការតុបតែងខ្លួនឲ្យមានភាពពេញលេញ និងជាចំណុចដែលធ្វើឲ្យស្ត្រីស្អាតលេចធ្លោប្លែកដាច់ពីគេ។
គ្រឿងអលង្ការ ដែលអ្នកជ្រើសរើសពាក់ នឹងបង្ហាញពី ចរិតលក្ខណៈ ឬ បុគ្គលភាពរបស់អ្នកពិសេសវានឹងធ្វើឲ្យអ្នកកាន់តែជឿជាក់លើខ្លួនឯង ពេលចេញក្រៅធ្វើការងារទំនាក់ទំនងផ្សេងៗ។
អ្នកជំនាញគ្រឿងអលង្ការពីហាងអលង្ការ SIMPL’SELF បានឲ្យដឹងថា ៖ « គ្រឿងអលង្ការ ជាវត្ថុតុបតែងខ្លួនបន្ថែមឲ្យមើលទៅកាន់តែ ស្អាត និង ថ្លៃថ្នូរ ទាន់សម័យមិនថាតែស្រ្តីនោះទេ បុរសក៏និយមប្រើប្រាស់ផងដែរ។ ដើម្បីតុបតែងខ្លួនចូលរួមកម្មវិធីនីមួយៗ ឲ្យបានស័ក្ដិសម សមរម្យ មិនមែនចេះតែពាក់ៗនោះទេ អ្នកគួរដឹងថាកម្មវិធីបែបណាដែលអ្នកត្រូវចូលរួមដូចជា៖ ជួបភ្ញៀវនៅកន្លែងធ្វើការ, ចូលរួមកម្មវិធីមង្គលការ, និងធ្វើដំណើរកម្សាន្ត ជាដើម» ។
«ការពាក់គ្រឿងអលង្ការមិនចាំបាច់ទាល់តែមានតម្លៃថ្លៃនោះទេ សំខាន់គឺជ្រើសរើសពាក់ឲ្យសម នឹងកាលៈទេសៈវា ឬ កម្មវិធី វានឹងរំលេចចេញនូវមន្តស្នេហ៍ និងភាពទាន់សម័យរបស់អ្នក»។ អ្នកជំនាញដដែលខាងលើបញ្ជាក់បន្ថែម។
ខាងក្រោមនេះ គឺជាតិចនិកជ្រើសរើសគ្រឿងអលង្ការមួយចំនួនដែលចែករំលែកដោយ Simpl’Self ៖
១. សម្រាប់ការណាត់ជួបដៃគូអាជីវកម្ម ឬ ភ្ញៀវ ៖ ចូលរួមប្រជុំ និងទៅធ្វើការ ពាក់ខ្សែរក (ខ្សែតូចៗ) ក្រវិល និង ចិញ្ចៀន ម៉ូដឌីហ្សាញ Sleek និង timeless ស័ក្ដិសមបំផុត។ បើចង់លេងស្តាយបន្តិចអាចពាក់បន្តុបគ្នាច្រើនជាន់ (stackable) តែដាច់ខាតត្រូវម៉ូដសាមញ្ញមិនរញ៉េរញ៉ៃ។
២. គ្រឿងអលង្ការសម្រាប់ពាក់ប្រចាំថ្ងៃ (Daily Look) ៖ គួរកំណត់ស្ទាយដែលអ្នកចូលចិត្ត ឬ ប្រភេទសាមញ្ញៗ ដែលមើលទៅមិនស៊ាំភ្នែក រីឯខ្សែកវិញអាចជ្រើសរើសខ្សែតូចខ្លីជាប់កញ្ចឹងកជាជម្រើសល្អសម្រាប់ប្រចាំថ្ងៃ។
៣. ម៉ូដសម្រាប់ដំណើរកម្សាន្ត (Traveling) ៖ ជាប្រភេទគ្រឿងលក្ខណៈធម្មជាតិ ឬធ្វើពីដៃ។ ការរចនាម៉ូដបែបថ្មពាក់កណ្ដាល ត្បូងប្រាក់ពាក់កណ្ដាល ឬក៏មាស ដែលបញ្ចេញនូវសម្រស់ធម្មជាតិ ឬបែប stylist ឬ fashionista។ សម្រាប់អ្នកដែលចូលចិត្តថតរូប ត្រូវម៉ាច់តែម្ដង។
៤. ចូលរួមកម្មវិធីធំៗ (មង្គលការ ឡើងផ្ទះជាដើម) ៖ គ្រឿងអលង្ការចាំបាច់ តម្រូវឲ្យសមជាមួយនឹងសំលៀកបំពាក់ កម្មវិធីដែលអ្នកចូលរួម ។ គួរពាក់បែបរំលេចចែងចាំង តែមើលទៅថ្លៃថ្នូរ ក្លាសិក ហើយប្លែកភ្នែក។ ប៉ុន្មានម៉ូដខាងក្រោមនេះ ស័ក្តិសមសម្រាប់កម្មវិធីធំៗ។
ចាប់អារម្មណ៍ ចង់ផ្លាស់ប្ដូរម៉ូដគ្រឿងអលង្ការដែលទាន់សម័យ ដើម្បីបន្ថែមជំនឿចិត្តលើខ្លួនឯង? អ្នកអាចទៅមើលដោយផ្ទាល់នៅ SIMPL’SELF ដែលមាន គ្រឿងអលង្ការម៉ូដទាន់សម័យជាច្រើនជម្រើសយ៉ាងសម្បូរបែប។
ចំណុចពិសេសរបស់គ្រឿងអលង្ការពី SIMPL’SELF ៖
ចង់ឃើញផ្ទាល់ដើម្បីងាយស្រួល លសាក អ្នកអាចទៅទីតាំងហាង SIMPL’SELF នៅផ្សារទំនើបសូរិយា ជាន់ទី ៤ (Sorya Center Point , The Bazzar)។
សម្រាប់ព័ត៌មានលម្អិត ឬមានចម្ងល់ផ្សេង ៗ ៖