- 2021-03-30 02:27:59
- សេដ្ឋកិច្ច
គ្រាន់តែនាវាមួយគ្រឿងធ្វើឲ្យស្ទះ ព្រែកជីកស៊ុយអេ ធ្វើឲ្យខាតមួយថ្ងៃ ៩,៦ ពាន់លានដុល្លារ
- 2021-03-30 02:27:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រាន់តែនាវាមួយគ្រឿងធ្វើឲ្យស្ទះ ព្រែកជីកស៊ុយអេ ធ្វើឲ្យខាតមួយថ្ងៃ ៩,៦ ពាន់លានដុល្លារ
ចន្លោះមិនឃើញ
នាវាជាច្រើន ដែលបោះយុថ្កាជាច្រើនថ្ងៃបានចាប់ផ្តើមធ្វើបំឡាស់ទីឡើងវិញតាមរយៈព្រែកជីកស៊ុយអេបន្ទាប់ពីកប៉ាល់ដឹកទំនិញធំមួយបានរួចផុតពីការជាប់គាំង។
ក្នុងពេលតែប៉ុន្មានម៉ោងក្រោយរំដោះនាវាជាប់គាំងនេះ មាត់ច្រកចូលមាននាវារហូតដល់ទៅ ៤២៥ គ្រឿងតម្រង់ជួរចាំឆ្លងកាត់ព្រែកជីក។ ប្រតិបត្តិការជួយសង្គ្រោះនាវា MV Ever Given ប្រវែង៤០០ម៉ែត្របានប្រើពេលរយៈជាង៣ថ្ងៃដើម្បីទាញយកនាវាចេញ ដើម្បីឲ្យព្រែកជីកស៊ុយអេ អាចដំណើរការបានវិញ។
ការកកស្ទះនេះបានបណ្ដាលឱ្យខាតមួយថ្ងៃ ៩,៦ ពាន់លានដុល្លារនៃទំនិញប្រចាំថ្ងៃរវាងអាស៊ីនិងអឺរ៉ុប ខណៈពាណិជ្ជកម្មជាង ១០ ភាគរយរបស់ពិភពលោកឆ្លងកាត់ព្រែកនេះជាប្រចាំ៕