- 2021-03-29 10:34:06
- ព័ត៌មាន
Crush កើតឆ្នាំអី? ប្រុសៗឆ្នាំឆ្លូវ បើបានរៀបការនឹងអ្នកកើតឆ្នាំទាំង ៦នេះល្អផុតលេខហើយ
- 2021-03-29 10:34:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Crush កើតឆ្នាំអី? ប្រុសៗឆ្នាំឆ្លូវ បើបានរៀបការនឹងអ្នកកើតឆ្នាំទាំង ៦នេះល្អផុតលេខហើយ
ចន្លោះមិនឃើញ
តាមប្រពៃណីទំនៀមទម្លាប់ខ្មែរតាំងពីបុរាណកាលរៀងមក ការផ្សំផ្គំកូនប្រុស-ស្រី តែងមើលថ្ងៃ ខែ ឆ្នាំ កំណើត បើឆ្នាំអ្នកទាំងពីរល្អទើបអាចក្រាបផ្ទឹមជាគូនឹងគ្នាបាន ហើយជំនឿមួយនេះនៅបន្តរហូតមកដល់បច្្ចុប្បន្ននេះ ។ ដោយឡែកបើតាមសៀវភៅមហាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំឆ្លូវ ត្រីស័ក រៀបរៀងដោយឯកឧត្ដម អ៊ឹម បុរិន្ទ ក៏បានបង្ហាញពីថ្ងៃ ខែ ឆ្នាំ កំណើត អ្នកឆ្នាំអី គូល្អជាមួយនឹងឆ្នាំអី ។ បើតាមការដកស្រង់ពីការគន់គូររបស់គ្រូហោរាសាស្ត្រខ្មែរ ចិន សកល រូបនេះ មនុស្សប្រុសឆ្នាំឆ្លូវ បើបានរៀបការនឹងអ្នកកើតឆ្នាំទាំងនេះ គឺល្អបំផុតហើយ ។ សូមមកដឹងទាំងអស់គ្នា៖
ឆ្នាំឆ្លូវ ជាមួយឆ្នាំឆ្លូវ៖ ឆ្នាំទាំងពីរនេះបើបានគ្នាជាគូគឺល្អណាស់ ពីព្រោះបីដូចជាគេចារមកថាឱ្យបានគ្នាជាគូរដូច្នោះដែរ ទាំងជីវិតស្នេហា និងសុភមង្គលគឺល្អណាស់ ។
ឆ្នាំឆ្លូវជាមួយឆ្នាំថោះ៖ ឆ្នាំទាំងពីរនេះបើបានគ្នាជាប្ដីប្រពន្ធ គឺល្អខ្លាំងណាស់ នឹងបានរៀបការរស់នៅជាមួយគ្នា ប្រកបដោយសុភមង្គលជារៀងរហូតទៅ ។
ឆ្នាំឆ្លូវជាមួយឆ្នាំម្សាញ់៖ ឆ្នាំទាំងពីរនេះបើតាមក្បួនហោរាចិន ទាយថា ល្អបំផុតរកគ្មានព្រោះពួកគេទាំងពីរមាននិស្ស័យជាមួយគ្នាខ្លាំងណាស់ ។
ឆ្នាំឆ្លូវជាមួយឆ្នាំវក៖ ទោះបីជាឆ្នាំទាំងពីរនេះមិនសូវល្អក្ដី តែតាមពិតទៅពួកគេទាំងពីរអាចរស់នៅជាមួយគ្នាបានយ៉ាងប្រពៃទោះជាវាប្លែកបន្តិចក្ដី តែក្ដីស្នេហារបស់ពួកគេទាំងពីរអាចឱ្យរស់នៅជាមួយគ្នាបានរហូតដល់ចាស់ ។
ឆ្នាំឆ្លូវជាមួយឆ្នាំរកា៖ អ្នកទាំងពីរនេះបើបានគ្នាជាគូ គឺបង្កបានជាតម្េកក្នុងផ្លូវលោកិយច្រើនណាស់ ព្រោះពួកគេទាំងពីរពេញចិត្ត និងចូលចិត្តរឿងនេះ ទោះបីជាការស្រឡាញ់គ្នាដំបូងក្ដី បានគ្នាជាគូអនាគតក្ដី ស្នេហាគឺជារឿងសំខាន់សម្រាប់ពួកគេទាំងពីរនាក់ ។
ឆ្នាំឆ្លូវជាមួយឆ្នាំកុរ៖ ឆ្នាំទាំងពីរនេះបើបានគ្នាជាគូក៏ល្អណាស់ដែរ ព្រោះមានអធ្យាស្រ័យជាមួយគ្នាច្រើន ពួកគេទាំងពីរមានអ្វីៗស្របគ្នា អាចរស់នៅជាមួយគ្នាបានរហូតចាស់រៀងៗខ្លួន ៕