• 2021-03-26 10:59:42
  • ព័ត៌មាន

អស្ចារ្យណាស់ ! មិនគួរឱ្យជឿគ្រាន់តែថតវីដេអូសោះឈ្នះរង្វាន់ ១ ពាន់ដុល្លារភ្លាមៗ

  • 2021-03-26 10:59:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជធានីភ្នំពេញ ៖ ថ្មីៗនេះកាលពីថ្ងៃទី ១៣​ មីនា ២០២១ កន្លងទៅនេះ ក្រុមហ៊ុន កូកូហ្វីត (KOKOFIT) បានធ្វើការប្រគល់រង្វាន់ធំជ័យលាភីលេខ ១ ពីការប្រកួតថតវីដេអូកូនជាទីស្រលាញ់របស់អ្នក ដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីមហាជន ។

កូកូហ្វីត (KOKOFIT) ជាក្រុមហ៊ុននាំចូលផលិតផលខោទឹកនោម និងក្រដាសសើមមកពីប្រទេសកូរ៉េ ដ៏ល្បីល្បាញ បានបង្កើតកម្មវិធីដ៏ពិសេសមួយ “ខ្ញុំជាមិត្តរបស់ កូកូហ្វីត” ដើម្បីស្វែករក កូនៗដែលស្អាត គួរឱ្យស្រលាញ់ និង វីដេអូពីសកម្មភាពគួរឱ្យខ្នាញ់ ឃ្យូតៗ ដែលបានធ្វើឡើងអស់រយៈពេល ១ ឆ្នាំ ដោយមានការចូលរួមប្រកួតពីអ្នកម្តាយទូទាំងប្រទេស ទើបបានបញ្ចប់ទាំងស្រុងហើយ ។

យោងតាមក្រុមហ៊ុនបានឱ្យដឹងថា គោលបំនងនៃការបង្កើតកម្មវិធីនេះឡើងដើម្បីលើកទឹកចិត្តដល់អ្នកម្តាយឆ្លាតវៃដែលបានជ្រើសរើសនូវផលិតផលស្តង់ដា ពីប្រទេសកូរ៉េដែលធ្វើឡើងពីវត្ថុធាតុដើមធម្មជាតិ១០០% ជាការផ្តល់ទំនុកចិត្តដល់អ្នកម្តាយទៅលើសុវត្ថិភាពខ្ពស់ក្នុងការប្រើប្រាស់របស់កូនគាត់ មានន័យថាគាត់អាចដកក្តីកង្វល់ពីការប៉ះពាល់ស្បែកកូនតូច ដោយសារគុណសម្បត្តិរបស់ផលិតផលយើងអាចដោះស្រាយបញ្ហាដែលគាត់ព្រួយបារម្មណ៍បាន និងផ្តល់នូវផាសុខភាព ហើយធ្វើឱ្យកូនតូចគេងលក់បានស្រួល។

សម្រាប់អ្នកឈ្នះរង្វាន់ធំជ័យលាភីលេខ ១ ទទួលបានទឹកប្រាក់ ១ ពាន់ដុល្លារ ហើយថែមទាំងមានការប្រើប្រាស់ខោទឹកនោម កូកូហ្វីតពីក្រុមហ៊ុនពេញមួយឆ្នាំដោយឥតគិតថ្លៃថែមទៀតផង ព្រមទាំងរង្វាន់លួងចិត្តដល់អ្នកដែលបានចូលរួមដ៏ទៃ ។

បើតាមសម្តីរបស់លោក សួន សុរិន្ទដា ដែលជាឪពុកដែលបានចូលរួមលេងដោយថតវីដេអូនេះបានប្រាប់មកខាង "Sabay " ថា គាត់ជាអតិថិជនម្នាក់ប្រើប្រាស់ខោទឹកនោមនេះជាយូរមកហើយ ពីព្រោះតាំងពីប្តូរពីខោទឹកនោមផ្សេងមក កូនគាត់មិនមានកន្ទួលរមាស់ កូនគាត់គេងលក់ស្រួលមិនមានការរំខាន ហើយថែមទាំងមានកម្មវិធីពិសេសជាច្រើនទៀតផង ។

ក្រុមហ៊ុនខោទឹកនោម កូកូហ្វីត ជាក្រុមហ៊ុនដែលនាំចូលផលិតផលខោទឹកនោម និងក្រដាសសើមមកពីប្រទេសកូរ៉េ ដែលមានការរចនាបែបឃ្យូតៗសាកសមជាមួយនឹងកូនរបស់អ្នកគ្រប់ៗវ័យ ។ ក្រុមហ៊ុននឹងមានផែកការបង្កើតកម្មវិធីថ្មីៗ ដើម្បីចែកជូននូវរង្វាន់និងសេចក្តីស្រលាញ់ដល់អ្នកម្តាយ និងបុត្រៗជាទីស្រលាញ់គ្រប់ៗរូប។

សូមតាមដានជាមួយយើងដើម្បីទទួលបានព័ត៌មានបន្ថែមពីផលិតផល និងកម្មវិធីផ្សេងៗទៀត៕

www.nanumcambodia.net

Facebook Page: https://www.facebook.com/KokofitCambodia

Youtube , Telegram : Nanum Cambodia

មតិយោបល់
អត្ថបទពេញនិយម