• 2021-04-02 05:31:24
  • ព័ត៌មាន

កូវីដអីចឹង ត្រូវនៅផ្ទះស្រាប់! គួរឆ្លៀតថែសម្រស់ និងសុខភាពឱ្យល្អ តាមក្បួនជប៉ុនទាំង ៦នេះងាយៗឆាប់ឃើញលទ្ធផល

  • 2021-04-02 05:31:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូល​ដល់​ខែ​ចែត្រ​ហើយ អាកាសធាតុ​ចាប់​ប្រែ​ជា​​ក្ដៅ​ស្អុះ​ស្អាប់​​ខ្លាំង បើ​ត្រូវ​ចេញ​ដើរ​ក្រៅ ពិត​ជា​ពិបាក​ទ្រាំ​នឹង​កម្តៅ។ តែ​ដោយ​សារ​ស្ថានភាព​កូវីដ១៩ នៅ​កម្ពុជា​មិន​ទាន់​ធូរ​ស្បើយ បច្ចុប្បន្ន​គ្រប់​គ្នា​ត្រូវ​បាន​ណែ​នាំ​ឲ្យ​នៅ​ផ្ទះ កុំ​ចេញ​ក្រៅ​បើ​មិន​ចាំ​បាច់ ដែល​នេះ​ជា​រឿង​ល្អ​មួយ​សម្រាប់​មិត្ត​នារី អាច​ឆ្លៀត​យក​ឱកាស​នេះ​ចូល​ម្លប់​ ថែ​ទាំ​ស្បែក និង​​លើក​សម្រស់។

សម្រស់​ស្រស់​ស្អាត សុខភាព​ក៏​ល្អ​ប្រសើរ​ទៅ​តាម​នោះ​ដែរ។ ដើម្បី​ទទួល​បាន​ផល​ទាំង​ព្រមបែបនេះ ​ក្បួន​ថែសម្រស់ និង​សុខភាព​តាម​បែប​ជប៉ុន​ គឺជា​ជម្រើសដ៏ល្អមួយ សំខាន់សាមញ្ញងាយៗ អ្នក​អាច​ធ្វើបាន​នៅផ្ទះ ដូចខាងក្រោម ៖

១. ការពារ​ខ្លួន​ពីកម្ដៅថ្ងៃ ៖ នារី​ជប៉ុន ឱ្យ​តែ​ដល់​រដូវ​ក្ដៅ​ម្ដងៗ ពួក​គេ​មិន​សូវ​ចេញ​ឱ្យ​ត្រូវ​ថ្ងៃ​នោះ​ទេ តែ​បើ​ចេញ​តែង​មាន​ស្រោម​ដៃ មួក និង​ស្លៀក​ពាក់​ឱ្យ​ជិត។ គួរ​ការពារ​ខ្លួន​អ្នក​ពី​កម្ដៅ​ថ្ងៃ ព្រោះ​វា​អាចធ្វើឱ្យស្បែកចេញ​ស្នាម​ជ្រួញ និងអុជ​ខ្មៅ។ គួរ​ដឹង​ដែរ​ថា​នៅ​កម្ពុជា​ កម្តៅ​ថ្ងៃ ដែល​សម្បូរ​​វីតាមីន D គឺ​មាន​នៅ​តែ​ពេល​ព្រឹក​ព្រលឹម មុន​ម៉ោង ៩ ព្រឹកប៉ុណ្ណោះ។

២. ផឹក​តែ​បៃតង ៖ តែ​បៃតង​សម្បូរ​ដោយ​សារធាតុ ប្រឆាំង​អាស៊ីដ​កម្ម (phytochemicals) វា​ជួយ​បន្សាប​ជាតិ​ពុល កាត់​បន្ថយ​ស្នាម​ជ្រីវជ្រួញ។ ស្ត្រី​ជប៉ុន ជា​ច្រើន​តែង​ផឹក​តែ​បៃតង​ពីរ​ ទៅ បី​ពែង​ក្នុង​មួយ​ថ្ងៃ។ ផឹកល្អបំផុត នៅពេលព្រឹក ឬ ថ្ងៃត្រង់ក្រោយបាយ បើផឹកពេលយប់ អាចធ្វើឱ្យគេងមិនលក់។

៣. ត្រាំ​ទឹក​ក្ដៅ​ឱ្យ​យូរ (ចន្លោះ ១០ ទៅ ៣០នាទី) ៖ នេះជាវប្បធម៌ដ៏​ពេញ​និយម​មួយ​​របស់​ជន​ជាតិ​ជប៉ុន ដែល​គេ​ច្រើន​ហៅ​ថា hot spring ឬ Onsen ។ គេ​មាន​ជំនឿ​ថា ការ​ត្រាំ​ទឹក​ក្ដៅ​ឱ្យ​យូរ​នឹង​ធ្វើ​ឱ្យ​ខ្លួន​ប្រាណ​មាន​ភាព​កក់​ក្ដៅ , ចរន្ត​ឈាម​ដើរ​ស្រួល សម្រួល​សាច់​ដុំ ហើយ​ក៏​ផ្ដល់​អត្ថ​ប្រយោជន៍​ដល់​ស្បែក​ផង​ដែរ​។

៤. បរិភោគ​ត្រី ៖ របប​អាហារ​របស់​​ជប៉ុន តែង​តែ​មាន​ត្រី ព្រោះវាមានជាតិអូមេហ្គា ៣​ខ្ពស់ ជួយ​ឱ្យ​ស្បែក​មាន​សុខភាព​ល្អ និង​រលោងភ្លឺថ្លា។

៥. ញុំាស៊ុបក្តៅៗ ៖ ក្នុង​របប​អាហារ​អ្នក​គួរ​មាន​ស៊ុប​ក្តៅៗ ដែលរំងាស់កុំឲ្យប្រៃ។ ជន​ជាតិ​ជប៉ុន​និយម​ហុត​ស៊ុប​ក្តៅៗ ​មួយ​កូន​ចាន​តូច ដូចជា៖ ស៊ុប​តៅហ៊ូ ស្មៅ​សមុទ្រ ឬ ស៊ុប​ពង​ទា ហើយ​ក្នុង​នោះ​ គេ​ក៏​អាច​ថែម​គ្រាន់​ធញ្ញជាតិ​នានា ​ដើម្បី​ឲ្យ​កាន់​តែ​ជួយ​ដល់​សុខភាព​មួយកម្រិតទៀត។

៦. ញុំា​អាហារ​សម្បូរ​​កូឡាជេន ៖ សណ្តែក​ខៀវ​ ​ម្ទេស​ហា​វៃ​ ​​ម្រះ ផ្លែ​ត្របែក ​​ផ្លែ​គូ​លែន ជួយ​ចិញ្ចឹម​ដល់​កោសិកា​ស្បែក ​ព្រម​ទាំង​សម្បូរ​ដោយ​ជីវជាតិ​ខ្ពស់​ក្នុង​ការ​ទ្រ​ទ្រង់​រាង​កាយ ឱ្យ​មាំ​មួន។

បើ​អ្នក​រវល់​ខ្លាំង គ្មាន​ពេល​រៀប​ចំ​ច្រើន បច្ចុប្បន្ន​អ្នក​អាច​ទិញ​អាហារជំនួយទាំងនេះ​បានយ៉ាងងាយស្រួលដាក់នៅផ្ទះជាប្រចាំ ហើយ​ជាផលិតផល​សុទ្ធ​ពិតៗ ធានាគុណភាពខ្ពស់ពីប្រទេសជប៉ុន តាមរយៈ ហ្វេសប៊ុក​ ផេក Fine Japan Cambodia ដែល មានដូចជា ៖

​១. ម្សៅ Fine Collagen ៖ Collagen +Q10 ងាយ​ស្រួល​ឆុង​ញុំា​ មាន​​ប្រសិទ្ធ​ខ្ពស់​ជំនួយ​ដល់​ សុខភាព​ស្បែក ក្រចក និង​រក្សា​ទម្ងន់, ជួយ​បំបាត់​ការ​ឈឺ​ចាប់​សន្លាក់, ជួយ​បំប៉ន​ឆ្អឹង ​សុខភាព​បេះដូង ពោះវៀន និង​ ខួរក្បាល។

២. តែ​ស្មៅ Barley (Yougn Barley) ៖ ជួយ​សម្រក​ខ្លាញ់​ក្នុង​ខ្លួន ជួយ​សម្រួល​ក្រពះ និង​ពោះវៀន។

៣. តែ Glycine ៖ ជួយ​ឲ្យ​គេង​លក់​ស្រួល ​ស្កប់ស្កល់​ ។

៤. ម្សៅ Organic Pearl ៖ មាន​មុខងារ​សំខាន់​បំផុត ជា​អាហារ​បំប៉ន​ជំនួយ​ដល់​សុខភាព​មនុស្ស​ចាស់ ឬ អ្នក​ដែល​មាន​វ័យ​ជ្រេ​​ឲ្យ​រឹងមាំ​ ដូចជា ៖ ជួយ​បំបាត់​មុន ស្បែក​ខូច​ បង្រួម​រន្ធ​ញើស, ជួយកាត់បន្ថយ​ការ​ឈឺចាប់​ ស្ពឹកស្រពន់ ចុករោយ​ និង​ឈឺក្បាល​, ជួយ​សុខភាព​ឆ្អឹង, រក្សា​លំនឹង និង​​សុខភាព​សាច់ដុំ, កាត់​បន្ថយ​ការ​កើន​ឡើង​នៃ​សម្ពាធ​ឈាម, សម្រួល​ការ​រំលាយ​អាហារ, សម្រួល​ប្រព័ន្ធ​ទឹកនោម ចលនា​ដង្ហើម​ និង​បញ្ហា​សន្លាក់។​​

ផលិតផល​សុទ្ធ​ពី​ជប៉ុន​ខាង​លើ​នេះ ត្រូវ​បាន​នាំ​ចូល​មក​កម្ពុជា​តាម​រយៈ​ ក្រុមហ៊ុន Fine Cambodia Co.,Ltd ដែល​មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​សុខាភិបាល។

ព័ត៌មាន​លម្អិត ៖

ប្រភព៖ Byrdie ប្រែ​សម្រួល៖ សុខុន សុម៉ាភាវី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី