• 2021-03-20 04:13:20
  • ព័ត៌មាន

រឿងគួរ និង មិនគួរទាំង ៤យ៉ាងសម្រាប់ផ្ទៃមុខបើចង់ចៀសផុតពីបញ្ហាជាំខ្មៅ ជ្រួញ និង អាចម៍រុយ

  • 2021-03-20 04:13:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាមនុស្សស្រី សម្រស់ផ្ទៃមុខពិតជាសំខាន់ណាស់ ហ៊ានតែប្រហែសបន្តិច ស្បែកមុខងាយនឹងប្រែជាស្ងួត ឡើងមុន ជាំ ចេញស្នាមអុជខ្មៅ ឬ អាចម៍រុយ និងជ្រួញមិនខាន។ ជាពិសេសស្នាមជាំខ្មៅ និងអាចម៍រុយ គឺជាបញ្ហាដែលពិបាកព្យាបាលបំផុត។

ខាងក្រោមនេះជាអ្វីដែលស្ត្រី គួរ និងមិនគួរធ្វើចំពោះស្បែកមុខ ដើម្បីចៀសផុតពីបញ្ហា ជាំ ឬ ស្នាមអុជខ្មៅ និងឡើងអាចម៍រុយ ៖

រឿងមិនគួរធ្វើ ៖

១. ខ្ជិលលាបឡេការពារកម្ដៅថ្ងៃ ៖ កម្ដៅថ្ងៃ នឹងបំផ្លាញស្រទាប់ស្បែកមុខ ធ្វើឲ្យស្បែកឡើងស្នាមអុជខ្មៅ អាចម៍រុយ និងជាំ ប្រសិនបើអ្នកមិនមានរនាំងការពារមុខត្រឹមត្រូវ។

២. ខ្ជិលលាងសម្អាត Makeup ចេញឲ្យស្អាតល្អ ៖ អ្នកខ្លះគេងទាំងមិនបានលាង Makeup ចេញ ហើយអ្នកខ្លះទៀតលាងជម្រះមិនស្អាត ឬ លាងឲ្យតែរួចពីដៃ។ ការលាងជម្រះកំណកមិនស្អាតធ្វើឲ្យស្បែកមុខស្ងួត ងាយនឹងឡើងអាចម៍រុយ និងប្រែជាស្រអាប់ខ្មៅ ។

៣. កុំទុកស្នាមមុនចោល មិនព្យាបាល ៖ បើមានមុនគួរញេចចេញនៅពេលសមរម្យណាមួយ ហើយស្នាមមុនដែលមិនបានព្យាបាលភ្លាមៗ ពេលញេចរួច នឹងវិវឌ្ឍទៅជាស្នាមអុជខ្មៅ ឬឡើងជាអាចម៍រុយ ដែលពិបាកព្យាបាលនៅពេលក្រោយ។

៤. ប្រើប្រាស់ផលិតផលដែលមានជាតិម្សៅកាត់ ៖ វានឹងធ្វើឲ្យសាច់មុខឆាប់សភ្លឺ តែក្នុងពេលតែមួយ វានឹងចូលទៅបំផ្លាញស្រទាប់ការពារស្បែកមុខយ៉ាងធ្ងន់ធ្ងរ។ ប្រើយូរៗទៅស្បែកមុខកាន់តែស្តើង ខូច ឡើងជាំ ឬអាចម៍រុយ ហើយពិបាកស្រោចស្រង់ខ្លាំងណាស់។

ខាងក្រោមនេះជាអ្វីដែលអ្នក «គួរធ្វើ» សម្រាប់ផ្ទៃមុខដើម្បីចៀសឆ្ងាយ ឬ ទប់ស្កាត់បញ្ហាស្នាមអុជខ្មៅ ជាំ និងជ្រីវជ្រួញ ៖

១. លាបឡេការពារកម្ដៅថ្ងៃឲ្យបានជាប់លាប់ ៖ លាបជារៀងរាល់ថ្ងៃ ១៥នាទីមុនចេញពីផ្ទះ។ បើអ្នកត្រូវអង្គុយយូរម៉ោងមុខអេក្រង់ ក៏គួរលាបឡេការពារកម្តៅថ្ងៃដែរ ដើម្បីការពារស្បែកមុខពីពន្លឺពណ៌ខៀវដែលចេញពី អេក្រង់កុំព្យូទ័រ ឬ ទូរស័ព្ទ ដែលអាចធ្វើឲ្យស្បែកមុខប្រែជាស្រអាប់ខ្មៅ។ គួរជ្រើសរើសឡេការពារកម្ដៅថ្ងៃដែលត្រូវនឹងស្បែកមុខ និងមានកម្រិតការពារចាប់ពី SPF30 ឡើងទៅ។

២. លាងសម្អាតមុខឲ្យបាន ២ដងក្នុងមួយថ្ងៃ ៖ គួរលាងពេលព្រឹក និងពេលយប់។ ប្រសិនបើអ្នកមាន MakeUp គួរតែលាងជាមួយទឹកជូតសម្អាត Makeup សិន សឹមលាងជាមួយហ្វូមតាមក្រោយ។

៣. ជ្រើសរើសផលិតផលលាបមុខដែលត្រឹមត្រូវ ៖ ត្រូវប្រើផលិតផលឲ្យត្រូវនឹងប្រភេទស្បែកមុខរបស់អ្នក និងត្រូវចៀសដាច់ខាតប្រើផលិតផលដែលមានជាតិម្សៅកាត់មុខឲ្យឆាប់ស ឬឡេលាយ ដែលគ្មានស្លាកសញ្ញាទទួលស្គាល់គុណភាពស្របច្បាប់ និងមិនបានឆ្លងកាត់ការត្រួតពិនិត្យគុណភាពត្រឹមត្រូវ (គ្មានស្តង់ដារ)។

ដើម្បីសុវត្ថិភាព និង ស្បែកមុខស្រស់ស្អាតយូរអង្វែង អ្នកអាចសាកល្បងប្រើផលិតផល Plant Extract ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលបញ្ហាស្នាមជាំរាប់ឆ្នាំ អាចម៍រុយដែលព្យាបាលមិនបាត់ ដោយមានការទទួលស្គាល់គុណភាពដោយក្រសួងសុខាភិបាល នឹងក្រសួងពាណិជ្ជកម្មនៅកម្ពុជា ។

៤. ព្យាបាលស្នាមមុន ៖ ព្យាបាលស្នាមភ្លាមៗ បន្ទាប់ពីញេចមុនរួចដោយការលាបថ្នាំបន្តក់សម្រាប់បំបាត់ស្នាម ឬ បិទម៉ាសជារៀងរាល់ ២ថ្ងៃម្ដងនោះស្នាមនឹងអន់ថយដោយឯងៗ។ អ្នកក៏អាចលាប ផលិតផល Plant Extract ក្រោយញេចមុនរួចដែរ នឹងធ្វើឲ្យស្នាមញេចមុនឆាប់ជាស្អាតល្អឡើងវិញ។

ក្រៅពីជួយដល់បញ្ហាស្នាម និង អាចម៍រុយ Plant Extract ជួយដល់បញ្ហាជាច្រើនទៀតដូចជា៖ រន្ធរោមធំៗ, រោលក្រហម, ជួយជម្រុះកោសិកាចាស់ៗ , និងស្រោចស្រង់មុខដែលធ្លាប់ប្រើប្រាស់ផលិតផលខុសពីមុនមក។ ប្រើប្រាស់បានគ្រប់ប្រភេទស្បែកមុខ កាន់តែប្រើ កាន់តែធ្វើឲ្យស្បែកមុខស្អាត និងក្មេងជាងវ័យ។

សម្រាប់ព័ត៌មានបន្ថែម ឬការបញ្ជាទិញផ្សេងៗ អ្នកអាចទាក់ទងទៅកាន់៖

  • ហ្វេសប៊ុកផេក ៖ ALIGO-COLTD
  • លេខទូរស័ព្ទ ៖ 069 907 069 ៕

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់