• 2021-03-30 09:53:13
  • ព័ត៌មាន

Visa សហការជាមួយ The Pizza Company ដើម្បីជំរុញការទូទាត់ តាមរយៈបច្ចេកវិទ្យា Contactless

  • 2021-03-30 09:53:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីផលដែលឈានមុខគេនៅក្នុងពិភពលោក បានសហការជាមួយក្រុមហ៊ុន The Pizza Company ដើម្បីដាក់ឲ្យមានការទូទាត់តាមរយៈបច្ចេកវិទ្យា Contactless សម្រាប់អតិថិជន នៅតាមបណ្តាសាខាចំនួន ៣៥ ទីតាំង របស់ The Pizza Company នៅទូទាំងប្រទេស ។ ឥឡូវនេះអតិថិជន អាចទូទាត់ប្រាក់ សម្រាប់ការកម្ម៉ង់វេចខ្ចប់យកទៅផ្ទះ ឬការពិសារនៅក្នុងហាងផ្ទាល់ ដោយគ្រាន់តែយកកាតទៅប៉ះជាមួយម៉ាស៊ីនឆូតកាតរួចជាស្រេច ដោយមិនចាំបាច់ប្រើវិធីឆូត ឬ ស៊ក ដូចមុននោះឡើយ។

ដើម្បីបង្ការនឹងការរីលរាលដាលនៃជំងឺ Covid-19 អតិថិជនភាគច្រើននៅទូទាំងពិភពលោកមានទំនោរងាកទៅរកបច្ចេកវិទ្យាថ្មីសម្រាប់ការទូទាត់ ជាក់់ស្តែងនៅក្នុងវិស័យភោជនីយដ្ឋានផ្តល់សេវាកម្មវេចខ្ចប់តែម្តង ដែលការទូទាត់ប្រាក់សម្រាប់សេវាកម្មប្រភេទនេះមានការកើនឡើង ២៨ ភាគរយ នេះបើយោងតាមការសិក្សាស្ទង់មតិលើប្រធានបទ ការបោះជំហានទៅរកអាជីវកម្ម (1) របស់ក្រុមហ៊ុន Visa ។ ការទូទាត់ដោយប្រើបច្ចេកវិទ្យា Contactless មិនត្រឹមតែមានភាពងាយស្រួល និងឆាប់រហ័សប៉ុណ្ណោះទេ វាថែមទាំងមានអត្ថប្រយោជន៍ក្នុងការធានាបាននូវសុវត្ថិភាពសម្រាប់បុគ្គលិក និងអតិថិជនក្នុងកំឡុងពេលប្រតិបត្តិការផងដែរ។

អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “តាមរយៈរបាយការណ៍នៅខែមករា ឆ្នាំ២០២១ (2) បានបង្ហាញពីកំណើននៃតំរូវការរបស់អតិថិជននៅកម្ពុជាទៅលើការប្រើប្រាស់ការទូទាត់តាមរយៈបច្ចេកវិទ្យា contactless រហូតដល់ ៦០ ភាគរយ”។ អ្នកស្រីបន្តទៀតថា៖ “ការសង្កេតឃើញនេះ គឺស្របពេលជាមួយនឹងការកើនឡើងនៃការយល់ដឹងពីសារៈសំខាន់នៃការអនុវត្តន៍អនាម័យ តាមរយៈការកាត់បន្ថយការប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយបុគ្គល ក្នុងយុគសម័យនៃការអនុវត្តនូវគម្លាតសង្គម”។

ផ្អែកលើការសិក្សាចុងក្រោយរបស់ Visa អំពីឥរិយាបទក្នុងការទូទាត់ប្រាក់របស់អតិថិជនឆ្នាំ ២០២០ (3) បានបង្ហាញថា ការទូទាត់ដោយប្រើសាច់ប្រាក់សុទ្ធមានចំណែកប្រមាណ ៩០ ភាគរយ នៃការទូទាត់ទាំងអស់នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែអតិថិជនកម្ពុជាចំនួន ៥៤ ភាគរយ បានកាត់បន្ថយការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅក្នុងវិស័យការដឹកជញ្ជូនម្ហូបអាហារ និងការទទួលទាននៅតាមភោជនីយដ្ឋាន។ បើគិតជារួម ការទូទាត់ដោយប្រើកាតដែលមានបច្ចេកវិទ្យា contactless មានការកើនឡើង ៣១ ភាគរយ ហើយអ្នកចាប់អារម្មណ៍ក្នុងការទទួលយកវិធីសាស្រ្តទូទាត់ថ្មីនេះមានចំនួន ៤៥ ភាគរយ ក្នុងចំណោមក្រុមដែលមិនទាន់ក្លាយជាអ្នកប្រើប្រាស់ការទូទាត់បែបនេះនៅឡើយ។

កញ្ញា ប៉ែន រតនា ប្រធានគ្រប់គ្រងផ្នែកទីផ្សារ តំណាងឱ្យក្រុមហ៊ុន The Pizza Company បានមានប្រសាសន៍ថា៖ “ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន យើងបានដាក់ចេញនូវសេវាទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា contactless នៅតាមហាងរបស់យើង ដែលធ្វើឱ្យប្រតិបត្តិការទូទាត់ប្រាក់របស់យើងប្រើពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ ដោយគ្រាន់តែម្ចាស់ Visa កាត ដែលមានភ្ជាប់មកជាមួយបច្ចេកវិទ្យា contactless យកកាតទៅប៉ះនឹងម៉ាស៊ីនគិតប្រាក់រួចជាស្រេច។ ប្រជាជនកាន់តែច្រើនកំពុងស្វែងរកមធ្យោបាយបង់ប្រាក់លឿន និងមានប្រសិទ្ធភាពជាងមុន ហើយតារមយៈការដាក់ឱ្យមានការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា contactless នឹងផ្តល់ជូនអតិថិជនរបស់យើងនូវបទពិសោធន៍ និងសុវត្ថិភាព កាន់តែប្រសើរជាងមុន” ។

ចាប់ពីថ្ងៃនេះតទៅ ម្ចាស់ Visa កាត ដែលធ្វើការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា Contactless នៅ The Pizza Company សម្រាប់ការចំណាយចាប់ពី ២០ដុល្លារឡើងទៅ នឹងទទួលបានប័ណ្ណសាច់ប្រាក់៣ដុល្លារ សម្រាប់ការទិញលើកក្រោយ។ ការផ្តល់ជូននេះមានរយៈពេលកំណត់ ហើយលក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។ សូមសាកសួរព័ត៌មាន (4) លម្អិត នៅតាមទីតាំងនីមួយៗរបស់ The Pizza Company ដែលមានការផ្សព្វផ្សាយពីកម្មវិធីពិសេសនេះ។

ការទូទាត់តាមទូរស័ព្ទ ឬការប៉ះកាតជាមួយម៉ាស៊ីនទូទាត់ ឬ ដែលហៅថាការទូទាត់ដោយប្រើបច្ចេកវិទ្យា Contactless កំពុងមានការកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងរបទនៃជំងឺ COVID-19 ។ ទាំងនេះ រាប់បញ្ចូលទាំងវិធីសាស្រ្តទូទាត់បែបបច្ចេកវិទ្យា contactless តាមវិធីមុន នៅកន្លែងបង់ប្រាក់ និង បច្ចេកវិទ្យាប៉ះដើម្បីបង់ប្រាក់តាមរយៈទូរស័ព្ទដៃ Tap to Phone នឹងអនុញ្ញាតិឱ្យម្ចាស់អាជីវកម្មអាចប្រើប្រាស់ទូស័ព្ទដៃ និង tablets របស់ខ្លួនដើម្បីកែប្រែទៅជាកន្លែងទូទាត់ប្រាក់បានយ៉ាងងាយស្រួលតាមរយៈការប្រើប្រាស់កម្មវិធី mobile app។ បើយោងតាមការសិក្សារបស់ Visa បង្ហាញពីឱកាសនៃការទូទាត់ប្រាក់តាមរយៈទូរស័ព្ទ ដៃនៅតំបន់អាស៊ីប៉ាស៊ីហ្វិក បង្ហាញថាអតិថិជនជាងពាក់កណ្តាល ដែលស្មើនឹង ៥៦ភាគរយ បាននិយាយថា ពួកគេចង់ឱ្យមានការទូទាត់បែបនេះនៅតាមបណ្តាភោជនីយដ្ឋាន ការធ្វើបែបនេះពួកគាត់នឹងមិនចាំបាច់ដើរចេញពីតុ អាហារនោះទេ។ ការអនុម័តដាក់ឱ្យមានការទូទាត់ប្រាក់តាមរយៈបច្ចេកវិទ្យា contactless ប្រភេទចុងក្រោយនេះអាចបើកឱកាសនូវកំណើនថ្មីសម្រាប់បច្ចេកវិទ្យា Tap to Phone ដែលអនុញ្ញាតឱ្យនិយោជិកទូទាត់ប្រាក់ពីអតិថិជនភ្លាមៗនៅគ្រប់ទីកន្លែងក្នុងហាងរបស់ខ្លួន៕


(1) Visa Back to Business Study https://usa.visa.com/dam/VCOM/global/run-your-business/documents/visa-back-to-business-study.pdf

(2) VisaNet data January 2021.

(3) The Visa Consumer Payment Attitudes Study was prepared by CLEAR in December 2020, surveyed amongst 7,526 consumers in Singapore, Philippines, Thailand, Indonesia, Vietnam, Malaysia, Myanmar and Cambodia.

(4) https://www.visa.com.kh/en_kh/visa-offers-and-perks/the-pizza-company/146695


អំពីក្រុមហ៊ុន Visa

Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល។ បេសកកម្មរបស់យើងគឺផ្សារភ្ជាប់ពិភពលោកទាំងមូលតាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ជាមួយអ្នកប្រើប្រាស់ អាជីវករ និងជួយឲ្យសេដ្ឋកិច្ចមានការរីកចម្រើន។ បណ្តាញទំនើបឈានមុខគេបំផុតមួយរបស់ពិភពលោកគឺ VisaNet របស់យើង ផ្តល់ការទូទាត់ដែលអាចទុកចិត្តបាននិងមានសុវត្ថិភាពនៅទូទាំងពិភពលោក នឹងមានលទ្ធភាពគ្រប់គ្រងប្រតិបត្តិការជាង ៦៥,០០០ប្រតិបត្តិការក្នុងមួយវិនាទី។ ក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់ឥតឈប់ឈរលើការច្នៃប្រឌិត ដែលនេះជាកត្តាជម្រុញដល់ភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃការធ្វើពាណិជ្ជកម្មបែបឌីជីថលដែលបានផ្សារភ្ជាប់ទៅនឹងឧបករណ៍អេទ្បិចត្រូនិកណាក៏បាន សម្រាប់មនុស្សគ្រប់គ្នានៅគ្រប់ទីកន្លែង។ នៅពេលដែលពិភពលោកផ្លាស់ប្តូរពី analog ទៅឌីជីថលក្រុមហ៊ុន Visa ក៏កំពុងតែពង្រឹងលើស្លាកសញ្ញា ផលិតផល បុគ្គលិក និង បណ្តាញរបស់ខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយនឹងការផ្លាស់ប្តូរពាណិជ្ជកម្មនាថ្ងៃអនាគត។ ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ visa.com/blog និង @VisaNews ៕

មតិយោបល់