• 2021-04-02 01:56:24
  • ព័ត៌មាន

ចេញអាការស្មានឈឺអីផ្សេង ឲ្យប្រពន្ធទិញថ្នាំមកលេប អត់បាត់ទៅសម្រាកផ្ទះវិញ លុះអត់ស្រួលខ្លាំងទៅពេទ្យខេត្តតេស្តវិជ្ជមាន

  • 2021-04-02 01:56:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមប្រភពព័ត៌មានដែលទទួលបានរដ្ឋបាលខេត្តស្វាយរៀងកាលពីថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២១នេះ មានបុរសជនជាតិខ្មែរម្នាក់បានធ្វើតេស្តរកឃើញថាខ្លួនមានវិជ្ជមានកូវីដ១៩ ដែលមុនលទ្ធផលតេស្តគាត់បានទៅច្រើនកន្លែងដើម្បីស្វែងរកការព្យាបាល និងបានពាក់ព័ន្ធមនុស្សជាង ១០០នាក់។

តាមប្រភពដដែលបានឲ្យដឹងថា បុរសជនជាតិខ្មែរឈ្មោះ ហួត សុខា អាយុ ៥២ឆ្នាំ ដែលស្នាក់នៅបន្ទប់ជួលមួយកន្លែងក្នុងក្រុងបាវិត បានទៅបម្រើការងារនៅកន្លែងធ្វើការ រហូតមកដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០០១ ដោយមានអាការមិនស្រួលខ្លួនក៏បានប្រពន្ធទៅទិញថ្នាំយកមកលេប តែមិនធូរស្បើយ រូបលោកក៏បានធ្វើដំណើរទៅផ្ទះម្តាយ រហូតដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ គាត់ក៏បានបានជួលរថយន្តតាក់ស៊ីធ្វើដំណើរមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ដោយស្ថានភាពមិនធូរស្រាល។

នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានយកវត្ថុវិភាគសំណាកបុរសជនជាតិខ្មែរខាងលើ ដោយមានរោគសញ្ញាសង្ស័យថាមានជំងឺកូវីដ -១៩ ដើម្បីធ្វើតេស្តនៅវិទ្យាស្ថានសុខភាពសាធារណៈ ជាលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ និងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយជ្រុំ នៅយប់ថ្ងៃទី៣០ ខែ មីនា ឆ្នាំ២០២១ ។

ដោយឡែក ក្រុមការងារក៏បានរកឃើញអ្នកប៉ះពាល់សរុបចំនួន ១១១នាក់ ហើយបានយកវត្ថុ វិភាគសំណាកអ្នកពាក់ព័ន្ធផ្ទាល់ចំនួន ៩៧នាក់ ទៅធ្វើតេស្តនិងធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ។ ចំពោះទីតាំងដែលមានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ខាងលើ ត្រូវបានយកធ្វើជាកន្លែងចត្តាឡីស័កសម្រាប់អ្នកដែលពាក់ព័ន្ធទាំងនោះ ៕

អត្ថបទ ៖ មេខាឡា

មតិយោបល់