• 2021-03-27 09:02:27
  • ព័ត៌មាន

ឃើញគេផឹកគ្រប់គ្នាកុំគិតថាអត់អី! ផលប៉ះពាល់ស៊ីជម្រៅនៃគ្រឿងស្រវឹងនេះ អាចឱ្យអ្នកភ្លឺភ្នែក

  • 2021-03-27 09:02:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រៀវខ្នង បើដឹងពីរផលប៉ះពាល់នៃការផឹកស្រាជាប្រចាំ ។ បច្ចុប្បន្ននេះគ្រឿងស្រវឹងជាជម្រើសទី ១ របស់អ្នកនិយមការ​ផឹកស៊ី បើ​ទោះបីខ្លះបាន​ដឹង ពីផលប៉ះពាល់​នៃគ្រឿង​ស្រវឹងចំពោះសុខភាព តែ​ច្រើនគិត​ថា​មិនអី ។ ជាក់ស្តែ​ង​​គ្រូពេទ្យ​ជំនាញ បាន​ឲ្យដឹងថា ការ​ផឹក​មានកម្រិត ប្រកបដោយ​ការ​ទទួលខុសត្រូវ​ អាច​មិនផ្តល់​ផល​ប៉ះពាល់ខ្លាំង​ដល់​សុខភាព​ឡើយ​ តែ​បញ្ហា​កើតមានឡើងចំពោះអ្នកផឹក​លើសកម្រិត និង​ខុសៗគ្នា​ទៅតាមលក្ខខណ្ឌសុខភាព​មនុស្សម្នាក់ៗ ។​ (ប្រភព​៖ www.health.harvard.edu)

បើផឹកញឹកញាប់ ឬផឹករាល់ថ្ងៃនោះ អ្នកប្រាកដជាអាចឈានទៅមានបញ្ហាសុខភាពដូចជា ៖

  • ប៉ះពាល់ខួរក្បាល និងប្រាជ្ញាស្មារតី ការគិត និងការចងចាំជាដើម
  • បង្កហានិភ័យឱ្យមានជំងឺដាច់សរសៃឈាមខួរក្បាល ដែលអាចវិវត្តទៅជាជម្ងឺវង្វេងវង្វាន់
  • ប៉ះពាល់បេះដូង សម្ពាធឈាមឡើងខ្ពស់ ដែលបណ្ដាលឱ្យខូច ឬគាំងបេះដូងតែម្ដង
  • ប៉ះពាល់ថ្លើម ជំងឺក្រិនថ្លើម អាចនឹងកើតជំងឺមហារីកថ្លើម
  • ប៉ះពាល់ក្រពះ អាចនឹងឈានដល់ជំងឺមហារីកក្រពះ ពោះវៀន ដំបៅក្រពះ
  • ប៉ះពាល់ដល់លទ្ធភាពបន្តពូជ ឯមនុស្សស្រីវិញ គឺអាចប៉ះពាល់ដល់វត្តរដូវ។

ឃើញផលប៉ះពាល់ហើយ កុំទាន់ភ័យ បើមិនទាន់ហួសពេល អ្នកគួរកែប្រែទម្លាប់​ផឹកគ្រឿស្រវឹងចេញ។

ចង់ដឹងថាសម្រាប់ មនុស្សប្រុស និងមនុស្សស្រីមួយថ្ងៃអាចផឹកបានប៉ុន្មានកែវអត់? តោះ! តាមដានវីដេអូខាងក្រោមនេះ យល់ដឹងពីផលប៉ះពាល់នៃសុរា ៖

លោកអ្នកគួរគិតឡើងវិញ និងកែតម្រូវទម្លាប់ស៊ីផឹកនេះ បើមិនចង់ទ្រុឌទ្រោមសុខភាព និងធ្លាក់ខ្លួនឈឺរ៉ាំរ៉ៃពេលចាស់ទៅ៕

Manulife Cambodia គាំទ្រការស្រលាញ់សុខភាព

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់